ជប៉ុន​ផ្ដល់ជំនួយ​បន្ទាន់​ដល់​បណ្ដា​រដ្ឋ រងគ្រោះ​ទឹកជំនន់​នៅ​ម៉ាឡេស៊ី​

0

​សារព័ត៌មាន Bernama របស់ ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ ២០១៥​បាន​ផ្សព្វផ្សាយ​ថា រដ្ឋាភិបាល ជប៉ុន​បាន​សន្យា​ផ្ដល់ជំនួយ​ដល់​បណ្ដា​រដ្ឋ រង​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់​នៅ ម៉ាឡេស៊ី ។ នៅក្នុង​ការប្រកាស​កាល​ពី ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៥ ឯកអគ្គ​រាជ ទូត​ជប៉ុន​ប្រចាំ​នៅ​ទីក្រុង​គូ​

ឡា​ឡាំ​ពួរ បានប្រកាស​ពី​ការផ្ដល់​ជំនួយ​ខាងក្រោយ ក្រោយ​ជួបពិភាក្សា​ជាមួយ​មន្ដ្រី​ទទួល ខុសត្រូវ​ម៉ាឡេស៊ី ។download (16)
​នៅក្នុង​ការប្រកាស​នោះ ជប៉ុន​បាន ផ្ដល់ជំនួយ​ជាបន្ទាន់​នូវ​សម្ភារ​ចាំបាច់​ក្នុង ការ​សម្រាល​ទុក្ខលំបាក​ដល់​ប្រជាពលរដ្ឋ ក្នុងនោះ​មាន​ម៉ាស៊ីនភ្លើង ម៉ាស៊ីន​ចម្រោះ ទឹកស្អាត និង​សម្ភារ​ចាំបាច់​ផ្សេងៗ​ជា ច្រើន​ទៀត​ដែលមាន​តម្លៃ​ជិត​២​សែន ដុល្លារ​អាមេរិក ។
​នៅក្នុង​ការប្រកាស​នោះដែរ រដ្ឋា​ភិ បាល និង​ប្រជាជន​ជប៉ុន​បាន​ចែករំលែក ទុក្ខលំបាក​ដែល​ពលរដ្ឋ​ម៉ាឡេស៊ី​កំពុង ទទួលរង​គ្រោះ​ដោយ​ទឹកជំនន់ ។ ពលរដ្ឋ ជាច្រើន​ត្រូវ​ភៀសខ្លួន​ទៅកាន់​តំបន់ សុវត្ថិភាព ។ រដ្ឋាភិបាល​ជប៉ុន​បាន ត្រៀមលក្ខណៈ​ផ្ដល់ជំនួយ​ដល់​ម៉ាឡេស៊ី ជានិច្ច​នៅពេល​មានទុក្ខ​លំបាក​ដែលជា ទឹក​ចិ​ត្ដមនុស្ស​ធម៌​របស់​ពល​រដ្ឋ​ប្រទេស ទាំងពីរ ។​download (15)
​គ្រោះ​ទឹកបាន​វាយប្រហារ នៅក្នុង​រដ្ឋ Kelantan, Terengganu និង Pahang ភាគ​ឦសាន​ម៉ាឡេស៊ី​មាន​អ្នកស្លាប់​ដល់ ទៅ​២១​នាក់ បាត់​ខ្លួន​១០​នាក់​ដោយ​គ្រោះ ទឹកជំនន់​វាយប្រហារ ។
​មានប្រសាសន៍​នៅក្នុង​សន្និសីទ កាសែត​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ម៉ាឡេស៊ី បន្ទាប់ពី​ពិធី​ប្រគល់​សម្ភារ​ជួយសង្គ្រោះ ដល់​ពលរដ្ឋ​រងគ្រោះ លោក​ឃា​លិ​ក អា​ប៊ូ​បា​ខា បញ្ជាក់ថា នៅ​រដ្ឋកា​ឡាន់​តាន់ ដែលជា​រដ្ឋ​រង​ផលប៉ះពាល់​ធ្ងន់​ជាងគេ ដោយ​គ្រោះទឹកជំនន់ មាន​អ្នកស្លាប់​ដល់ ទៅ​១៤​នាក់ និង​៤​នាក់​បាត់​ខ្លួន ។ បន្ទាប់ មក​រដ្ឋ​តា​រ៉េ​ន​ហ្គា​នូ មាន​អ្នកស្លាប់​៤​នាក់ និង បាត់​ខ្លួន​៥​នាក់ និង​រដ្ឋ​ប៉ា​ហាង មាន​អ្នកស្លាប់ ៣​នាក់ និង​បាត់​ខ្លួន​ម្នាក់ ។download (17)

លោក​បន្ដ ទៀតថា ក្រុមប៉ូលិស​ជិត​១​ម៉ឺន​នាក់​បាន បញ្ជូន​ទៅកាន់​រដ្ឋ​ដែល​រងគ្រោះ​ជួយ​ដល់ ប្រជាពលរដ្ឋ ។ ទីស្នាក់ការ​ប៉ូលិស​២៤ កន្លែង​នៅ​រដ្ឋកា​ឡាន់​តាន់​រង​ការបំផ្លិច បំផ្លាញ​ដោយ​គ្រោះទឹកជំនន់ ។​download (14)
​កម្លាំង​ប៉ូលិស​ម៉ាឡេស៊ី​ក៏បាន​បង្កើន ការរក្សាសន្ដិសុខ​ជូន​ដល់​ប្រជាពលរដ្ឋ ខ្លាច​មាន​ហេតុការណ៍​អាក្រក់​កើតឡើង ពិសេស​គឺ​ការឆក់ប្លន់​ជាដើម​ពេល​កំពុង មាន​អាសន្ន 9