កាលពីថ្ងៃទី២៨ ខែធ្នូ ក្រុមជួយ សង្គ្រោះប្រទេសអ៊ីតាលីនិងប្រទេសក្រិច បានខិតខំជួយសង្គ្រោះក្នុងអាកាសធាតុ មិនអំណោយផល ខ្យល់ខ្លាំង រលកសមុទ្រ ធំៗក្នុងការរំដោះអ្នកដំណើរជិត៥០០នាក់ ដែលជាប់គាំងនៅលើសាឡាងកំពុងតែ ឆាប់ឆេះនៅតំបន់សមុទ្រក្រិច ។
សារព័ត៌មានរ៉យទ័រកម្លាំងយាមល្បាត តាមដែនសមុទ្រប្រទេសក្រិចជួយសង្គ្រោះ អ្នកដំណើរបាន១៥០នាក់ចេញពីសាឡាង Norman Atlantic របស់ក្រុមញហ៊ុន NAIK Line គិតដល់ពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី២៨ ខែធ្នូ ។ ស្រឡាងដឹកអ្នកដំណើរ នោះឆេះនៅចម្ងាយពីកោះកូហ្វូរបស់ ប្រទេសក្រិចប្រមាណ៥០គីឡូម៉ែត្រ ។
ស្រឡាងដឹកអ្នកដំណើរចេញពីកំពុង ផែ Patra ប្រទេសក្រិចឆ្ពោះទៅកាន់ទីក្រុង Ancona ប្រទេសអ៊ីតាលី ។ ក្នុងចំណោម អ្នកដំណើរមានជនជាតិក្រិចដល់ទៅ២៦៨ នាក់ ក្រៅពីនោះមានជនបរទេសមកពី អាល្លឺម៉ង់ អ៊ីតាលី អូទ្រីស ទួគី បារាំង និង ហុល្លង់ ។
ក្រោយពេលស្រឡាងដឹកអ្នកដំណើរ ផ្ដល់សញ្ញាប្រកាសអាសន្ននាវាដឹកទំនិញ ៧គ្រឿងដែលនៅក្បែរនោះក៏បានចូលទៅ កៀកជួយសង្គ្រោះ ។
មន្ដ្រីទទួលខុសត្រូវ ក្រិចនិងអ៊ីតាលីក៏បានបញ្ជូននាវាពន្លត់ អគ្គិភ័យ៤គ្រឿង និងឧទ្ធម្ភាគចក្រ២គ្រឿង ទៅកាន់កន្លែងកើតហេតុជាបន្ទាន់ផងដែរ។ ក្រុមទាហានការពារដែនអាកាសប្រទេស ក្រិចបានឱ្យដឹងថា កម្លាំងទាហានអ៊ីតាលី ទទួលខុសត្រូវក្នុងការជួយសង្គ្រោះអ្នក ដំណើរក្រោយរដ្ឋាភិបាលរបស់ទីក្រុងអា តែនបានស្នើ ។ ប៉ុន្ដែដោយសារខ្យល់ខ្លាំង រលកសមុទ្រធំៗធ្វើឱ្យសកម្មភាពជួយ សង្គ្រោះជួបផលលំបាកយ៉ាងខ្លាំង ។ នៅពេល ដែលមានគ្រោះអគ្គិភ័យកើតឡើងខ្យល់ នៅតំបន់សមុទ្រនោះមានល្បឿនដល់ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ។
មកទល់ ពេលនេះមានអ្នកដំណើរ១៥០នាក់ប៉ុណ្ណោះ បានចាកចេញពីស្រឡាងដោយសុវត្ថិភាព។ អ្នកដំណើរម្នាក់ឈ្មោះGeorge Styliaras បានទូរស័ព្ទនៅកាន់បណ្ដាញទូរទស្សន៍ក្រិច ធីវី អំពាវនាវឱ្យជួយដោយបានរៀបរាប់ ថា “ភ្លើងនៅតែឆាបឆេះ ចំណែកនៅលើ ស្រឡាងដែលមានសុទ្ធតែដែកក្ដៅខ្លាំង ឡើងៗយើងពិបាកដកដង្ហើម ពិបាកឈរ ជើង។ យើងមិនដឹងថា អាចស៊ូទ្រាំបានយូរ ប៉ុនណាទៀតនោះឡើយ” ។
មន្ដ្រីប្រទេសក្រិចបានឱ្យដឹងថា គ្រោះ អគ្គិភ័យនៅលើស្រឡាងនោះអាចឆាប ឆេះចេញពីកន្លែងដាក់រថយន្ដនៅលើសា ឡាងដែលមានរថយន្ដដល់ទៅ២០០គ្រឿង។ ក្រៅពីនេះនៅសាឡាងក៏មានផ្ទុកប្រេងជា ច្រើនទៀតផងងាយស្រួលក្នុងការឆាបឆេះ។ មកទល់ពេលនេះគេមិនទាន់ដឹងថា មាន អ្នកស្លាប់ប៉ុន្មាននាក់នោះឡើយក្នុងគ្រោះ អគ្គិភ័យនោះ ។ ចំណែកអ្នកដំណើរដែលបាន លោតឬធ្លាក់ក្នុងសមុទ្រពិបាករក្សាជីវិត រង់ចាំក្រុមជួយសង្គ្រោះមកដល់ដោយសារ តែមានរលកសមុទ្រធំៗកម្ពស់ដល់ទៅ ៦ម៉ែត្រ 9