ភ្នំពេញ: បុរសម្នាក់បើករថយន្តLexusGS300ក្នុងស្ថានភាពស្រវឹង ហើយ បើកក្នុងល្បឿនលឿនជ្រុលទៅបុកចំពីក្រោយពេញទំហឹង ខណះពេលដែលរថយន្តToyota Venza ស៊ីញ៉ូបត់ឆ្លងផ្លូវ។ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៩ នឹង ២០ នាទីយប់ថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៥ តាម
បណ្តោយផ្លូវម៉ៅសេងទុង កែងនឹងផ្លូវ២០២ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត Lexus GS300 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2AB-6879 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង ឆ្លងស្តុបទេពផនប្រហែល១០០ម៉ែបានបុកពីក្រោយរថយន្ត Toyota Venza ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2N-5316 បើកបរដោយនារីម្នាក់រួមដំណើរជាមួយបុរសម្នាក់ ពេញទំហឹង ខណះពេលដែលរថយន្ត Venza ស៊ីញ៉ូបត់ឆ្លងផ្លូវ បណ្តាលឲរថយន្តខូចខាតទាំងសងខាង។
ក្រោយពេលកើតហេតុម្ចាស់រថយន្តទាំង២និយាយចរចារមិនត្រូវរ៉ូវគ្នាព្រោះរកត្រូវរៀងខ្លួន ទើបបានឲ្យ សម្ថតកិច្ចជំនាញធ្វើការវាស់វេងនាំយករថយន្តទាំង២យកទៅរក្សាទុកនៅអធិការដ្ធាននរគបាលខណ្ឌទួលគោកដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕



































