តើ​វាសនា​ក្រុមហ៊ុន​អាកាសចរណ៍ Airasia​ធ្លាក់​ក្នុង​គន្លង​ផ្លូវ​ក្រុម ហ៊ុន​ម៉ាឡេស៊ី​Airline

0

​ឆ្នាំ​២០១៤​ជា​ឆ្នាំ​ស៊យ​បំផុត​សម្រាប់ ក្រុមហ៊ុន​អាកាសចរណ៍​នៅលើ​ពិភព លោក​ហើយ​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត ប៉ុណ្ណោះ ឆ្នាំ​២០១៤​បាន​ឆ្លង​ផុត​ទៅ​ប៉ុន្ដែ នៅពេល​វេលា​ចុងក្រោយ​នៃ​ឆ្នាំនេះ បែរ ជាមាន​ហេតុការណ៍​អាក្រក់​កើតឡើង ទៅលើ​ក្រុមហ៊ុន​អាកាសចរណ៍ Airasia ទៅវិញ ។ នៅក្នុង​ឆ្នាំ​

២០១៤​នេះ​មាន គ្រោះថ្នាក់​យន្ដហោះ​ដល់​ទៅ​ជាង​២០ លើក​សម្លាប់​មនុស្ស​ជាង​១០០០​នាក់ ។ គ្រោះថ្នាក់​យន្ដហោះ​ដែល​ចាប់អារម្មណ៍​ជាងគេ​បំផុត​គឺ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ដែលមាន​យន្ដហោះ​ចំនួន​២ គ្រឿង​ជួប​គ្រោះថ្នាក់​ដោយ​មួយគ្រឿង បាត់​ខ្លួន​តាំងពី​ថ្ងៃទី​៨ ខែមីនា ដឹក​អ្នកដំណើរ ២២៧​នាក់ និង​ក្រុម​អាកាសយានិក​១២ នាក់​មកទល់ពេលនេះ​មិនទាន់​រកឃើញ នៅឡើយ ។​download (9)
​ការរុករក​យន្ដហោះ MH370 មិនទាន់ ឃើញ​តម្រុយ​ផង​ក៏មាន​យន្ដហោះ​មួយ គ្រឿង​ទៀត​ដឹក​អ្នកដំណើរ​១៦២​នាក់​របស់ ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី Airasia បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែធ្នូ មក ទល់​ពេលនេះ​ក៏​មិនទាន់​រកឃើញ​នៅ ឡើយ​ដែរ ។
​កាលពី​រសៀល​ថ្ងៃទី​២៨ ខែធ្នូ លោក Tony Fernendes អគ្គនាយក​ក្រុមហ៊ុន អាកាសចរណ៍​Airasia បានឱ្យដឹងថា ជើង ហោះហើរ​QZ8501 បាន​បាត់​ខ្លួន​នោះ​គឺ ជា​សុបិន​អាក្រក់​បំផុត​និង​ជាការ​ឈឺចាប់ បំផុត​សម្រាប់​ម៉ាឡេស៊ី ។download (8)
​ក្រុមហ៊ុន​អាកាសចរណ៍​Airasia បាន បង្កើតឡើង​នៅ​ឆ្នាំ​២០០២ ក្នុងប្រទេស ម៉ាឡេស៊ី ដែលជា​របស់​មហាសេដ្ឋី Tony Fernendes ។ ករណី​បាត់​ខ្លួន​យន្ដ ហោះ​ខាងលើ​គឺ​លើក​ទី​៣​ហើយ​សម្រាប់​ម៉ាឡេស៊ី ។​លោក​អគ្គនាយក​Tony Fernendes បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ដែល បាន​ចូលរួម​យ៉ាងសកម្ម​រុករក​យន្ដហោះ​ដែល​បាត់​ខ្លួន​នោះ ។ នៅពេលនេះ​គេ កំពុងតែ​រុករក​យន្ដហោះ QZ 8501 នៅ បាតសមុទ្រ ស្ថិតក្នុង​ដែន​អធិបតេយ្យ នៃ​ដែនសមុទ្រ​ម៉ាឡេស៊ី ដោយសារតែ យន្ដហោះ​មិនទាន់​ហោះហើរ​ផុត​ដែន អាកាសប្រទេស​នេះ​នៅឡើយ ។download (7)
​ចំណុច​ដូចគ្នា​ក្នុង​ការបាត់​ខ្លួន​ដ៏​អាថ៌ កំបាំង​យន្ដ QZ 8501 និង MH370
​អ្នកឯកទេស​ក្នុង​ការរុករក​យន្ដហោះ បាត់​ខ្លួន​បាន​វាយតម្លៃថា ការស្វែងរក យន្ដ​ហាះ QZ 8501 មិន​ស្មុគស្មាញ​ដូចជា ការរុករក​យន្ដហោះ​MH370 នោះឡើយ ដោយសារតែ​យន្ដហោះ​នេះ​មិនទាន់​ហោះ ហើរ​ផុតពី​ដែនអាកាស​ឥណ្ឌូនេស៊ី​នៅ ឡើយ ។ យន្ដហោះ QZ 8501 បាន​បាត់ ខ្លួន​ពី​ប្រព័ន្ធ​រ៉ា​ដា នៅលើ​ដែនអាកាស ស្ថិតក្នុង​ការគ្រប់គ្រង​របស់​មន្ទីរ​បញ្ជា ការហោះហើរ​ឥណ្ឌូនេស៊ី ។ សារ​ចុង ក្រោយបង្អស់​របស់​ប្រធាន​អាកាសយានិក​គឺ​ស្នើ​បង្កើន​កម្ពស់ ហើយ​ផ្លាស់ប្ដូរ​ទិស ដៅ​ហោះហើរ​បញ្ជៀ​ស​អាកាសធាតុ អាក្រក់ ។​
​ចំណែក​យន្ដហោះ MH370 បាន​ផ្ដាច់ ទំនាក់ទំនង​ជាមួយ​ម​ន្ទីរ​បញ្ជា​ការហោះ ហើរ​នៅ​តំបន់​ព្រំដែន​ម៉ាឡេស៊ី​និង​វៀត ណា​ម​កាលពី​ថ្ងៃទី​៨ ខែមីនា ។ ការ​ស្រាវ ជ្រាវ​ក្រោយមក​បានបង្ហាញ​ថា យន្ដហោះ បាន​បង្វែរ​ទិសដៅ​ទៅ​មហាសមុទ្រ​ឥណ្ឌា ។​
​ក្នុងករណី​បាត់​ខ្លួន​យន្ដហោះ​ទាំង​២​ទី បញ្ជាការ​ហោះហើរ​សុទ្ធសឹងតែ​មិន​ទទួល បាន​ទំនាក់ទំនង​ណាមួយ​ពី​ក្រុម​អាកាស យានិក​ពី​ស្ថានភាព​ប្រែប្រួល​ពេល​ហោះ ហើរ ។
​អ្នកឯកទេស Petter Smith មកពី ប្រទេស​អូស្ដ្រាលី​បានដាក់​សំណួរ​ចោទ​សួរថា ប្រសិនបើ​យន្ដហោះ QZ 8501 ជួប​អាកាសធាតុ​អាក្រក់​ហេតុអ្វី​បាន អាកាសយានិក​មិន​ទំនាក់ទំនង​មក​ទីបញ្ជាការ​ហោះហើរ ។ ចំណុច​សំខាន់បំផុត របស់​អ្នកបើកបរ​យន្ដហោះ​គឺ​ទំនាក់ទំនង​មក​ទីបញ្ជាការ​ហោះហើរ​រាយការណ៍​ពី​ស្ថានភាព ។ លោក​បន្ដទៀតថា អាកាស ធាតុ​អាក្រក់ គឺជា​រឿង​ធម្មតា​នៅក្នុង ប្រទេស​ឥណ្ឌូ​នេ​សី​នាពេលនេះ ប៉ុន្ដែ​មិន មានន័យថា អាកាសធាតុ​អាក្រក់​នោះ បង្ក​គ្រោះថ្នាក់​ដល់​យន្ដហោះ​ខាងលើ នោះឡើយ ។ នៅពេល​យន្ដហោះ​ជួប អាកាសធាតុ​អាក្រក់​អ្នកបើកបរ​តែងតែ​គ្រប់គ្រង​ស្ថានភាព​បាន​ពេល​ហោះហើរ នៅលើ​អាកាស ។ ករណី​បាត់​ខ្លួន​នេះ​ជា រឿង​មួយ​ដ៏​អាថ៌កំបាំង ។​download (6)
​ចំណុច​មួយចំនួន​ដែល​គេ​ចោទថា ជា​មូល​ហេតុដែល​យន្ដហោះ​បាត់​ខ្លួន​គឺ អាកាសយានិក​បន្ថយល្បឿន​នៅពេល ហោះហើរ​នៅលើ​កម្ពស់​ខ្ពស់ ។ អ្នក​ឯក ទេស​បញ្ជាក់ថា នៅពេល​យន្ដហោះ​បាត់ ខ្លួន​នោះ​ហោះហើរ​ក្នុង​ល្បឿន​មិន​ដល់ ២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ផង ។
​នៅពេលនេះ​ប្រទេស​ជាច្រើន​ក្នុង​តំបន់ បាន​ស្វះ​ស្វែងរក​យន្ដហោះ QZ 8501 ។

សហរដ្ឋអាមេរិក​ប្រកាសថា ពេលនេះ ខ្លួន​មិនទាន់​ទទួលបាន​សំណើ​ឱ្យជួយ​រុករក យន្ដហោះ​បាត់​ខ្លួន​ខាងលើ​នៅឡើយ ។ មិ​ត្ដ​អ្នកអាន​ជាច្រើន​ព្រួយបារម្ភ​ខ្លាច​យន្ដហោះ​របស់​ឥណ្ឌូនេស៊ី​ដែល​បាត់​ខ្លួន​នេះ ធ្លាក់​ក្នុង​គន្លង​យន្ដហោះ​របស់​ម៉ាឡេស៊ី​MH370 ដែល​មិនអាច​រកឃើញ​ជា​រៀង រហូត ។ ពេលនេះ​ក្រុម​អ្នករុករក​កំពុង ស្វែងរក​នៅ​បាតសមុទ្រ ហើយ​បើ​ការ​រុក រក​មិនឃើញ​គឺជា​រឿង​មួយ​ដ៏​ចម្លែក​មិនមែន​បាត់​ខ្លួន​ដោយ​ចៃដន្យ​នោះឡើយ អាច​បណ្ដាលមកពី​អភ្ភូតហេតុ​ណាមួយ ទើប​បាត់​ខ្លួន​រក​មិនឃើញ បើ​ទោះ​មាន បច្ចេកវិទ្យា​ទំនើបៗ​ក្នុងការ​រុករក ក៏ ដោយ ។​ភ្លេច​អាន​អ៊ី​ម៉ែ​លពី​ការប្តូ​ពេល​ហោះហើរ មួយ​គ្រួសារ​១០​នាក់​រួច​ផុតពី​ក្តី​ស្លាម​
​លោក​Ari Putro Cahyono​ជា​ពលរដ្ឋ​រស់នៅ​ទីក្រុង​Surabaya មានការ​តក់ស្លុត​រន្ធត់​យ៉ាងខ្លាំង​ពី​ជើងហោះហើរ​QZ8501 របស់​ក្រុមហ៊ុន​អ៊ែ​អេ​ស៊ី​បាន​បាត់​ខ្លួន​។

​និង​សមាជិក​នៅក្នុង​គ្រួសារ​៩​នាក់​ផ្សេងទៀត ទៅកាន់​អាកាស់យានដ្ឋាន​មិនទាន់​ពេល​កាលពី​ថ្ងៃទី​២៨​ខែធ្នូ​ដោយសារតែ​មិនបាន​អាន​អ៊ី​ម៉ែ​ល​របស់​ក្រុមហ៊ុន​បាន​ផ្ញើ​ស្តីពី​ការប្តូ​ពេលវេលា​ហោះហើរ​។​
​លោក​Ari បាន​ឲ្យ​ដឹងថា​លោក​និង​គ្រួ​សារបាន​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​Juanda នៅវេលា​នៅវេលា​ន​ម៉ោង​៥​និង​៣០​នាក​ទី​ដើម្បី​ធ្វើដំណើរ​ទៅកាន់ សឹង្ហ​បុរី​តាម​សំបុត្រ​យន្តហោះ​ដែល​បាន​ទិញ​រួម ដែល​ត្រូវ​ហោះហើរ​នៅ​ម៉ោង​៧​និង​២០​នាទី ប៉ុន្តែ​ពេលទៅដល់​អាកាស់យានដ្ឋាន​ទើប​ដឹងថា​យន្តហោះ​បាន​ប្តូរ​ពេលវេលា​ហោះហើរ ហើរ​បាន​ចាកចេញ​នៅ​ម៉ោង​៥​និង​២០​នាទី​។ លោក​និង​គ្រួសារ​មានការ​ខឹងសម្បា​យ៉ាងខ្លាំង​ហើយ​ថែមទាំង​ស្តីបន្ទោស​ដល់​បុគ្គលិក​ក្រុមហ៊ុន​ទៀតផង​។ ប៉ុន្តែ​ក្រុមហ៊ុន​ក៏បាន​ឆ្លើយតប​ថា​បាន​ផ្ញើរ​អែ​ម៉ែ​លពី​ការប្តូរ​ពេល​ហោះហើរ​នោះ​ទៅ​ឲ្យ​លោក​តាំងពី​យូរ ពេលនោះ​លោក​ក៏បាន​បើក​មើល​ម៉ែ​ល​ឃើញ​ដូច្នេះ​ម៉ែន​។ ដោយ​ទៅ​មិន​ទាន់ពេល​ក្រុមហ៊ុន​ក៏បាន​រៀបចំ​ឲ្យ​រូបលោក​ធ្វើដំណើរ​តាម​យន្តហោះ​មួយ​ផ្សេងទៀត​ចំ​នួ​ស​វិញ​ដោយ​មិន​ចាំបាន​បង់ថ្លៃ​។​ក្នុងពេល​ជាមួយគ្នា​នោះ​លោក​ក៏​បានឮ​ស៊ូ​ដំណឹង​ថា​យន្តហោះ​ដែល​លោក​មក​មិនទាន់បាន​បាត់​ទំនាក់ទំនង​ជាមួយ​ទី​បញ្ចា​ការហោះហើរ​នៅវេលា​ម៉ោង​៦​និង​៣០ ។ ភ្លាមៗ​នោះ​លោក​និង​គ្រួសារ​ក៏បាន​សម្រេច​លុបចោល​កា​រ​ធ្វើដំណើរ​តែម្តង​។​​លោក​Ari រៀបរាប់​ឲ្យ​ដឹងថា ជា​ភព​សំណាង​ប្រសិនបើ​លោក​បាន​អាន​អី​ម៉ែ​ល​ដែល​ក្រុមហ៊ុន​ផ្ញើ​ឲ្យ​នោះ​លោក​និង​គ្រួសារ​ទាំង​១០​នាក់​ប្រាកដជា​បាត់​ស្រ​ម៉ោ​ល​ទៅតាម​យន្តហោះ​នោះ​ជាមិនខាន​។​
​នៅពេលនេះ​ការរុករក​យន្តហោះ​បាត់​ខ្លួន​កំពុងតែ​ធ្វើឡើង​យ៉ាង​ប្រញ្ញាប់ប្រញ្ញាល មន្ត្រីជាន់ខ្ពស់​របស​ឥណ្ឌូនេស៊ី​បាន​ឲ្យ​ដឹងថា អាច​និង​ទទួលបាន​ព័ត៌មាន​ល្អ​ពី​ការបាត់​ខ្លួន​ហ​ន្ត​ហោះ​ខាងលើ ហើយ​និង​មាន​អ្នក​នៅរស់ ។​ក្រុម​រុករក​និង​ជួយសង្គ្រោះ​កំពុងតែ​ស្វែងរក​ទីតាំង​ដែល​បាន​ខ្លួន​។ មាន​ព័ត៌មាន​លិ​ខ​ឮថា​គេ​បានឃើញ​បំណែក​នៅលើ​ដែនសមុទ្រ​ទ្រ​ង​ចំណុច​យន្តហោះ​បាត់​ខ្ល​យ​ន​។​កម្លាំង​ទាហាន​អាកាស់ប្រទេស​នេះ​ក៏បាន​បញ្ចាក់​ផងដែរ​ថា បានឃើញ​អ្វីមួយ​ទ្រ​ង​ចំណុច​នោះដែរ​ដូច​ជាង​ប្រេង​អណ្តែត​នៅលើ​ផ្ទៃ​ទឹក អាចជា​ប្រេងសាំង​យន្តហោះ ប៉ុន្តែ​ភាគី​ឥណ្ឌូនេស៊ី​មិនទាន់​បញ្ចាក់​ពី​បញ្ហា​ទាំងនោះ​នៅឡើយ​។​