សមត្ថកិច្ច​នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង រិត​បន្តឹង​ច្បាប់​ចរាចរណ៍​អ្នកបើកបរ​បុក​បារាស់​ដេញចាប់​ផ្អើល​តាម​ដងផ្លូវ​

0

​ខេត្តស្វាយរៀង  រថយន្ត​ទេសចរណ៍​មួយគ្រឿង ធ្វើដំណើរ​យ៉ាង​លឿន បាន​បុក​បារាស់​របស់​សមត្ថកិច្ច ខណៈពេលដែល​សមត្ថកិច្ច​ចរាចរណ៍ នៃ​ស្នងការ​នគរបាល ខេត្តស្វាយរៀង ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ជើងគោក តាម​ដងផ្លូវ​ជាតិ​លេខ​១ ដើម្បី​ត្រួតពិនិត្យ​យាន្ត​យន្ត ដែល​មិនបាន​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់ ហើយ​រថយន្ត​មិនបាន​ឈប់ ដើម្បី​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច​នោះទេ បែរជា​បន្ថែម​ល្បឿន​ព្យាយាម​គេច​ពី​សមត្ថកិច្ច​ទៅវិញ ។​2
​ ​ហេតុការណ៍​ខាងលើនេះ បានកើត​ទ្បើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៤ លើ​ដង​ផ្លូវជាតិ​១ ខាងមុខ​វិទ្យាល័យ​ហ៊ុន សែន ប្រសូត្រ ស្ថិត​ក្នុងភូមិ​ប្រសូត្រ ឃុំ​ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។​​ប្រភពពី​មន្ត្រី​នគ​បាល ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការ​នគ​បាល​ខេត្ត បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គ​បាល​ចរាចរណ៍​ស្នងការ​នគ​បាល​ខេត្ត បាន​ចុះទៅ​អនុត្ត​ន៍​ច្បាប់​ចរាចរណ៍ នៅ​ខាងកើត​ទីប្រជុំជន​ផ្សារ​ប្រសូត្រ ត្រង់ចំណុច​ខាងមុខ​វិទ្យា​ល​យ័​ហ៊ុន សែន​ប្រសូត្រ ។​3
​មន្ត្រី​ដ៏​ដែល​បាន​បន្តទៀតថា ចំពោះ​រថយន្ត​ប្រភេទ​ទេសចរណ៍​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-៦៨៥៦ របស់​ក្រុមហ៊ុន ភុង​ទ្រិ​ញ អ៊ិ​ច​ប្រេ​ស ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ហូជីមេញ ។ ដែល​សមត្ថកិច្ច​នគ​បាល​ចរាចរណ៍​ចាប់​ឃាត់​មក​សាកសួរ គឺ​មូលហេតុ​បើកបរ​បុក​បារាស់​សមត្ថកិច្ច និង​បើក​កៀរ​សមត្ថកិច្ច ពេល​កំពុង​ធ្វើចរាច​ណ៍​ពិនិត្យ​យានយន្ត​តាម​ដងផ្លូវ មិន​គោរព​ច្បាប់​ចរាចរណ៍ គឺ​បើក​បុក​បារាស់​ស្លាក​សញ្ញា​ចរាចរណ៍ បែក​អស់​១ និង​បើករ​កបុស​ម​ត្ថ​កិច្ច​ទៀត រួច​បន្ថែម​ល្បឿន​បើក​គេច ទើប​សមត្ថកិច្ច​នគ​បាល ដេញតាម​និង​ទូរ​សព្ទ​ឲ្យ​នគ​បាល នៅ​ការិយាល័យ ដាក់​កម្លាំង​ស្ទាក់​រថយន្ត​បង្ករ បាន​នៅឯ​គល់ស្ពាន​ព្រែក​ទន្លេ​វ៉ៃ​គោ​មក​សាកសួរ​តែម្តង ។ 4
​បើតាម​អ្នកបើកបរ​ឈ្មោះ តេង តូ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​និយាយថា រូបគាត់​បើករថយន្ត​ដឹក​អ្នកដំណើរ ពី​វៀតណាម មក​រាជធានី​ភ្នំពេញ បើកបរ​ក្នុង​ល្បឿន​៦០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង លុះ​មកដល់​ចំណុចកើតហេតុ នគ​បាល​ចាប់​ផាកពិន័យ ដោយ​ច្បាប់​ចរាចរណ៍​កំណត់​ទីប្រជុំ​ជន បើក​ក្នុង​ល្បឿន​៤០​គីឡូ​ក្នុង​មួយ​ម៉ោង ក៏ប៉ុន្តែ​សមត្ថកិច្ច ស​សេ​រលើ​វិ​ក័យ​ប​ត្រ័​ដាក់ថា បើក​លើស​ល្បឿន​ដល់​៩០​គីឡូ​ក្នុង​មួយ​ម៉ោង ក្រោយពី​បង់​ផាក​ពិន​យ័​រួច មាន​អ្នក​សារ​ព​ត៌័​មាន​ម្នាក់ ចុះ​ពី​រថយន្ត​មក​ថត ពេលនោះ​រូបគាត់ ក៏បាន​និយាយ​ទៅកាន់​អ្នក​សារ​ព​ត៌័​មាន​ថា សូម​បង​សួរ​សមត្ថកិច្ច មើល​ផ្លាក​ចរាចរណ៍​កំណត់​៤០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​នៅ​កន្លែង​ណា ហើយ​ខ្ញុំ​បើកបរ​ក្នុង​ល្បឿន​ត្រឹម​៦០ ប៉ូលីស ដាក់ថា​៩០ ។
​ការឃាត់​រថយន្ត​ខាងលើ ធ្វើ​ឲ្យ​អ្នកដំណើរ​ជាតិ នឹង​អន្តរជាតិ​ក្នុង​រថយន្ត បាន​រអ៊ូរទាំ ខឹង​ទៅលើ​អ្នកបើក​បរផង នឹង​សមត្ថកិច្ច​ផង ព្រោះ​ឲ្យ​ធ្វើ​ខកដំណើរ​របស់​ពួកគាត់ ៕