​​ជនសង្ស័យ​ចំនួន​៥​នាក់ ស្រី​២​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​

0

ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ឆក់​ទូរស័ព្ទដៃ​ក្នុងឱកាស​ឆ្លង​ឆ្នាំ​សាកល ២០១៥
​ជនសង្ស័យ​ចំនួន​៥​នាក់ ក្នុងនោះ​ស្រី​២​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ធ្វើ​ការចាប់​ឃាត់ខ្លួន រួច​យកមក​កាន់​មន្ទីរជំនាញ ដើម្បី​ធ្វើការ​សួរនាំ ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ឆក់​ទូរស័ព្ទដៃ​របស់​ភ្ងៀ​វ​អន្តរជាតិ ដែល​បានមក​កម្សាន្ត​នៅ​តំបន់​ផ្ទប់​ស្ទ្រី​ត ក្រុង​សៀមរាប នា​ឳ​កាស​អបអរសាទរ ឆ្លង​ឆ្នាំ​សាកល ២០១៥ កាលពី​វេលា​ម៉ោង ២​ទៀបភ្លឺ ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៥ ។ ​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​បង្ក្រាប​នេះដែរ លោក​វរ​សេនី​យ៌​ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​ជា​ប្រធាន​មន្ទីរ​01ស្រាវជ្រាវ​និង​យុត្តិធម៌​បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់ ឯ​.​ឩ ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង ឯ​.​ឩ ឧ​ត្ត​ម​សេនី​យ៌​ត្រី ម៉ន សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​គ្រប់​មុខសញ្ញា​ទាំងអស់ ដែល​បង្ក​ភាពអសន្តិសុខ​ក្នុង​ខេត្តសៀមរាប ជាពិសេស​ក្នុង​ឳ​កាសចូល​ឆ្នាំ​សាកល​នេះ ដើម្បី​ធានា​សុវត្ថិភាព និង​សណ្តា​ធ្នាប់​សាធារណៈ ជូន​ដល់​ភ្ងៀ​វ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​បាន​កម្សាន្ត​ក្នុង​ទឹកដី​ប្រវត្តិសាស្ត្រ ។ ហើយ​បន្ទាប់ពី​កំលាំង​សមត្ថកិច្ច​បានធ្វើការ​តាមដាន និង​ស្រាវជ្រាវ​ហើយ​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់​ខាងលើ ដែលជា​មុខសញ្ញា​លួច ឆក់ យ៉ាងសកម្ម​ក្នុង​ខេត្តសៀមរាប ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនមក​កាន់​ទី​បញ្ជាការ​ដើម្បី​សាកសួរ​។ 02បើតាម​ការ​អោយដឹងពី​លោក​វរ​សេនី​យ៏​ឯក ស្រី យូ​រ៉ា មេបញ្ជាការរង និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុ​តិ្ត​ធ​ម័​បានអោយដឹងថា ។ ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​បង្ក្រាប​នេះ​ផងដែរ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដកហូត​បាន​ទូរស័ព្ទដៃ​ម៉ូ​ឌែ​ល អាយ​ហ្វូ​ន ព៌​ណស​១​គ្រឿង និង​បានប្រគល់​ជូនទៅ​ជនរងគ្រោះ ដែលជា​ជនជាតិ​បរទេស​វិញ​ផងដែរ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៥​នាក់​ខាងលើ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប កសាង​សុំ​ណុំ​រឿង​និង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ កាលពី​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៥ ដើម្បី​ចំណាត់ការ​ទៅតាម​នីតិវិធី​ជា​បន្ត ៕​ ​លោក ខេង ខេមរា​