​ម៉ូតូ​ពីរ​គ្រឿង​ពន្លះ​គ្នា​យ៉ាង​ពេញទំហឹង​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​៣​នាក់​នៅលើ​ផ្លូវជាតិ​លេខ​៥

0

​ភ្នំពេញ​:​យ៉ាងហោចណាស់​មាន​មនុស្ស​ម្នាក់​ស្លាប់​នឹង​បីនាក់​ទៀត​បាន​រងរបួស​ធ្ងន់​បន្ទាប់ពី​មាន​គ្រោះថ្នាក់​ចរាចរ​មួយ​ដែល​បង្កឡើង​ដោយ​ម៉ូតូ​ពី​គ្រឿង​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​។​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​នឹង ២០ នាទី​

យប់​ថ្ងៃទី ២ ខែមករា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅមុខ​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នះ​ភី​ធី​ធី ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ​ដឹងថា​មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ស៊ុយ​ស្ស៊ី​គី​ស្តេ​ប​ពណ៍​ក្រហម​លាយ​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA-3090​ជិះ​ដោយ​យុវជន​២​នាក់​បើក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេលមកដល់​ចំ​ណុ​ត​កើតហេតុ​បាន​បើក​ជែង​នឹង​រថយន្ត​មួយគ្រឿង​ទៀត​បាន​រ៉េ​ចង្កូត​ជ្រុល​ទៅបុក​នឹង​ម៉ូតូ​សង់​ក៉ូ​រេ ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្តាល​1J-8820 ជិះ​ដោយ​យុវជន​ពីរ​នាក់​ដូចគ្នា បាន​បុក​ពេញទំហឹង បណ្តាល​ឲ្យ អ្នកបើក​ម៉ូតូ​ស៊ុយ​ស្ស៊ី​គី​ស្តេ​ប​ដួល​បោក​ទៅនឹង​ថ្នល់​បាក់ជើង​ឆ្វេង​និង​បាក់ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ចំណែក​អ្នកជិះ​ពីក្រោយ នឹង​ភាគី​ខាង​សង់​កូរ៉េ​២​នាក់​ទៀត​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវ​រថយន្ត គ្លីនិក​ឯកជន​ដឹក​យកទៅ​ស​ង្រេ្គ​ោះ​ភ្លាមៗ​។​

​ចំណែក​ជនរងគ្រោះ​ដែល​បាត់​បង់ជីវិត​ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ឯ​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច ជំនាញ​ធ្វើការ​វាស់​វេ​ង​យកទៅ​រក្សាទុក​នៅ​អធិការ​ដ្ធា​នគរបាល​ខណ្ឌ ឬ​ស្សី​កែវ ដើម្បី​រងចាំ​ការដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​។​