សៀមរាបៈ ចាប់តាំងពីរដូវនេសាទបានឈានចូលមកដល់ គេសង្កេតឃើញថា បទល្មើសនេសាទបានកើន ឡើងធ្វេដងនៅក្នុងខេត្តសៀមរាប ដែលត្រូវបានគេដឹងថា បណ្តាលមកពី នាយខណ្ទរដ្ឋបាលជលផល សៀមរាបមានភាពធូរលុង និងបណ្តែតបណ្តោយឲ្យមន្ត្រីថ្នាក់ក្រោមយកគំរូតាម និងមានភាពរយាក្នុងការ ចុះបង្ក្រាបបទល្មើសនេសាទ។
បទល្មើសនេសាទបានដាក់ត្រៀបត្រា ពេញផ្ទៃទឹក នៅក្នុងដែននេសាទភ្នំក្រោម ក្រោមការគ្រប់គ្រងរបស់លោក ភ័ក្ក នាយផ្នែករដ្ឋបាលជលផលចុងឃ្នាស និងលោក និត សារ៉ាវុធ នាយសង្កាត់រដ្ឋបាលជលផលភ្នំអសមត្ថភាពក្នុងការចុះបង្ក្រាបបទល្មើសនេសាទ ជាហេតុធ្វើឲ្យមានការឃុបឃិតគ្នា ជាមួយឈ្មួញបើកភ្លើងខៀវឲ្យមានការ ដាក់របាំងសាច់ក្រហម អ៊ុយស្បៃមុង ឆ្នុក លូស្បៃមុង និងឧបករណ៍នេសាទខុសច្បាប់មួយ ចំនួនទៀត ដោយពុំឃើញមានសមត្ថកិច្ចជលផល ចុះបង្ក្រាបនោះទេ ចំណែការចុះបង្ក្រាបគឺជាការបង្ក្រាប នៃលក្ខណៈស្ងាត់ៗ ដើម្បីរើសទីតាំងក្នុងការបង្ក្រាប ជាក់ស្តែងនៅចំនុច ខាងជើងភ្នំក្រោម ខាងលិចភូមិ ទ្រៀកចិញ្ចឹមកូនត្រីឆ្តោរ ចំនុចពារាំង នមោបាក់ថ្គាម ខ្នងចំការ វត្តរំលោង សុទ្ធតែមានបទល្មើសនេសាទ។
ពាក់ព័ន្ឋទៅនិងបញ្ហារចោទប្រកាន់ថា លោក ព្រិន សាវិន នាយខណ្ទរដ្ឋបាលជលផលសៀមរាប ងាប់ត្រគៀគមិនហ៊ានចុះបង្ក្រាបបទល្មើស ស៊ីធីអិន ពុំអាចធ្វើការទំនាក់ទំនង សុំការបំភ្លឺបានទេ ទោះជាទូរស័ព្ទស្ទើបែក មេដៃក៏ដោយ ដែលត្រូវបានគេដឹងថា លោក ព្រិន សាវិន ជាមនុស្សមិនហ៊ានទទួលការពិត ក្នុងការបណ្តែត បណ្តោយឲ្យមានការដាក់បទល្មើសនេសាទ នៅផ្នែកចុងឃ្នាស និងសង្កាត់ភ្នំក្រោម ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ការនេសាទនាពេលបច្ចុប្បន្ន បើមិនបានសែនសមត្ថកិច្ចជំនាញ ឬសែន អ្នកតាម្ចាស់ទឹកដីទេនោះ កុំសង្ឃឹមថានិងបាននេសាទអ្វីនិងគេ ទោះជាដាក់មងឬនេសាទជាលក្ខណៈគ្រួសារ ក៏មានអ្នកមករករឿងដែរ ជាស្តែងសមត្ថកិច្ចទាំងនេះមានភាព លំអៀងនិងធូររលុងចំពោះ អ្នកនេសាទណា សំបូរលុយ រីឯអ្នកដែលខ្វះធនធាន ពុំត្រូវបានអនុញ្ញាតិឲ្យនេសាទជាទ្រង់ទ្រាយធំនោះទេ ដូច្នេះក្នុងនាម ប្រជានេសាទក្រីក្រ សំណូមពរឲ្យលោក ព្រិន សាវិន នាយខណ្ទរដ្ឋបាលជលផលសៀមរាប មេត្តាចុះបង្ក្រាប ឲ្យស្មើរភាពគ្នា កុំសំឡឹងឃើញលាភស្ការៈធំជា ទុក្ខសោករបស់ប្រជាពលរដ្ឋ ។