​បុរស​ម្នាក់​ជា​សន្តិសុខ​ស្រវឹងស្រា​ឡើង​បើករថយន្ត​របស់​ក្រុមហ៊ុន​បុក​ទម្លុះ​ទ្វារ​ង​ការខូចខាត​

0

​ ​
​ភ្នំពេញ​:​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ដែល​បង្កឡើង​ដោយ​បុរស​ម្នាក់​ជា​សន្តិសុខ​យាម​ក្រុមហ៊ុន​ធានា​រាប់​រង ហ្វ័​រ​តេ​ដោយ​រូបគេ​នោះ​មាន​សភាព​ស្រវឹងស្រា​បាន​បើកទ្វា​រថយន្ត​ចូលទៅក្នុង​រថយន្ត​រួច​បើករថយន្ត​បុក​ទ​ម្លោះ​ទ្វា​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ ឯ​ទ្វា​

បាក់​ផ្តេក​ពេញ​ផ្លូវ​។​
​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២​និង ៤០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ក្រុមហ៊ុន​ធានា​រាប់​រង​មួយ​មាន​ឈ្មោះថា ហ្វ័​រ​តេ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក​។​


​ ​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​មិន​ប្រាប់​អត្តសញ្ញាណ​គ្រាន់តែ​ដឹងថា​ជា​សន្តិសុខ​យាម​ក្រុមហ៊ុន​ធានា​រាប់​រង ហ្វ័​រ​តេ បាន​ចេញពី​ផឹកស៊ី​រួច​ត្រឡប់មកវិញ​ដោយ​ក្នុងស្ថានភាព​ស្រវឹងស្រា លុះ​មកដល់​ក្រុមហ៊ុន​វិញ​បុរស​ជា​សន្តិសុខ​នោះបាន​បើកទ្វា​រថយន្ត​ហើយ​ចូលទៅក្នុង​រថយន្ត​រួច​បើករថយន្ត​បុក​ទ​ម្លោះ​ទ្វា​ក្រុមហ៊ុន​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ ចំណែក​ទ្វា​វិញ​ដេក​រាល​ពេញ​ផ្លូវ​។​
​ ​ក្រោយពេល​កើតហេតុ​ប្រធាន​សន្តិសុខ​របស់​បុរស​ជា​សន្តិសុខ​ដែល​ស្រវឹងស្រា​នោះបាន​មក​ធ្វើការ​ដោះស្រាយ​ជាមួយនិង​ម្ចាស់​ក្រុមហ៊ុន​ធានា​រាប់​រង​នោះ​ដើម្បី​បញ្ចប់រឿង​។​