​នគរបាល រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុមចោរ​ដៃ​ឆៅ និង​សកម្ម ប្លន់​បាញ់សម្លាប់ ជាច្រើន​ករណី នាពេល​កន្លងមក​

0

​វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃទី​១ នៃ​ឆ្នាំ​២០១៥​នេះ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ បាននាំគ្នា​ឡោមព័ទ្ធ​តាម​ចាប់​ចោរប្លន់​ម៉ូតូ​ម្នាក់ រហូត​ផ្ទុះអាវុធ​ដាក់គ្នា​ជាច្រើន​គ្រាប់ នៅតាម​វាលស្រែ ក្នុង​សង្កាត់ ព្រៃ ស ខណ្ឌដង្កោ​។ ទីបំផុត​ចោរ​បំផ្លាញ់​សន្តិសុខ​ក្នុងសង្គម ត្រូវ​មរណា

ដោយសារ​គ្រាប់កាំភ្លើង​របស់​សមត្ថ​កិច្ច ពេល​រូបគេ​ព្យាយាម​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច ខណៈ​បក្ខពួក​ពីរ​នាក់​ផ្សេងទៀត ត្រូវបាន​ចាប់ខ្លួន​។​1
​យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ៤ និង ៣០​នាទី​ល្ងាច​ថ្ងៃទី​០១ ខែមករា ឆ្នាំ ២០១៥​នេះ ក្រុមចោរ​មាន​គ្នា​៣​នាក់ បាននាំគ្នា​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប្រដេញ តាម​ចាប់ រហូត​ធ្វើ​ឲ្យ​ក្រុមចោរ​ទាល់ច្រក​ផ្តួល​ម៉ូតូ​ចោល នៅ​ចំណុច​លូ​៥ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយក៏​ត្រូវ​សមត្ថកិច្ច​ចាប់បាន​ជនសង្ស័យ​ម្នាក់​។ ដោយឡែក​បក្ខពួក​ម្នាក់​ទៀត បាន​ស្ទុះ​ទៅ​ភ្ជង់​ប្លន់​ម៉ូតូ​អ្នកដំណើរ មួយគ្រឿង​ទៀត ព្យាយាម​ជិះ​គេចខ្លួន តែ​ត្រូ​សមត្ថកិច្ច​ប្រដេញ​តាម​ជាប់​រហូត​។​4
​លុះដល់​វាលស្រែ​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​ចោល ព្យាយាម​រត់គេចខ្លួន ព្រមទាំង​បាញ់ តដៃ​ជាមួយ​សមត្ថកិច្ច​រហូត​ដល់​ជាង ៣០​គ្រាប់​។ ទីបំផុត​ចោរ​អស់លក្ខណ៍ បាន​រង​នូវ​គ្រាប់កាំភ្លើង​របស់​សមត្ថ​កិច្ច ដែល​បាញ់​ការពារ​ខ្លួន​នោះ បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​កណ្តា​ល​វាលស្រែ​តែម្តង​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ ស្នងការរងរ​នគរ​បាល​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​បញ្ជា​ក្នុង​ប្រតិ​ប្តិ​ការបង្ក្រាប​ចោរ ប្លន់​នេះ បានបញ្ជាក់​ប្រាប់ថា ក្រុមចោរ​មាន​គ្នា​៣​នាក់ ដោយ​ចោរ​ម្នាក់​ត្រូវបាន​ចាប់ ខ្លួន ហើយ​ម្នាក់ទៀត បាន​ស្លាប់​បន្ទាប់ពី​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​។ រហូតដល់​ម៉ោងជាង ៥​ល្ងាច​ថ្ងៃនេះ សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ​ចាប់ចោរ​ម្នាក់ទៀត ដែល​កំពុង​លាក់ខ្លួន​នៅផ្ទះ​ជួល​ម្តុំ​លូ​៥​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ បាន​បញ្ជាក់ថា ប្រតិបត្តិការ​ខាងលើនេះ សមត្ថកិច្ច​ដកហូត​បា​ន​កាំភ្លើង កា​៥៤​មួយ​ដើម និង កា​៥៩​មួយ​ដើម​ផងដែរ​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា មេចោរ​ប្លន់ ដែល​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​រហូត​ដល់​ត្រូវ​គ្រាប់​ស្លាប់​កណ្តាល​វាលស្រែ នោះ មានឈ្មោះ ឃុ​ល​ល័​រ​។ មេចោរ ឃុ​ល​ល័​រ នេះ ជា​មុខសញ្ញា​ប្លន់​ដ៏​សកម្ម និង​កក្រើក​ក្នុង​រាជធានី​ភ្នំពេញ ព្រម ទាំង​បាញ់សម្លាប់​ជនរងគ្រោះ​មិន​ញញើត​ដៃ និង​ជាច្រើន​ករណី​មកហើយ​។ មិនតែប៉ុណ្ណោះ មេចោរ ឃុ​ល​ល័​រ មាន ដីកា​របស់​តុលាការ តាម​ចាប់ខ្លួន​ជាច្រើន​ផងដែរ​។​3
​សមត្ថកិច្ច​បានបញ្ជាក់​ថា ប្រតិបត្តិ​ការបង្ក្រាប​ក្រុមចោរប្លន់​ត្រូវបាន​បិទ​បញ្ចប់​ហើយ​នៅវេលា​ម៉ោង ៥ និង​៤៦​នាទី ល្ងាច​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៥ ជា​លទ្ធផល​ឃាត់ខ្លួន​ពីរ​នាក់ និង​ស្លាប់​ម្នាក់​។​2
​ទោះបីជា​យ៉ាងណា​ឆុត​ឆាកប្រយុទ្ធ ជាមួយ​ក្រុមចោរ ដើម្បី​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​នេះ សមត្ថកិច្ច​មិន​ទទួលរង​របួស​នោះទេ​។ ប្រតិបត្តិ​ការបង្ក្រាប​ក្រុមចោរប្លន់​នេះ ដែល​ចាត់ទុកជា​«​កាដូ​សន្តិសុខ​» ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ នា​ដើមឆ្នាំ​ថ្មី ឆ្នាំ​២០១៥​នេះ ត្រូវបាន​ចូលរួម​សហការ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​រវាង​កម្លាំង​នគរបាល ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ខណ្ឌទួលគោក មានជ័យ ដង្កោ និង​ពោធិ៍​សែន​ជ័យ​៕​