ក្រសួងការពារជាតិអ៊ីរ៉ាក់បាន ប្រកាសឱ្យដឹងថា ក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS ត្រូវទទួលរងនូវការវាយប្រហារយ៉ាង ខ្លាំងពីកម្លាំងទាហានប្រទេសនេះកាលពី ថ្ងៃទី២៨ ខែធ្នូ សម្លាប់ក្រុម IS រហូត ដល់១៨០នាក់ ។នេះជាជោគជ័យមួយយ៉ាងធំធេង របស់កម្លាំងទាហានអ៊ីរ៉ាក់ក្នុងការប្រយុទ្ធ ប្រឆាំង
បណ្ដេញក្រុមអ៊ិស្លាមបង្កើតរដ្ឋ នៅតំបន់ភាគកណ្ដាល ស្ថិតនៅក្នុងសា ឡាហ៊ូឌីន ជាទីតាំងគ្រប់គ្រងដ៏សំខាន់ របស់ក្រុមនេះ ។
ប្រភពព័ត៌មានពីរដ្ឋាភិបាលអ៊ីរ៉ាក់ បានឱ្យដឹងថា ក្រុមអ៊ិស្លាមបង្កើតរដ្ឋ ទទួលរងការវាយប្រហារយ៉ាងចាស់ដៃពី ទាហានអ៊ីរ៉ាក់ក្នុងការដណ្ដើមសិទ្ធិគ្រប់ គ្រងនៅតំបន់ដែលក្រុមអ៊ិស្លាមបង្កើត រដ្ឋបានគ្រប់គ្រងនាពេលកន្លងមក ។
រយៈពេលកន្លងមក ទាហានអ៊ីរ៉ាក់ ដណ្ដើមបានតំបន់ជាច្រើនពីក្រុមIS មក គ្រប់គ្រងវិញ ពិសេសក្នុងខេត្ដសាឡាហ៊ូ ឌីន ។ បច្ចប្បន្ន ក្រុមIS ហាក់ដូចជាថម ថយកម្លាំង ក្រោយពេលដែលសម្ពន្ធមិត្ដ ដឹកនាំដោយអាមេរិកបានវាយប្រហារ កាត់ផ្ដាច់ប្រភពជំនួយ និងចំណូលរបស់ ក្រុមនេះ ។
កន្លងមក ទាហានបរទេសដែលទៅ ចូលរួមនៅក្នុងក្រុមIS រាប់រយនាក់រត់ ចាកចេញពីក្រុមនេះ ដោយសារតែពួក គេបង្ហាញការខកចិត្ដចំពោះក្រុមIS មិន ដូចអ្វីដែលបានប្រកាសជ្រើសរើសនា ពេលកន្លងមក ។
មន្ដ្រីយោធាជាន់ខ្ពស់អាមេរិកបាន បញ្ជាក់ថា មេដឹកនាំជាន់ខ្ពស់៣រូបរបស់ ក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS បានស្លាប់នៅ ក្នុងការវាយប្រហារតាមដែនអាកាស ក្នុងប្រទេសអ៊ីរ៉ាក់ ។
សារព័ត៌មានរ៉យទ័របានដកស្រង់ សម្ដីមន្ដ្រីក្រសួងការពារជាតិអាមេរិក បញ្ជាក់ថា មេដឹកនាំជាន់ខ្ពស់៣រូបរបស់ ក្រុមIS ត្រូវបានសម្លាប់ក្នុងខែធ្នូ ឆ្នាំ ២០១៤ ។ ការសម្លាប់នោះបានធ្វើឱ្យ ក្រុមIS ថមថយ ដោយគ្មានមេបញ្ជាការ គ្រប់គ្រងតំបន់ដែលក្រុមនេះបានគ្រប់ គ្រងនៅអ៊ីរ៉ាក់ និងស៊ីរី ។