​រថយន្ត​ប្រភេទ​២​កឹ​ប​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ពេញទំហឹង​របួសធ្ងន់​ស្រាល​មនុស្ស​៤​នាក់ រថយន្ត​បង្ក​រត់គេច​បាត់​

0

​កំពង់ឆ្នាំង​៖​មនុស្ស​៤​នាក់​រងរបួស​ធ្ងន់​និង​ស្រាល ក្នុងករណី​រថយន្ត​ប្រភេទ​២​កឹ​ប​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ក្នុងទិសដៅ​ច្រាស់​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង ៦​និង​៥៥​នាទី​យប់​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៥ នៅតាម​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត​ទល់មុខ​សាលា​នយោបាយ ស្ថិតនៅ​ក្នុងភូមិ​ឡ​ទឹកត្រី សង្កាត់​

កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​បានគេច​បាត់ ។
​ ​មន្ត្រីនគរបាល​ក្រុង​កំពង់ឆ្នាំង បាន​និយាយថាៈ ជនរងគ្រោះ​ទាំង​៤​នាក់​មាន​១.​ឯក ដា​រ៉ា​ម អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង របួស​បាក់ដៃ​ឆ្វេង និង​ជើង​ស្តាំ​ធ្ងន់ ឈ្មោះ​នេះ​​ជា​អ្នកបើក​ម៉ូតូ​អូស​រ៉ឺម៉ក ២.​ឈ្មោះ​ផន វីរៈ អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង របួសធ្ងន់ ៣.​ឈ្មោះ ហង្ស ចំរើន អាយុ ១៩​ឆ្នាំ និង​៤​ឈ្មោះ ពុំ សារ៉ាត់ អាយុ​១៨​ឆ្នាំ ទាំង​២​នាក់​នៅ​ស្រុក​កំពង់លែង រងរបួស​ស្រាល ។ ពួកគេ​ទាំង​៤​នាក់​ជិៈ​ម៉ូតូ​អូស​រ៉ឺម៉ក ម៉ាក​ឌ្រី​ម ១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1AV.2663​។​


​ចំណែក​ភាគី​រថយន្ត​បង្ករ​ដែល​គេចខ្លួនបាត់​គេ​ដឹងថា​ជា​រថយន្ត​ប្រភេទ​២​កឹ​ប ព​ណ៏​ស ពាក់​ស្លាក​លេខ រដ្ឋ​
7088 ។​
ប្រភព​ដដែល​បាន​បន្តថាៈ មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៤​នាក់​បាន​ជិៈ​ម៉ូតូ​សណ្តោង​ម៉ក ក្នុង​ដំណើរ​ពី​ត្បូង​ទៅ​ជើង ស្រាប់​មកដល់​ចំណុចកើតហេតុ​មាន​រថយន្ត ខាងលើ​បើក​មកពី​ជើង​ទៅ​ត្បូង​
​ក្នុង​ទិស​ច្រាស់​គ្នា បាន​បុក​ម៉ូតូ​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង បណ្តាលអោយ​ខ្ទេច​ម៉ូតូ​មួយ​កំណាត់​មុខ​និង មនុស្ស​ទាំង​៤​នាក់​រួមទាំង​អ្នកបើកបរ​ម៉ូតូ​ផង​បាន​រងរបួស​ធ្ងន់​និង​ស្រាលរ​ណូ​ក​រណែល​លើ​ថ្នល់ ចំណែក រថយន្ត​បង្ករ​ក្រោយ​កើតហេតុ​បាន​បើក​គេច​ទៅ​ទិស​ខាងត្បូង​បាត់ទៅ ។
​ ​ជនរងគ្រោះ​ទាំង​៤​នាក់​ត្រូវបាន​មន្ត្រីនគរបាល​ខេត្ត ហៅ​រថយន្ត​សង្គ្រោះ ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត​
​ចំណែក​ម៉ូតូ និង​រ៉ឺម៉ក​ត្រូវបាន​ដឹក​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ក្រុង​កំពង់ឆ្នាំង​ដើម្បី​រង់ចាំ​
​ការស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​បង្ករ​អោយមក​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​៕ សន្យា​