​​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ ថ្កោលទោស​ការបាញ់​ផ្លោង​ដាក់​ពិធី មង្គលការ​នៅក្នុង​ប្រទេស​អាហ្គានីស្ថាន​

0

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លងទៅនេះ បានធ្វើការ​ថ្កោលទោស​ក្នុង​កម្រិត​ធ្ងន់ធ្ងរ ចំពោះ​ការវាយប្រហារ បាញ់​ផ្លោង​គ្រាប់​ទៅលើ​ពិធីមង្គលការ​មួយកន្លែង នៅក្នុង​ប្រទេស​អាហ្គានីស្ថាន ដែល​បណ្តាលអោយមាន​ជន​ស៊ីវិល​ប្រមាណ​៣០​នាក់​បាត់​បង់ជីវិត និង ច្រើនជាង ៤០​នាក់​ផ្សេងទៀត​ទទួលរង​របួស ។1
​ទន្ទឹមគ្នានេះ លោក បាន គី​មូ​ន បាន​អំពាវ នាវ​ឱ្យមាន​ការស៊ើបអង្កេត​យ៉ាង​តឹងរឹង បំផុត ដើម្បី​នាំយក​ឧក្រិដ្ឋជន​មក​កាត់ទោស​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ទាំងអស់ នោះ ។​
​គួរ​រំលឹក​ផងដែរ​ថា យ៉ាងហោចណាស់​មាន​មនុស្ស​ប្រមាណ​១៦០​នាក់​បាន​ស្លាប់ ក្នុងនោះ​ភាគច្រើន​ជា​ជន​ស៊ីវិល ខណៈដែល​ជនរងគ្រោះ​ជាង​២៦០​នាក់​ផ្សេង ទៀត​ទទួលរង​2របួសធ្ងន់ និង ស្រាល បន្ទាប់ពី​ការវាយប្រហារ​ពី​សំណាក់​ក្រុម​បះ បោរ​ដឹកនាំ​ដោយ​ពួក​ឧទ្ទាម​តា​លី​បង់​មកលើ​ប្រទេស​អាហ្កានីស្ថាន កាលពី​ខែធ្នូ ឆ្នាំ​២០១៤​កន្លងទៅ ស្រប​ពេលដែល​កងកម្លាំង​រដ្ឋាភិបាល​កំពុង​ទទួល​ខុសត្រូវ​លើ ផ្នែក​សន្តិសុខ ៕3