កូរ៉េខាងត្បូងបានឡើងគម្រោងធ្វើ សមយុទ្ធជាទ្រង់ទ្រាយធំក្នុងគោលដៅ ទប់ស្កាត់ការវាយប្រហារដោយកាំជ្រួច មីស៊ីលពីសត្រូវ ។ សមយុទ្ធនោះនឹងធ្វើ ឡើងនៅដើមឆ្នាំ២០១៥ដើម្បីត្រួត ពិនិត្យទៅលើប្រព័ន្ធការពារដែនអាកាស ប្រទេសនេះ តើអាចទប់ទល់នឹងការវាយ ប្រហារ
គ្រាប់បែកបរមាណូពីកូរ៉េខាង ជើងដែរឬទេ ។
កូរ៉េខាងត្បូងបាននិងកំពុងផលិត ប្រព័ន្ធកាំជ្រួចមីស៊ីលការពារដែលហៅ កាត់ថា KAMD ។ មីស៊ីលនោះអាចវាយ ស្ទាក់ទៅលើមីស៊ីលរបស់កូរ៉េខាងជើង ដែលអាចបាញ់ប្រហារចូលមកទឹកដី របស់កូរ៉េខាងត្បូង ។
ការធ្វើសមយុទ្ធនេះ ភាគីកូរ៉េខាង ត្បូងមិនបានបញ្ជាក់ថា នឹងត្រូវធ្វើឡើង នៅពេលវេលាណាមួយច្បាស់លាស់នោះ ឡើយ ប៉ុន្ដែវាអាចកើតឡើងក្នុងអំឡុង ដើមឆ្នាំ២០១៥ ។ គម្រោងធ្វើសមយុទ្ធ នោះ កូរ៉េខាងត្បូងក៏នឹងប្រើប្រាស់ព័ត៌ មានចារកម្មដែលទទួលបានពីសម្ពន្ធ មិត្ដជប៉ុន ក៏ដូចជាអាមេរិកតាមកិច្ច ព្រមព្រៀងផ្ដល់ព័ត៌មានចារកម្មជុំវិញ កម្មវិធីបរមាណូ និងកាំជ្រួចមីស៊ីលរបស់ កូរ៉េខាងជើង ។
កន្លងមកថ្មីៗ អាមេរិក ជប៉ុន និង កូរ៉េខាងត្បូងបានចុះហត្ថលេខាទៅលើ កិច្ចព្រមព្រៀងដោះដូរព័ត៌មានចារកម្ម ជុំវិញពីកម្មវិធីបរមាណូកូរ៉េខាងជើង ។ ការចុះកិច្ចព្រមព្រៀងនោះជាលើកទីមួយ ហើយសម្រាប់កូរ៉េខាងត្បូង និងជប៉ុន ដោយសារប្រទេសទាំងពីរមានប្រវត្ដិ មិនស៊ីសង្វាក់គ្នាពេលជប៉ុនធ្វើអនា- និគមន៍ទៅលើឧបទ្វីបកូរ៉េ ។
គម្រោងធ្វើសមយុទ្ធរបស់កូរ៉េខាង ត្បូងនាពេលនេះ ក្រោយពេលដែលភាគី កូរ៉េខាងជើងទើបតែបានសម្រេចបង្កើន ចំនួនកម្លាំងទាហានដែនអាកាស និង ប្រព័ន្ធមីស៊ីលវាយលុកជាច្រើន ។
កន្លងមក រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានបន្ថែមកម្លាំងទាហានអាកាសកើន ឡើងថែម១ម៉ឺននាក់ទៀតជួយឱ្យសកម្ម ភាពការពារតាមដែនអាកាសក៏ដូច ជាវាយលុកបានយ៉ាងល្អប្រសើរ ។
តាមតួលេខថ្មីបំផុតដែលក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសឱ្យដឹងថា កម្លាំងទាហានជើងអាកាសរបស់កូរ៉េ ខាងជើងនាពេលនេះមានរហូតដល់ជាង ១,១៩លាននាក់។ ក្រសួងការពារកូរ៉េ បានឱ្យថាដឹងកូរ៉េខាងជើងមិនបានផ្លាស់ប្ដូរទ្រង់ទ្រាយណាមួយក្នុងជួរកម្លាំងទា ហានអាកាសនោះឡើយ មានតែបង្កើន បន្ថែមទៀតឱ្យកាន់តែមានភាពខ្លាំងក្លា ជាងមុន។
តាមតួលេខដែលក្រសួងការ ពារជាតិកូរ៉េខាងត្បូងទទួលបានចំនួនយន្ដហោះចម្បាំងរបស់ប្រទេសនេះក៏បានកើន ឡើងបន្ថែមរហូតដល់២៣០គ្រឿងសរុបមានយន្ដហោះចម្បាំង១.៥៨០គ្រឿង ។ ចំណែកកម្លាំងទាហានជើងទឹកមាននាវាចម្បាំងរហូតដល់ទៅ៨១០គ្រឿង ប៉ុន្ដែ ភាគច្រើនជានាវាតូចៗនិងចាស់ ។ ក្រៅ ពីនេះកូរ៉េខាងជើងក៏មានកាំជ្រូចមីស៊ីលរហូតដល់១.០០០ដើមរយៈចម្ងាយឆ្ងាយ ដែលវាយលុកនៅលើគោលដៅនានារបស់ សត្រូវ ។
កាលថ្ងៃទី៨ ខែធ្នូ មេដឹកនាំកូរ៉េខាង ជើងគីម ជុងអ៊ុន ក៏បានផ្លាស់ប្ដូរមេ បញ្ជាការកងទ័ពអាកាសដោយតែងតាំង លោក Choe Yong ho ជំនួសលោក Ri Pyong chol 9