នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ពល រដ្ឋអ៊ុយក្រែនរាប់ពាន់នាក់បានដង្ហែក្បួន នៅតាមដងផ្លូវនានាដើម្បីរំលឹកខួបឆ្នាំ ១៩៤០ ថ្ងៃប្រឆាំងក្រុមសូវៀតដែលគេ ឱ្យឈ្មោះថា ក្រុមណាស៊ី ហើយដែល បង្កើតឡើងដោយទីក្រុងមូស្គូនោះ ។ ការជួបជុំដង្ហែក្បួននេះក៏ដើម្បីរំលឹក ខួបទី១០៦ឆ្នាំរបស់លោក
Stepan Bandera នៅលើដងផ្លូវមួយដែលក្រុម បាតុករធ្លាប់បានជួបជុំធ្វើបាតុកម្មរយៈ ពេល៣ខែដើម្បីបណ្ដេញអតីតប្រធានា ធិបតីអ៊ុយក្រែនដែលគាំទ្ររុស្ស៊ីឱ្យចុះ ចេញពីអំណាចផងដែរ ។
ក្រុមអ្នកជួបជុំមួយចំនួនបានស្លៀក ពាក់ឯកសណ្ឋានយោធាសម័យសង្គ្រាម លោកលើកទី២ ខណៈដែលអ្នកផ្សេងទៀត ពាក់ទង់ជាតិមានពណ៌ក្រហមខ្មៅ ហើយ ស្រែកពាក្យស្លោកថា “ទឹកដីអ៊ុយក្រែន ជាកម្មសិទ្ធិរបស់ប្រជាជនអ៊ុយក្រែន” និង“Bandera នឹងវិលត្រឡប់មកវិញ រៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ” ។
អ្នកចូលរួមម្នាក់ឈ្មោះ Lidia Ushiy បានថ្លែងថា “ទីក្រុងក្រឹមឡាំងភ័យខ្លាច ចំពោះឥទ្ធិពលរបស់ឈ្មោះ Bandea នោះខ្លាំងណាស់ ពីព្រោះ(គាត់)ជានិមិត្ដ រូបមួយដែលធ្វើឱ្យអ៊ុយក្រែនទទួលបាន ឯករាជ្យពេញលេញ” ។
ប្រធានាធិបតីអ៊ុយក្រែន លោកប៉េត្រូ ប៉ូរ៉ូសេនកូ នៅក្នុងឱកាសថ្លែងសុន្ទរកថា ស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០១៥បានបញ្ជាក់ថា អ៊ុយក្រែននឹងយកឈ្នះទៅលើក្រុមបះ បោរដែលបច្ចុប្បន្ននេះកំពុងបើកការ វាយប្រហារមកលើកងទ័ពរដ្ឋាភិបាល នៅតំបន់ភាគខាងកើត ។
លោកប៉ូរ៉ូសេនកូ បញ្ជាក់ថា “សត្រូវ មានចិត្ដឃោរឃៅបានគំរាមកំហែង ទឹកដី និងអាយុជីវិត សិទ្ធិសេរីភាព និង ឯករាជ្យរបស់យើង ។ យើងឈ្នះទៅលើ សង្គ្រាមបះបោរនេះបានអាស្រ័យទៅលើ យើងគ្រប់គ្នា ។ ការពិតគឺនៅលើយើង ហើយព្រះជាម្ចាស់នៅជាមួយយើង” 9