ទិដ្ឋភាព​មហា​ប្រឹម​ប្រិ​យ​លើ​ទឹកដី​អង្គរ​ក្នុង​ឳ​កាស​ពិធីបុណ្យ​ចូលឆ្នាំ​សកល​២០១៥

0

សៀមរាបៈ ទឹកដី​មហា​អង្គរ​ដែលជា​ដួងព្រលឹង​ខ្មែរ ត្រូវបាន​ភ្ញៀវ​អន្តរជាតិ​មកពី​គ្រប់ទិសទី ក្នុង​ពិភពលោក មក​ទស្សន៍​នា​ប្រាសាទ​អង្គរ និង​ប្រា​ង​ប្រាសាទ​នានា ក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប ដ៏​មហា​សែន​សុខកាយ សប្បាយចិត្ត​អស់​កង្វល់ ដោយសារតែ​ការយកចិត្តទុកដាក់ របស់​ឯកឧត្តម ឃឹម ប៊ុន សុង អភិបាល​នៃ​គណៈ អភិបាលខេត្ត​Image1សៀមរាប និង​ឯកឧត្តម សត ណា​ឌី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានរៀបចំ​សណ្តាប់ធ្នាប់ សន្តិសុខ និង​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​មក​ទស្សនា និង​មក​កំសាន្ត​ក្នុង រាត្រី​ឆ្លង​ឆ្នាំ ២០១៤​ឈាន​ចូលដល់​ឆ្នាំ​២០១៥​។​Image5
​ក្នុង​ទិដ្ឋភាព​ដ៏​អ​ធឹ​ក​អ​ធ័​ម របស់​ភ្ញៀវ​បរទេស​គ្រប់​សញ្ញា​តិ បានមក​ប្រមូល​ផ្តុំគ្នា​នៅ​ផ្សា​រាត្រី ក្នុង​ទឹកដី​អង្គរ​រាប់ ម៉ឺន​នាក់ នៅក្នុង​បរិវេណ​ផ្សា​រាត្រី ក្រោយពី​បាន​ទស្សនា​ប្រា​ង​ប្រាសាទ​រួច ក្នុង​នោះគេ​សង្កេតឃើញ​ភ្ញៀវ​ចិន មាន​វត្តមាន​ច្រើនជាងគេ បន្ទាប់​ភ្ញៀវ​កូរ៉េ ចិន ជប៉ុន ថៃ និង​ប៉ែក​ខាង​អ៊ឺរ៉ុប ទិដ្ឋភាព​ដ៏​គួ​អោយ​សប្បាយ​ក្នុង​រាត្រី ឆ្លង​ឆ្នាំ​បានធ្វើ​ឲ្យ​ភ្ញៀវ​អន្តរជាតិ បាន​Image2ស្គា​ល់ពី​វប្បធម៌ ប្រពៃណី និង​វិធី​ជីវិត​និង​ការរស់នៅ ព្រមទាំង​បាន​សាក ល្បង​នូវ​ផលិតផល​ខែ្មរ​ទៀតផង ក្នុង​នោះគេ​សង្កេតឃើញ​វត្តមាន ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាលខេត្ត សៀមរាប​បាន​អញ្ជើញ​ទៅ​ទស្សនា​ភាព​រីកចំរើន និង​កំណើន​នៃ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​មក​កំសាន្ត​នៅក្នុង​ក្រុង សៀមរាប ។​Image6
​ផ្លូវ​ជាច្រើន​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប ត្រូវបាន​កកស្ទះ​ដោយ​មនុស្ស​រាប់ម៉ឺន​នាក់ ដែល​បានមក​កំសាន្ត​រាំ​រ៉េ​ក សប្បាយ​ក្នុង​ពិធី​ឆ្លង​ឆ្នាំ ២០១៤ និង​២០១៥ ក្នុង​រាត្រី​ស្រមោល​ពេជ្រ ប្រកបដោយ​ភ្លើងពណ៌​រាប់​មិន​អាស់ ទិដ្ឋភាព​ទាំងនេះ បានបញ្ជាក់​ឲ្យ​ឃើញ​នូវ ភាពសំបូរ​សប្បាយ​និង​មាន​សុ​វត្តិភាព​។​Image7
​បទ​សម្ភាស​ជាមួយ លោក វរៈសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ស្តីពី​ការរៀបចំ​ផែនការ រៀបចំ​សណ្តាប់ធ្នាប់ ចរាចរណ៍ សន្តិសុខ ដើម្បី​សុ​វ័​ត្តភាព ជូន​ភ្ញៀវ​ទេសចរណ៍ ជាតិ​និង​អន្តរជាតិ ។​Image8 Image14 Image13 Image12 Image11 Image10