អាជ្ញា​ធ័​រ​ក្រុង​ស្ទឹងសែន​គ្មាន​វិធានការ​រៀបចំ​សណ្ដាប់ធ្នាប់​អោយ​ប្រជា​ពល​រដ្ន​លក់ដូរ​នៅ​ផ្សារ​

0

កំពង់ធំ​
​កំពង់ធំ​=​ផ្លូវ​១​ខ្សែរ​ត្រូវបាន​អាជ្ញា​ធ័​រ​ក្រុង​ស្ទឹងសែន​បណ្ដោយអោយ​ប្រជា​ពល​រដ្ន លក់ដូរ​បែប​អាណា​ធិ​តេ​យ្យ ធ្វើអោយ​កក់ស្ទះ​ពុំ​អាចធ្វើ​ចរាចរណ៍​បាន មិនតែប៉ុណ្ណោះ​ក៏មាន​ការរិះគន់​ពី​សំណាក់​ប្រជា​ពល​រដ្ន​ថា​ក្រុង​ស្ទឹងសែន​ជា​ក្រុង តូច​មួយ​តែ​ពុំ​សូវ​មានការ​រៀបចំ​សោភ័ណភាព​អោយបាន​ស្អាតបាត​នៅឡើយ​ទេ គឺ​បាន​មានតែ​គំរោង បានត្រឹមតែ​និយាយ​ពុំ​ព្រម​អនុវត្តន៍​។​
លោក តិ​ប ញា តា នាយ​ខ័​ណ្ឌ​រដ្ន​បាល​ព្រៃឈើ ខេត្តកំពង់ធំ​បាន​មានប្រសាសន៍​ទាំងរ​អូរ​ទាំ​ថា ការលក់ដូរ​បែបនេះ​មិន​ត្រឹម​ធ្វើ​ចរាចរណ៍​ពុំបាន​នោះទេ ពេលដែល​ខ្ញុំ​មានកម្ម​វិធី​ប្រជុំ​ឫ​ត្រូវ​ចេញទៅ​ក្រៅ​ជាបន្ទាន់​នោះ​គឺ​ពុំ​អាច​ចេញរួច​ឡើយ​គឺ​ត្រូវ​ចំនាយពេល​យ៉ាងតិច ២០​នាទី​ទើប​ចេញរួច មិនតែប៉ុណ្ណោះ​កាកសំណល់​ត្រី សាច់ ទឹក​ឆ្អាប​ឆ្អេះ​បាន​បន្សល់ទុក​នៅ​សងខាង​ផ្លូវ​ព្រមទាំង​សំរាម រាយប៉ាយ​គ្មាន​សណ្ដាប់ធ្នាប់ ។​ុុុ
​ប្រជា​ពល​រដ្ន​ជា​អាជីវករ​លក់ដូរ​បាន​ប្រាប់​អ្នក​សារ​ពត៍​មាន​ថា​ពួកគាត់​ពុំបាន​ដឹងថា​កន្លែង​លក់ដូរ​នេះ​ប៉ះពាល់​អ្វីខ្លះ​នោះទេ ព្រោះ​អ្នក​ផាស៊ី​ផ្សារ​បាន​ទា​គាត់​ក្នុង ១​នាក់​១០០០​រៀល នៅពេល​ព្រឹក និង​១០០០​រៀល ទៀត​ពេល​ថ្ងៃ ហើយ​ពួកគាត់ ក៏​ពុំ​បានដឹង​ផ្លូវ​នេះ​ជា​របស់​ម្ចាស់​ផ្សារ​ឫ ជា​សា​ធា​រណះ​នោះទេ​អោយតែ​យក​ផាស៊ី​ពី​ខ្ញុំ​គឺ​ខ្ញុំ​ត្រូវតែ​លក់​។​ុ
លោក ហុក រិ​ន អភិបាលក្រុង​ស្ទឹងសែន បាន​មានប្រសាសន៍ថា កន្លែង​លក់ដូរ​លើផ្លូវ​នេះ​បានរៀបចំ​អោយ​លក់​ផុតពី​ខ្លោងទ្វា​ចូល ខ័​ណ្ឌ​រដ្ន​បាល​ព្រៃឈើ​ម្ដង​ជា​ពី​ដង​រួចមកហើយ តែដោយសារ​កំណើន​នៃ​ការលក់​របស់​ប្រជា​ពល​រដ្ន មានការ​កើនឡើង ហើយ​ទីផ្សារ​មាន​ទំហំ​តូចចង្អៀត​ធ្វើអោយ​ប្រជា​ពល​រដ្ន​ក្រីក្រ ចេះតែ​ប​ញ្ចៀ​តយ​ក​កន្លែង​លក់​ទៅ តែ​អាជ្ញា​ធ័​រ​ក្រុង​និង​រៀបចំ​អោយ​លក់ដូរ​នៅ​ចិញ្ចើមផ្លូវ​ខាងត្បូង​វិញ​ដើម្បី​កុំអោយ​មានកា​កកស្ទះ​និង​អាច​ចេញចូល​ទៅ​ខ័​ណ្ឌ​រដ្ន​បាល​ព្រៃឈើ​បាន​ស្រួល​៕ ប៊ុន​រិទ្ធីុុិិិ