ក្រុមអ្នកឯកទេសបានបញ្ជាក់ថា យន្ដ ហោះQZ8501 មិនបានបង្វែទិសដៅឬ ប៉ះគ្នានៅលើដែនអាកាសនោះឡើយ ទាំងនោះមានន័យថា អាកាសយានិក ដែលពោពេញដោយបទពិសោធន៍ លោក Irianto បានបញ្ជាយន្ដហោះចុះ ចតដោយសុវត្ថិភាពនៅលើទឹកសមុទ្រ ប៉ុន្ដែដោយ
រលកធំៗក៏បានវាយពន្លិច យន្ដហោះតែម្ដង ។
ក្នុងពេលមុជចូលបាតសមុទ្ររុករក ប្រអប់ខ្មៅក្រុមមុជទឹកបានបញ្ជាក់ថា យន្ដហោះមិនមានការខូចខាតនោះឡើយ មានន័យថា យន្ដហោះបានចុះចតលើទឹក ដោយសុវត្ថិភាពហើយអ្នកដំណើរជាច្រើន ក៏បានចាកចេញពីយន្ដហោះផងដែរ ។ ប្រសិនបើពេលនោះមិនមានជួបខ្យល់ ព្យុះរលកសមុទ្រធំៗអ្នកដំណើរអាចនឹង មានសង្ឃឹមនៅរស់ខ្លះ ។
មកទល់ពេលនេះក្រុមអ្នកឯកទេសក៏ បានបញ្ជាក់ដូចគ្នាៗថា អាកាសនានិក សម្បូរដោយបទពិសោធន៍ដូជាលោក Irianto មិនពិបាកឡើយក្នុងការបញ្ជា យន្ដហោះនៅដែនសមុទ្រ ។ ក្រុមជួយ សង្គ្រោះរង់ចាំប្រអប់ខ្មៅដើម្បីវិភាគឱ្យ បានច្បាស់លាស់ថានៅពេលយន្ដហោះ បាត់ដានម្ដេចអាកាសយានិកមិនផ្ដល់ សញ្ញាប្រកាសអាសន្នទាំងនោះនៅជា ការអាថ៌កំបាំងដដែល ។
យន្ដហោះQZ8501 ជួបគ្រោះថ្នាក់ មានរឿងរ៉ាវជាច្រើនធ្វើឱ្យពិភពលោក ស្រក់ទឹកភ្នែក
អ្នកដំណើរនៅលើយន្ដហោះកាន់ដៃ គ្នាយ៉ាងស្អិតរមួតរហូតដល់ស្លាប់, សាច់ ញាតិឈឺចាប់យំរហូតដល់ដួលសន្លប់, មានពិធីរៀបអាពាពិពាហ៍ដែលមិនអាច ធ្វើឡើងជារៀងរហូត… ទាំងនោះគឺជាក្ដី ឈឺចាប់មិនអាចរៀបរាប់ឱ្យអស់បាន នោះឡើយ ។
កាលពីវេលាម៉ោង១៥រសៀលថ្ងៃទី ២០ ខែធ្នូ សាកសពជាច្រើនរួមទាំង បំណែកយន្ដហោះត្រូវបានគេរកឃើញ ហើយស្រង់យកមកដោយក្នុងនោះគេ បានរកឃើញសាកសព៤នាក់ដៃនៅតែ កាន់ជាប់គ្នាបើទោះជាស្លាប់ហើយក៏ ដោយ ។
នៅពេលដែលមានព័ត៌មានពិតពី ការរកឃើញយន្ដហោះនិងសាកសព អ្នកដំណើរមនុស្សជាច្រើនបានទ្រហោ យំរហូតដលដួលសន្លប់ដោយសារតែ សាច់ញាតិជិតស្និទ្ធបំផុតរបស់ពួកគាត់ បានចាកចេញជារៀងរហូត ។ក្ដីស្រឡាញ់និងគម្រោងទាំងឡាយ មិនបានឈានដល់គោលដៅ
ប្រធានអាកាសយានិកជនជាតិឥណ្ឌូ នេស៊ីលោកIrianto ដែលជាអ្នកបើកបរ យន្ដហោះពោពេញដោយបទពិសោធន៍ ដែលធ្លាប់បញ្ជាយន្ដហោះហើរនៅលើ អាកាសជាង៦.១០០ម៉ោង ។ លោក ធ្លាប់ជាអាកាសនានិកក្នុងជួរកម្លាំង ទាហានអាកាសឥណ្ឌូនេស៊ីធ្លាប់បើកបរ យន្ដចម្បាំងវាយលុកF-16 មុនពេលមក បើកបរឱ្យយន្ដហោះពាណិជ្ជកម្ម ។ នៅ ពេលទំនេរលោកបានចូលរួមក្លិបម៉ូតូធំ។ លោកត្រូវបានមនុស្សគ្រប់ស្ងោចសរ សើរជាបុគ្គលដ៏ល្អមានការម៉ត់ចត់យក ចិត្ដទុកដាក់ក្នុងគ្រួសារ ។
នៅពេលគ្រោះ ថ្នាក់កើតឡើងកូនស្រីលោកនាង Angen la Anggi Ranastianis បានសរសេរ នៅលើបណ្ដាញទំនាក់ទំនងសង្គមថា “ពុកអើយ!សូមពុកមេត្ដាវិលត្រឡប់មក ផ្ទះវិញ កូនត្រូវការពុក ពុកត្រូវតែមក ផ្ទះ ត្រូវតែមកផ្ទះ ជាដាច់ខាត…” ។ សម្ដីរបស់នាងដែលបានរៀបរាប់បានធ្វើ មនុស្សជាច្រើននាក់នៅលើពិភពលោក មិនអាចទប់ទឹកភ្នែកកុំឱ្យស្រក់ចុះមកបាន នោះឡើយ ។ នាង Angenla Anggi Ranastianis បានបង្ហាញក្ដីឈឺចាប់ យ៉ាងខ្លាំងពេលកន្លងមកនាងទើបតែបាន បាត់បង់បងប្រុសម្នាក់ដោយសារតែជំងឺ ទឹកនោមផ្អែមបានស្លាប់បាត់ទៅហើយ ពេលនេះនាងបាត់បង់ឪពុកទៀតធ្វើឱ្យ នាងឈឺចាប់ដោយមិនអាចយកអ្វីមក ប្រៀបផ្ទឹមបាននោះឡើយ ។
រឿងរ៉ាវមួយផ្សេងទៀតអ្នកបម្រើការ ប្រុសនៅលើយន្ដហោះ Oscar Desano ដែលមានភរិយាកំពុងតែពពោះកូនដំបូង ធ្វើឱ្យភរិយាមិនអាចក្រោកឈរដើរទៅ ណាបានពេលឮសូរដំណឹងស្វាមីស្លាប់ នោះ ។ នៅពេលមុនជើងហោះហើរចាប់ ផ្ដើមលោកបានរៀបចំពិធីខួបកំណើរលើក ទី២៥ដល់ភរិយារបស់លោកហាក់បីដូចជាខួបកំណើតលើកចុងក្រោយបង្អស់ ។ ពេលនោះលោកបាននិយាយទៅកាន់ភរិ យាថា “បងស្រឡាញ់អូន ពេលនេះនិង គ្រប់ពេលទាំងអស់នៅពេលក្រោយ មាន តែការស្លាប់ប៉ុណ្ណោះ ទើបអាចបំបែក បំបាក់ពួកយើងទាំង២បាន”
ចំណែកនាងLouise Sidharta ដែល មានគូដណ្ដឹងជិតដល់ថ្ងៃរៀបការទៅ ហើយក៏ត្រូវបាត់ខ្លួនជាមួយយន្ដហោះ នោះដែរ ។ នាងបានស្រែកទ្រហោយំពេល ឮសូរដំណឹងអាក្រក់ទាំងនោះ ។
នាងបាន រៀបរាប់ឱ្យដឹងថា អាគតស្វាមីចង់ដើរ កម្សាន្ដជាលក្ខណៈគ្រួសារមុនពេលរៀប ការ ។ ប៉ុន្ដែពេលនេះគាត់មិនបានវិល ត្រឡប់មកវិញឡើយគាត់ទុកឱ្យពិធីអាពាហ៍ ពិពាហ៍ដែលបានគ្រោងទុករួចរាល់នោះ នឹងនៅបែបនេះជារៀងរហូត ។
អ្វីដែលគួរតក់ស្លុតជាងនេះទៀតនោះ មួយគ្រួសារមានសមាជិក៤នាក់របស់ លោក Oei Jimmy Sentosa Winata និងភរិយាព្រមទាំងកូនប្រុសអាយុ១៣ឆ្នាំ កូនស្រីអាយុ៩ឆ្នាំ បានស្លាប់ទាំងអស់។ ពេលដំបូងប្អូនស្រីគ្រួសារខាងលើស្មាន ថា គ្រួសារបងប្រុសខ្លួនផ្លាស់ប្ដូរជើង ហោះហើរប៉ុន្ដែក្រោយមកទើបឃើញ ឈ្មោះរបស់បងប្រុសផ្សាយាតាមកញ្ចក់ ទូរទស្សន៍ធ្វើឱ្យសាច់ញាតិ គ្រួសារមាន ការឈឺចាប់យ៉ាងខ្លាំង ។
សាច់ញាតិអ្នកបម្រើការនៅលើយន្ដ ម្នាក់ទៀតឈ្មោះYoyok បានរៀបរាប់ ឱ្យដឹងថា កូនប្រុសរបស់គាត់មិនត្រូវ វេនធ្វើដំណើរនៅជើងហោះហើរមរណៈ ឡើយ ប៉ុន្ដែYoyok បានទៅជំនួសឱ្យមិត្ដ ភក្ដិម្នាក់ដែលសុំច្បាប់ទាំងនោះហើយ ធ្វើឱ្យគាត់មិនអាចវិលត្រឡប់មកជួប ជុំគ្រួសារជារៀងរហូត ។
ប្រសិនបើធ្វើការប្រៀបធៀបអ្នក ដំណើរនៅលើយន្ដហោះQZ8501 និង យន្ដហោះMH370 អ្នកដំណើរនៅលើ យន្ដហោះQZ8501 ទោះបីស្លាប់ទាំង អស់ប៉ុន្ដែសាច់ញាតិជនរងគ្រោះបាន ចាត់ទុកថាជាសំណាងមួយដែលដែល បានរកឃើញសពទាំងមូលយកមកធ្វើ បុណ្យសពតាមប្រពៃណីបញ្ចប់មន្ទិល សង្ស័យទាំងឡាយ ។ ចំណែកយន្ដហោះ MH370 ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៤ មកទល់ពេលនេះ មិនទាន់រកឃើញនៅឡើយ ហើយក្ដី សង្ឃឹមនៅរស់នោះមានតិចតួចបំផុត។ សាច់ញាតិចង់ធ្វើពិធីបុណ្យឱ្យក៏ពិបាក ផងដែរ ដោយមិនដឹងថា ទៅទីណា ។ ដោយឡែកយន្ដហោះMH17 ដែលរង ការបាញ់ទម្លាក់នៅប្រទេសអ៊ុយក្រែន បានផ្ទុះឆេះពេលធ្លាក់ដល់ដីធ្វើឱ្យសាក សពទាំងអស់មិនអាចរក្សាទ្រង់ទ្រាយ ដើមក្រុមជួយសង្គ្រោះដើររើសមកផ្គុំ មិនដឹងថាជារបស់អ្នកណាខ្លះនោះឡើយ។
ចំណុចទាំងនោះហើយបើទោះបីមាន ទុក្ខសោកដូចគ្នាដោយការបាត់បង់សាច់ ញាតិជាទីស្រឡាញ់របស់ខ្លួន ប៉ុន្ដែសាច់ ញាតិអ្នកដំណើរលើយន្ដហោះQZ8501 មានសំណាងជាងសាច់ញាតិអ្នកដំណើរ លើយន្ដហោះMH370 និងMH17 ។
នៅពេលនេះដែរអាកាសធាតុក៏បាន អំណោយផលខ្យល់ព្យុះបានឆ្លងផុតក្រុម រុករកចាប់ផ្ដើមបន្ដស្វែងរកសាកសព អ្នកដំណើរនៅលើយន្ដហោះ QZ8501 បន្ដទៀត ក្រោយប៉ុន្មានថ្ងៃដែលបាន ផ្អាក 9