តួលេខជនស៊ីវិលបាត់បង់ជីវិតដោយសារភ្លើងសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ាក់ មាន ការកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំ ២០១៤ កន្លងទៅ ក្រោយពេលដែលពួកឧទ្ទាម ជ្រុលនិយមរដ្ឋឥស្លាម IS កំពុងពង្រីកអំណាចរបស់ខ្លួននៅលើទឹកដីរដ្ឋមួយនេះ ។
យោងតាមប្រភពពីក្រុមអង្កេតការឯករាជ្យ ដែលមានមូលដ្ឋាននៅចក្រភពអង់ គ្លេសប្រចាំប្រទេសអ៊ីរ៉ាក់ បានបង្ហាញរបាយការណ៍មួយកាលពីថ្ងៃព្រហស្បត្តិ៍ អោយដឹងថា នៅក្នុងឆ្នាំ ២០១៤ កន្លងទៅនេះ មានមនុស្សប្រមាណ ១៧.០៤៩ នាក់បានស្លាប់ ក្នុងនោះរួមមាន៖ ជនស៊ីវិល ៤.៣២៥ នាក់ត្រូវបានសម្លាប់ដោយ ក្រុមសកម្មជនរដ្ឋឥស្លាម នាអំឡុងព្រឹត្តិការវាយប្រហារដោយបំផ្ទុះគ្រាប់បែក និង ប្រដាប់អាវុធ ។
សូមបញ្ជាក់ថា តួលេខជនរងគ្រោះបាត់បង់ជីវិតសរុបខាងលើនេះ មានការកើន ឡើងប្រមាណ ៧.៣០៣ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៣ ចាប់តាំំងពីកង កម្លាំងយោធាសហរដ្ឋអាមេរិក ត្រូវបានដកចេញពីទឹកដីប្រទេសមួយនេះកាលពី ឆ្នាំ ២០១១ កន្លងមក ៕