ភាព​រីកចំរើន​កីឡា​តេ​ក្វាន់​ដូ​នៅ​កម្ពុជា ឆ្ពោះទៅ​ប្រកួត​អេ​ស៊ី​ហ្គេម​ឆ្នាំ ២០២៣ កម្ពុជា​ជា​ម្ចាស់ផ្ទះ

0

សៀមរាបៈ កីឡា​តេក្វាន់ដូ បន្ទាប់ពី​ប្រទេសជាតិ​ជួប​នូ​វិ​បិ​ត្ត​នយោបាយ បានធ្វើ​ឲ្យ​កីឡាក​ល្បីៗ​មួយចំនួន បាន​ស្លាប់​ដោយសារតែ​ជំនាន់​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុលពត វិស្វករ អ្នកប្រាជ្ញ ត្រូវ បាន​ស្ទាប់​ស្ទើរតែ​ទាំងអស់ ទើប​មកដល់​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គាំទ្រ និង​ជម្រុញ​ឲ្យ​មានការ​បំផុស​ឡើងវិញ នូវ​កីឡា​សិ​ល្បះ​ការពារ​ខ្លួន ដូចជា​កីឡា​ក្បាច់គុណ​បុរាណ កីឡា​តេ​ក្វាន់​ដូ ការ៉ាត់តេដូ ក្នុង​គោលបំណង់​ជា​សិ​ល្បះ​សម្រាប់​ការពារ​ខ្លួន​ផង និង​ដើម្បី​សុខភាព ក៏ដូចជា​ការត្រៀម​ប្រ​គួ​ត​កីឡា​ស៊ី​ហ្គេម​ដែល​ប្រទេស​កម្ពុជា ជា​ម្ចាស់ផ្ទះ ក្នុង​ឆ្នាំ ២០២៣​។​Image19
​ដោយឡែក​ថ្មីៗ​នេះ កញ្ញា សៀវ ម៉ី បានទទួល​មេដាយមាស ក្នុងនាម​ជា​ម្ចាស់​ខ្សែក្រវ៉ាត់ លំដាប់​ពិភពលោក ព្រមទាំង​បាន​លើកកម្ពស់​ក​ត្តិ​យស់ ជូន​ជាតិ​មាតុភូមិ ក្នុងការ​ទទួលបាន​ជ័យ​លាភ​ភី​ពី​ការប្រកួត និង​បានធ្វើ ឲ្យ​កីឡា​តេ​ក្វាន់​ដូ​នៅ​កម្ពុជា មាន​សន្ទុះ​កាន់តែខ្លាំង​ឡើង ក្នុង​ស្រទាប់​យុ​វ័យ និង​មានការ​គាំទ្រ​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​មាតាបិតា​អាណាព្យាបាល ឲ្យ​កូនប្រុស​ស្រី​ចូលរួម​ក្នុង​សមាគមន៍ តៃ​ខ្វាន់​ដូរ​សៀមរាប ដើម្បី​សុខភាព​និង​ការពារ​ខ្លួន ។​Image25
​លោក គង់ ស​ក្ខិ​ដា អគ្គលេខាធិការ សហ​ព័​ន្ឋ​តេ​ក្វាន់​ដូ បាន​ឲ្យ​ដឹងថា កីឡាក​តេ​ក្វាន់​ដូ សរុប​មាន​២៥០​នាក់ ក្នុងនោះ​មាន​ស្រី ៧០​នាក់ ដែលមាន​អាយុ​ចាប់ពី ៧​ឆ្នាំ​ឡើ​ទៅ គម្រោង​នៃ​ការបើក​ជា​សហ​ព័​ន្ឋ​កីឡា​តេ​ក្វាន់​ដូ គឺ​ត្រៀម​ប​ញ្ជូ​ល​កីឡាករ​ក្រ​គួ​ត​ក្នុង​ឆ្នាំ ២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាសផ្ទះ ។​ចំណែក​លោក ឆូ​យ យ៉ុង​ស៊ុន ជា​ជនជាតិ​កូរ៉េ ដែលជា​គ្រូបង្វឹក​កញ្ញា សៀវ ម៉ី និង​ជា​គ្រូបង្ហាត់​នៅក្នុង​ក្លឹប​សហ​ព័​ន្ឋ​តេ​ក្វាន់​ដូ និង​ជា​គ្រូ​តេ​ក្វាន់​ដូ​នៅ​សហរដ្ឋអាមេរិក បាន​សម្តែង​នូវ​ភាពសប្បាយ​ចិត្ត​ដែល​កម្ពុជា បានទទួល​មេដាយមាស ។​Image24
​លោក ជួន សុខ​វ៉ាន់ឌី ប្រធានការិយាល័យ​ស្តីទី នៃ​មន្ទីរអប់រំ​យុវជន និង​កីឡា បាន​មានប្រសាសន៍ថា សហ​ព័​ន្ឋ តេ​ក្វាន់​ដូ​សៀមរាប បាន​បើក​ការប្រកួត​ជ្រើសរើស​ជើងឯក​ជា​លើក​ទី​៣​ហើយ កន្លងមក​សមាគមន៍ បាន​បញ្ជូន​កីឡាក​របស់ខ្លួន​ទៅ ប្រកួត​ថ្នាក់ជាតិ​នៅ​ទីក្រុង​ភ្នំពេញ ក្នុងនោះ​សមាគមន៍​បានរៀបចំ​ប្រកួត​ប្រចាំខែ ដើម្បី​ជ្រើសរើស​កីឡាករ​ទៅ​ចូលរួម​ប្រ​គួ​ត​ថា្នក់​ជាតិ ដោយឡែក​សមាគមន៍ តេ​ក្វាន់​ដូ​សៀមរាប បាន​ជួបប្រទះ​នូវ​ភាពខ្វះខាត ទាំង​សម្ភារៈ​និង​ថវិការ ប៉ុន្តែ​ដោយ​ទឹកចិត្ត​ប្រធាន​សមាគមន៍ និង​សមាជិក​ទាំងអស់ បាន ខិតខំ​Image23ប្រឹងប្រែង គៀងគរ​រក​សម្បុរ​ស​ជន អង្គការ​ដើម្បី​ជួយ​ទ្រទ្រង់​សមា​គន៍​តេ​ក្វាន់​ដូ ឲ្យ​មាន​ភាព​រី​ចំរើន លោក​បាន​បន្តថា វិញ្ញាសារ​តេ​ក្វាន់​ដូ មាន​ភាព​រី​ចំរើន​ជាង​កីឡា​ផ្សេងៗ ដូច្នេះ​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន អាណាព្យាបាល​ទាំងអស់ ដែលមាន​បុត្រា បុត្រី មានបំណង​ឲ្យ​កូន​ចូលរួម​ហាត់​កីឡា​តេ​ក្វាន់​ដូ ដើម្បី​សុខភាព និង​ការពារ​ខ្លួន ។​
​ដោយ ប៊ុន  រដ្ឋា Image21 Image20 Image18