​មេដឹកនាំ គីម ចុង​អ៊ុន ចង់​ពិភាក្សា​ផ្ទាល់ ជាមួយ​ប្រធានាធិបតី កូរ៉េខាងត្បូង ផាក គឺ​ន​ហេ

0

​វា​ហាក់ដូចជា​ការបន្ទន់​ឥរិយាបទ​ភ្លាមៗ និង គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​មួយ ក្រោយពេល ដែល​មេដឹកនាំ​កំពូល​របស់​កូរ៉េខាងជើង​លោក គីម ចុង​អ៊ុន បាន​និយាយ​កាល​ថ្ងៃទី​០១ ខែមករា ឆ្នាំ ២០១៥ ថា​លោក ស្វាគមន៍​ចំពោះ​កិច្ចប្រជុំ​កំពូល​ជាមួយនឹង​កូរ៉េខាងត្បូង ដែលជា​ប្រទេស​អតីត​សាច់ឈាម​

តែមួយ​នឹង​គ្នា​នេះ​។​
​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន ក្យូ​ដូ ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​០២ ខែមករា ទៀតថា ការលើក ឡើង​ក្នុង​កិច្ច​បើក​ទំព័រ​ឆ្នាំ​ថ្មី​នេះ មេដឹកនាំ​កូរ៉េខាងជើង បានបង្ហាញ​ពីស​ម្តី​មិនធម្មតា ដែល​ចង់ មាន​កិច្ចពិភាក្សា​ផ្លូវការ​ជាមួយ​កូរ៉េខាងត្បូង ស្រប​ពេលដែល​ស្ថានការណ៍​កំពុង​តានតឹង​ជាមួយ សហរដ្ឋ​អាម៉េរិក ហើយ គ្រប់គ្នា​បានដឹងថា វា​កើតឡើង​ដោយសារតែ​ក្រុមហ៊ុន Sony Pictures Entertainment ដាក់​បញ្ចាំង​រឿង “The Interview” កាលពី​ថ្ងៃបុណ្យ​ណូអែល ដែល​ផ្គើន​ទៅ នឹង​ការព្រមាន​យ៉ាង​ចាស់ដៃ​ពី​កូរ៉េខាងជើង​នោះ​។​download
​លោក គីម ចុង​អ៊ុន ថ្លែង​ក្នុង​ពិធី​ស្វាគមន៍​ឆ្នាំ​ថ្មី តាម​កញ្ចក់​ទូរទស្សន៍​កូរ៉េខាងជើង​ដូច្នេះ​ថា “​ប្រសិនបើ រដ្ឋាភិបាល​កូរ៉េខាងត្បូង ចង់​សម្រេច​ឲ្យ​ខាន​តែ​បាន​នូវ ការស្តារ​ទំនាក់ទំនង​ឲ្យ ប្រសើរ​ឡើងវិញ រវាង​កូរ៉េ​ទាំងពីរ​ជុំវិញ​កិច្ចពិភាក្សា​គ្នា​នោះ យើង​ជឿជាក់​យើង​អាច​បើក កិច្ចពិភាក្សា​នានា ដែល បាន​ផ្អាក​នោះ​ឡើងវិញ រួម​កិច្ចពិភាក្សា​ផ្នែក​ផ្សេងទៀត​ផងដែរ​។ យោងទៅលើ​បរិយាកាស​នេះ វា​គ្មាន​មូលហេតុ​អ្វី ដែល​មិនអាច​ឲ្យ​មានការ​រៀបចំ​កិច្ចdownload (2)

ពិភាក្សា កម្រិត​ខ្ពស់​ជាមួយ ប្រធានាធិបតី​កូរ៉េខាងត្បូង​គឺ​លោក ស្រី ផាក គឺ​ន​ហេ នោះទេ​។​”
​ទោះបីជា​កូរ៉េខាងជើង បើកភ្លើង​ខៀវ​ចំពោះ​កូរ៉េខាងត្បូង​ក្តី ប៉ុន្តែ​រដ្ឋ​កុ​ម្មុយ​និ​ស្ត​មួយ​នេះ បាន ដាក់​លក្ខខណ្ឌ​ធំ​មួយ​ថា ទីក្រុង​សេ​អ៊ូ​ល ត្រូវតែ​បញ្ឈប់​នូវ​រាល់​ការ ធ្វើ​សមយុទ្ធ​សង្គ្រាម​ប្រចាំឆ្នាំ ជាមួយនឹង​សហរដ្ឋ​អាម៉េរិក ប្រសិនបើ​ខ្លួន​ចង់​ឲ្យ​កិច្ចពិភាក្សា​នោះ​កើតឡើង​មែន​។ សម្រាប់​រដ្ឋាភិបាល​កូរ៉េខាងត្បូង វិញ ពុំទាន់​មានការ​ឆ្លើយ តប​ណាមួយ​នៅឡើយ​ទេ ចំពោះ​ការលើក ឡើង​ពី​មេដឹកនាំ​វ័យ ៣១​ឆ្នាំ​ខាងលើនេះ​៕download (1)