​បុក​អូស​ជាង​៣០​ម៉ែត្រ​សំណាង​មិន​ស្លាប់​

0

​ព្រះសីហនុ​៖​ដោយសា​តែ​ភាព​អំនួត អាង​បក្សពួក ភាពព្រហើន បុរស​ចំណាស់​ម្នាក់​ស្ទើ​បាត់បង់​ជិវិត ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​កាលពី​វេលា​ម៉ោង​១៥​និង​១៥​និង​១៥​នាទី ត្រង់ចំនុច​ស្តុ​ប​ពាណិជ្ជកម្ម​ស្ថិត​ក្នុងភូមិ​១​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ​ដោយ​តែ​យុវជនឈាមរាវ​ម្នាក់​បុក​ហើយ​ពុំ​

ព្រម​ឈប់​អូស​ទាំង​មនុស្ស​អូស​ទាំង​ម៉ូតូ​ប្រហែល​៤០​ម៉ែត្រ​។​
​ ​យោងតាម​ប្រភព​ប៉ូលីស​ប្រចាំ​គោលដៅ​ស្តុ​ប​ពាណិជ្ជកម្ម​(​កន្លែងកើតហេតុ​)​បាន​អះអាងថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​បង្ករ​ឡើង​ដោយ រថយន្ត​ម៉ាក​តូ​យូ​តា​ប្រូស ព​ណ៏​ស គ្មាន​ស្លាក​លេខ បើក​ដោយ​យុវជន​ស្ទាវ​ឈ្មោះ ជី​ម មុន្នី​រ័ត្ន ភេទ ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​សិស្ស មាន​

ទីលំនៅ​ក្រុងព្រះសីហនុ បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥​ព​ណ៏​ខ្មៅ​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ ព្រំ ខន្តី ភេទ ប្រុស អាយុ​៦១​ឆ្នាំមាន​ទីលំនៅ​ភូមិ​៣​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ មុខរបរ​បុគ្គលិក​កំពង់ផែរ រងរបួស​ស្រាល​។​ប្រភព​ដ៏​ដែល​បាន​បន្តថា ខ​ណះ​ពេល​ក្រុម​កា​ងារ​របស់លោក​កំពុង ត្រួតពិនិត្យ​មួក កញ្ចក់ នៅ​ចំនុច​កន្លែងកើតហេតុ មាន​ម៉ូតូ​មួយគ្រឿង បាន​ជិះ​ឆ្លងផ្លូវ​ពីស្តាំ​ទៅ​ឆ្វេង ប៉ុន្តែ​ឆ្លង​បាន​ពាក់កណ្តាល​ថ្នល់​ក៏​ស្រាប់​មាន​រថយន្ត​មួយគ្រឿង​ព​ណ៏​ស​បើកបរ​យ៉ាង​លឿន បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង បណ្តាលអោយ​បុរស​ម្នាក់​ខ្ទាត​ចេញពី​ម៉ូតូ​ឯ​ម៉ូតូ​គៀប​ជាប់​រថយន្ត​អូស​ទៅមុខ​ប្រហែល​២០​ម៉ែត្រ ដោយ​ពុំ​ព្រម​ឈប់​ឃើញ​ដូច​នោះ​កំលាំង​

សមត្ថកិច្ច​ឈ​ជើង​ក្បែរ​នោះបាន​ចេញមក​ឃាត់​រថ​យន្ត ក្នុង​បំណង​អោយ​ម្ចាស់​រថយន្ត​ចុះមក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ជាមួយ​ជនរងគ្រោះ តែ​រថយន្ត​ហាក់​ពុំ​ស្តាប់​សមត្ថកិច្ច​ឡើយ​ដោយមានៈ​បើក​ទៅមុខ​រហូត​ជាង​៣០​ម៉ែត្រ ហើយ​ថយក្រោយ​បន្តិច​បើក​គេច​ទាំង​កំរោល​បើទោះបី​សមត្ថកិច្ច​ឈ​ឃាត់​ពីមុខ​ក៏ដោយ បង្ករ​អោយមាន​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកតំណើ​រងា​ក​មើល​គ្រប់ៗ​គ្នា​។​មួយសន្ទុះ​ក្រោយមក​សមត្ថកិច្ច​ក៏​ស្ទាក់​ចាប់បាន​នៅ​ចំនុច​ផ្សារលើ ចំងាយ​ពី​កន្លែងកើតហេតុ​ប្រហែល​២​គីឡូ រួច​បញ្ជូនមក​កាន់កា​រិ​យា​ល័យ​ចរាចរ​ណ៏​ផ្លូវគោក​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​