កំពង់ធំ=កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តមគង់វិមានអភិបាលរងខេត្តកំពង់ធំបានដឹកនាំក្រុមការងារថ្នាក់ជាតិនិងថ្នាក់ខេត្តចុះពិនិត្យកន្លែងទីតាំងអនុវត្តន៍កម្មវិធីអភិវឌ្ឍន៍ពាណិកម្ម ស្រូវ អង្ករ ដែលធនទ្រាំនិងអាកាសធាតុ សំរាប់គំរោងក្នុងខេត្តកំពង់ធំ ដោយមានការចូលរួម ទីប្រឹក្សា រចនាសម្ព័ន្ធរបស់គំរោងគោលនយោបាយសំរាប់នាំអង្ករចេញរបស់រដ្នាភិបាលនិង ទីប្រឹក្សាផ្នែកការវាយតំលៃនៃការផលិតពូជ ព្រមអង្គភាពពាក់ព័ន្ធមាន មន្ដ្រីសាលាខេត្ត មន្ទីរ ធនធានទឹក មន្ទីរកសិកម្ម សហគមន៍មូលដ្ឋាន ព្រមទាំង មេភូមិ មេឃុំ ដែលមានទីតាំងនៅក្នុងស្រុកស្ទោង។
ក្នុងនោះឯកឧត្តមគង់វិមានក៏បានមានប្រសាសន៍ថា គោលដៅដែលយើងត្រូវចុះពិនិត្យនៅក្នុងស្រុកស្ទោងមាន៣ទីតាំង ១ តំបន់បតត្រង់ ភូមិម្ស៉ាក្រងក្នុងស្រុកស្ទោង ដែលគំរោង ត្រូវសាងសង់សំណង់ទ្វាទប់ទឹក និងហត្ថារចនាសម្ព័ន្ធ ស្ពាន ប្រឡាយ និងកែលំអរ ប្រព័ន្ធ
ប្រឡាយទឹកសំរាប់តំកល់ទុកទឹកនៅរដូវប្រាំងនិង នាំទឹកសំរាប់ស្រោចស្រប់ទៅលើដីស្រែរបស់ប្រជាពលរដ្នមួយចំនួនធំនៅផ្នែកខាងក្រោម ទី២ ពិនិត្យមើលទីតាំងក្នុងភូមិត្រាច ដែលមានប្រឡាយត្រាចជាប្រឡាយចាស់ត្រូវស្ដារនិងកែរលំអរសាងសង់ជាប្រឡាយថ្មី
នៅក្នុងចំនុចភូមិត្រាច ភ្ជាប់ទៅនិងទំនប់៣០កញ្ញាដែលស្ថិតនៅក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ សំរាប់នាំទឹកពីប្រឡាយមេ៣០កញ្ញាដើម្បីធ្វើការស្រោចស្រប់ លើដីស្រែប្រជាពលរដ្នដែលនៅជុំវិញនឹង ទី៣ ត្រូវពិនិត្យមើលកន្លែងទីតាំងរោងម៉ាស៊ីនឡ សម្ងួតស្រូវ នៅក្នុងឃុំសព្រូច ក្នុងស្រុកស្ទោង៕ប៊ុនរិទ្ធី 





































