​កាលពី​ឆ្នាំ ២០១៤ កន្លងទៅនេះ តួលេខ​ជនរងគ្រោះ​បាត់បង់​ជីវិត​ក្នុង​ភ្លើង សង្គ្រាមស៊ីវិល​នៅ​ប្រទេស​ស៊ី​រី​មាន​ប្រមាណ ៧៦.០០០ នាក់​

0


​យោងតាម​ប្រភព​របស់​បណ្តាញ​ទូរទស្សន៍​ប៊ី​ប៊ី​ស៊ី​ចក្រភព​អង់គ្លេស ដែល​បាន ចេញផ្សាយ​នៅក្នុង​ថ្ងៃ​សុក្រ​នេះ បានឱ្យដឹងថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ភ្លើង សង្គ្រាម​ដ៏​រុំ​ា​រ៉ៃ​នៅក្នុង​ប្រទេស​ស៊ី​រី​មាន​រហូតដល់ ៧៦.០០០ នាក់ ។​3
​ដោយឡែក បើតាម​របាយការណ៍រ​បស់​អង្គភាព​ស៊ើបអង្កេត សម្រាប់​សិទ្ធិមនុស្ស ស៊ី​រី​ដែលមាន​ស្នាក់ការ​នៅ​ចក្រភព​អង់គ្លេស បានបញ្ជាក់​បន្ថែមថា ក្នុងចំនោម​ជន រងគ្រោះ​បាត់បង់​ជីវិត​ទាំងអស់​ខាងលើនេះ រួមមាន​ជន​ស៊ីវិល​ប្រមាណ​១៧.៧៩០ នាក់​ត្រូវបាន​សម្លាប់ ដោយ​ក្នុងនោះ​រាប់បញ្ចូល​ទាំង​កុមារ​ប្រមាណ ៣.៥០១ នាក់ ផងដែរ ។​4
​ផ្អែក​តាម​ការស៊ើបអង្កេត​នៅក្នុង​ឆ្នាំ​២០១៤​កន្លងទៅនេះ យ៉ាងហោចណាស់​មាន កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី និង សកម្មជន​គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី​ប្រមាណ​ជាង ២២.៦២៧​នាក់​បាន​បាត់​បង់ជីវិត ៕2 1