របាំងដែកពុះចែកទ្រូងផ្លូវចំនួន៧ផ្ទាំង បានរងការខូចខាតបាក់ដាច់ចេញពីគ្នា ដោយសារតែបុរសម្នាក់ បានបើករថយន្តហាយព្រីតក្នុងល្បឿនលឿន ក៏រេចង្កូតជ្រុលទៅបុករះរាបស្មើរដល់ដី នៅចំណុចមុខហាងស្រីមុំ លក់ផ្លែឈើ តាមបណ្តោយផ្លូវសហព័ន្ឋរ៉ុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន
សុខ កាលពីវេលាម៉ោង ១៩នឹង៣០នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ។
ប្រភពពត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើករថយន្តហាយព្រីដ ពណ៍សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AE-7887 បើកបរតាមបណ្តោយផ្លូវសហព័ន្ឋរ៉ុស្សី ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាង
លឿន ខណះមកដល់ចំណុចមុខហាងលក់ផ្លែឈើ ស្រីមុំ ស្រាប់តែរេចង្កូចជ្រុលទៅបុករះរបាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់ដាច់អស់ចំនួន៧ផ្ទាំង ចំណែកឯរថយន្ត រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនមាននណាម្នាក់រងរបួសនោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងសហការជាមួយជំនាញ អូសយកទៅរក្សាទុក នៅការិយាល័យចរចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេល ក្រោយ ៕




































