​សាកសព​ក្រុម​អ្នកដំណើរ​៩​នាក់​ហើយ ត្រូវបាន​រកឃើញ​បន្ទាប់ពី​ការធ្លាក់ យន្តហោះ Air Asia

0


​ក្រុម​អ្នករុករក​កំពុងតែ​ព្យាយាម​បន្ថែមទៀត ក្នុងការ​ស្វែងរក​យន្តហោះ​ដែល​បាត់ ខ្លួន រួម​ជាមួយនឹង​អ្នកដំណើរ​ប្រមាណ​ជាង​១៥០​នាក់​ផ្សេងទៀត ដែល​ត្រូវបាន គេ​ជឿជាក់ថា កំពុង​ជាប់​ខ្លួន​ក្នុង​តួ​យន្តហោះ​របស់​ក្រុមហ៊ុន AirAsia ដែល​បាន ធ្លាក់​ទៅក្នុង​ផ្ទៃសមុទ្រ​កោះ​ឈ្វា របស់​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃអាទិត្យ សប្តាហ៍​មុន ។​3
​បេសកម្ម​រុករក​ជើងហោះហើរ QZ8501 នៅ​សមុទ្រ​ឈ្វា​នោះ មាន​សភាព​កាន់តែ លំបាក​ដោយសារតែ​អាកាសធាតុ​មិន​អំណោយផល ហើយ​រហូតមកដល់​ថ្ងៃ​សុក្រ នេះ សព​អ្នកដំណើរ និង អ្នកបម្រើ​ការងារ​លើ​យន្តហោះ សរុប​តែ​៩​នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​រកឃើញ ដោយ​ក្នុងនោះ​មាន​ម្នាក់​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ ដឹងថា ជា​ស្ត្រី​បម្រើ​ការងារ​នៅលើ​យន្តហោះ​ផ្ទាល់​តែម្តង ។​4
​គួរ​បញ្ជាក់ថា អ្វីដែល​ក្រុម​អ្នករុករក​របស់​ឥណ្ឌូនេស៊ី និង បណ្តា​ប្រទេស​ក្នុង​តំបន់ បានដឹង​ច្បាស់​នោះ គឺ​យន្តហោះ Air Asia QZ8501 ខាងលើនេះ បាន​បាត់​ទំនាក់ ទំនង​ជាមួយនឹង​ប្រព័ន្ធ​រ៉ា​ដា​កាលពី​ថ្ងៃ អាទិត្យ ពេលធ្វើ​ដំណើរ​បាន​ចម្ងាយ ១០០ ទៅ ២០០ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​កោះ​ឈ្វា ដោយ​គេ​សង្ស័យថា វា​អាចនឹងទទួល រង​ការវាយប្រហារ​ដោយ​អំណាច​ខ្យល់ព្យុះ ។ ដោយឡែក​នៅក្នុង​ថ្ងៃ សុក្រ នេះ ប្រតិបត្តិ​ការរុករក​កំពុងតែបន្ត ដើម្បី​ស្វែងរក​មនុស្ស ១៥៣ នាក់​ផ្សេងទៀត និង តួ យន្តហោះ​ទាំងមូល ព្រមទាំង​ប្រអប់​ខ្មៅ​ដែល​ប្រាប់​ពី​ទិន្នន័យ​ទាំងស្រុង​នៃ​ការ ហោះហើរ​៕15