ភ្នំពេញ៖ យុវជន៣នាក់បានរងរបួសស្រាលនឹងម៉ូតូ១គ្រឿងរងការខូចខាតផ្នែកខាងមុខ ខណះដែលរថយន្ត១គ្រឿងបានបើកឆ្លងផ្លូវក៏មកបុកបណ្តាលអោយដួលហើយអ្នកបើកបររថយន្តបានព្យាយាមបើករត់បាត់។ គ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ០២នឹង
១០នាទីរសៀល ថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០១៥ នៅចំណុច មុខផ្សារស៊ីនជួរីផ្លាហ្សា តាមណ្តោយផ្លូវសហពន្ធ័រុស្ស៊ី កែងនឹងផ្លូវលេខ២០០៧ ស្ថិតក្នុងភូមិ ប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៏មានពីប្រជាពលរដ្ឋដែលឃើញហេតុការបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៣ ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BQ-5617 ជិះគ្នា៣នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្ត១គ្រឿងមិនចាំម៉ាក គ្រាន់តែដឹងថា ពណ៏ខ្មៅ បើកបរតាមបណ្តោយផ្លូវលេខ២០០៧ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿនឆ្លងផ្លូវក៏ជ្រុលទៅនឹងម៉ូតូជនរងគ្រោះបណ្តាលអោយដួលរងរបួសស្រាលទាំង៣នាក់នឹងម៉ូតូរងកាខូចខាតផ្នែកខាងមុខតែម្តង។
តាមសំដីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុពួកគេទាំង៣នាក់បាននាំគ្នាមកពីថ្នល់ទទឹងស្ថិត្នុងខេត្តកំពង់ស្ពឺមកទិញសំលៀកបំពាក់នៅភ្នំពេញ រួចក៏ធ្វើដំណើរត្រឡប់ទៅវិញ លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តពុំចាំម៉ាកឆ្លងផ្លូវយ៉ាងលឿនមកបុកនឹងម៉ូតូរបស់ខ្លួនតែម្ដង។ ក្រោយកើតហេតុជនរងគ្រោះទាំង៣បានហៅម៉ូតូរឺម៉កកង់បីដឹកយកទៅជុសជុលនឹងព្យាបាលរបួសដោយខ្លួនឯង៕



































