លោក​សាយ​ណូ​រ៉ា​ព្រះរាជអាជ្ញារង​ខេត្តកំពង់ធំ​ដឹកនាំ​កំលាំងចំរុះ​ចុះ​ត្រួតពិនិត្យ​ព្រៃ​ឡង់​ជាប់ ព្រំដែន​ខេត្តព្រះវិហារ​

0

កំពង់ធំ​=​ដោយមាន​ការឯកភាព​ពីរ​គ​ណះ​អភិបាលខេត្ត​កំពង់ធំ​អោយមាន​ការចុះ​ត្រួត​ពិនិត្យមើល​សំណង់​អាណា​ធិ​តេ​យ្យ នៅ​ចំនុច​ព្រៃ​ឡង​ជាប់​ព្រំប្រទល់​ខេត្តព្រះវិហារ ទើប​លោក អ៊ិត​សុធា​ព្រះរាជអាជ្ញា​អម​សាលាខេត្ត​កំពង់ធំ​បញ្ចា​អោយ​លោក​សាយ​ណូ​រ៉ា​ព្រះរាជអាជ្ញារង ដឹកនាំ​កំលាំង​ទាំង​៣​ប្រភេទ​មាន​កងរាជអាវុធហត្ថ​,​កំលាំង​តំបន់សឹករង​,​កំលាំង​នគរបាល សមត្ថកិច្ច​ជំនាញ​មេព្រៃ និង​អាជ្ញា​ធ័​រ​ដែនដី សរុប​៥០​នាក់​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៤​នៅក្នុង​ទឹកដី​ឃុំ​ដង​កំបិត ស្រុក​សណ្ដាន់​។ Image7
លោក​សាយ ណូ​រ៉ា បាន​មានប្រសាសន៍ថា បើសិនជា​មិន​ចាត់​វិធាន​រុះរើ​សំណង់​អាណា​ធិ​ប​តិ​យ្យ​ទាំងនេះ​អោយបាន​រៀន​រយ​ទេនោះ​ជន​ឆ្លៀត​ឪ​កាស​និយម​ទាំងនេះ​និង​បន្ដ​បង្កើន​គ្នា​មកកាន់​កាប់​រុករាន​ទ​ន្រា​ន់​ព្រៃ​យក​ដី​លក់ ជា​បន្ដទៀត ដូច្នេះ​ត្រូវតែ​រុះរើ​អោយអស់​រាល់​សំណង់​Image11អាណា​ធិ​តេ​យ្យ​ទាំងអស់ ក្នុងនោះដែរ​យើង​ក៏បាន​ចាប់​ឃាត​ខ្លួន​មនុស្ស​៤​នាក់ ដែលជា​មេក្លោង ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ព្រមទាំង​បាន​រុះរើ​សំណង់ ប្រកស​ង្ស​សី​បាន ៤​ខ្នង​ផ្ទះ ,​ប្រក​ស្បៅ​៣​ខ្នង​ផ្ទះ ប្រក​តង់​១​ខ្នង​ផ្ទះ និង​គ្រោង​សំណង់​២៧​ខ្នង​ផ្ទះ​សរុប ៣៥​ខ្នង​ផ្ទះ​បាន​រួចរាល់​ជា​ស្ថាប​ពរ​។ Image4
​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​បាន​មានប្រសាសន៍​ពាក់ព័ន្ធ​ទៅ​និង​ការចុះ​ត្រួតពិនិត្យ​សំណង់​អាណា​ធិ​តេ​យ្យ​ក្នុង​ដីព្រៃ​ឡង់​នេះ​ថា គ​ណះ​បញ្ចា​ការ​ខេត្ត​ក៏ដូចជា​គ​ណះ​កម្ម​ការ​ទប់​ស្គា​ត់បទ​ល្មើស​ព្រៃឈើ បន្ទាប់ពីរ​ទទួលបាន​ពត៍​មាន​ពី​បញ្ហា​នេះ​រួចមក​គួបផ្សំ​និង​ផែនការ​របស់​សាលាខេត្ត​ផង​ដោយ​គិតថា​តំបន់​នោះ​ជា​តំបន់​ឆ្ងាយ​ដាច់ស្រយាល​ហើយ​ជាប់​និង​ព្រំប្រទល់​Image8ខេត្តព្រះវិហារ​ផង​នោះ​ធ្វើអោយ​យើង​មានការ​យី​ត​យ៉ាវ​ក្នុងការ​ទប់ស្កាត់​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ តែ​ទោះជា​យ៉ាងណាក៏ដោយ​យើង​បាន​ចាត់វិធានការ​បាន​ទាន់ពេលវេលា នូវ​ជន​ឈ្លៀត​ឪ​កាស​និយម​មួយចំនួន​ដែល​បាន​ជ្រៀត​ចូលមក​កាប់​ឈើ​រុករាន​ទ​ទ្រាន់​យក​ដី​លក់ នេះ​ជា​ភស្ដុតាង​មួយ​នៃ​ការទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ ដែលមាន​ការចូលរួម ពី​សមត្ថកិច្ច​Image6អាជ្ញា​ធ័​រមូល​ដ្ថា​ន កង​ប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​ស្ថា​ប័​ន្ដ​តុលាការ ព្រះរាជអាជ្ញា ក្នុងនោះ​យើង​ក៏មាន​វិធានការ គ្រប់​គ្រោង​ដោយ​បង្កើត​ប៉ុស្ដិ​អោយ​សម​ត្ថិ​កិច្ច​និង​ជំនាញ​មាននៅ​ក្នុង​តំបន់​ព្រៃ​ឡង់​នេះ ហើយ​និង​បង្កើត​ក្រុមការងារ​ដាំ​ដុះ​កូនឈើ​ឡើងវិញ​នៅពេលដែល​រដូវវស្សា​ឈានចូល​មកដល់​។​ប៊ុន​រិទ្ធី​Image12CAM01573
https://www.sendspace.com/file/zynltj