សារ​របស់​នារី​បម្រើការ​លើ​យន្ដហោះ​“​អូន​ស្រឡាញ់​បង​ពី​កម្ពស់​១១.៥៨២ ម៉ែត្រ​”​ធ្វើឱ្យ​មិ​ត្ដ​អ្នកអាន​ខ្លោច​ចិ​ត្ដ

0

មិ​ត្ដ​អ្នកអាន​ជាច្រើន​មានការ​ខ្លោចផ្សា​អាណិតអាសូរ មិនអាច​ទប់ទឹក​ភ្នែក​បាន​នៅពេល​បានឃើញ​លិខិត​ចុងក្រោយ បង្អស់​របស់​នារី​បម្រើការ​លើ​យន្ដហោះ ដ៏​ស្រស់ស្អាត​ផ្ញើ​ទៅកាន់​សង្សារ មុនពេល​យន្ដហោះ QZ-8501 បាត់​ខ្លួន ។​​កាលពី ២​សបា្ដហ៍​មុនពេល​យន្ដហោះ Air Asia បាត់​ខ្លួន​នារី​

បម្រើការ​នៅលើ យន្ដហោះ​ដ៏​ស្រស់ស្អាត​ឈ្មោះ Khairunisa Haidar Fauzi បាន​ផ្ញើ​សារ​ស្នេហា​ទៅឱ្យ​មិ​ត្ដ​ប្រុស​ពីលើ​ដែនអាកាស​ពេលនេះ សារ​នោះបាន​ចាក់ ទម្លុះ​បេះដូង​ប្រុស​ស្នេហ៍ និង​មិ​ត្ដ​អ្នកអាន​ឱ្យ​មានការ​ក្ដុកក្ដួល​ចិ​ត្ដ​យ៉ាងខ្លាំង ។download
​នៅ ក្នុង​សារ​ដែល​នាង​បាន​សរសេរ មានន័យថា “​អូន​ស្រឡាញ់​បង​ពី​កម្ពស់​៣៨​ពាន់​ហ្វី​ត​” ។ សារ​របស់​នារី​បម្រើការ​អាយុ​២២​ឆ្នាំ បាន​សរសេរ​នៅ លើ​កូនកន្សែង ហើយ​ថតរូប​ផ្ញើ​ទៅកាន់​មិ​ត្ដ​ប្រុស​ឈ្មោះ Divo​។
​រូបភាព ចុងក្រោយ​របស់​នាង​បានធ្វើឱ្យ​មនុស្ស​ជាច្រើន មិនអាច​ទប់ទឹក​ភ្នែក​បាន​អាណិតអាសូរ​ដល់​រូបនាង​ហេតុអ្វី​ក៏មាន​វាសនា ជីវិត​ខ្លី​ម្ល៉េះ ។
​ប្រកប ជំនាញ​ជា​អ្នកបម្រើ​ការ​នៅលើ​យន្ដហោះ ជា​ក្ដី​ស្រមៃ​តែមួយគត់ នៅក្នុង​ជីវិត​របស់​នាង ។ អ៊ី​ល​ចឹ​ង​ហើយ បានជា​នាង Fauzi មាន​អំណរ​ណាស់ តាំងពី​នាង​បាន​ក្លាយជា​ស្ដ្រី​បម្រើការ​នៅលើ​យន្ដហោះ Air Asia ពី​ប៉ុន្មាន​ខែ​មុន​។ ប៉ុន្ដែ​គួរឱ្យ​អនិច្ចា ព្រហ្ម​លិខិត​បាន​ផ្ដាច់​សង្ខារ​របស់​នាង​។​download (2)
​ក្នុងចំណោម​សាកសព​ដំបូង គេ​ដែល​ត្រូវបាន​ស្រង់​ពី​សមុទ្រ Java មក​នោះ មាន​សាកសព​មួយ​ត្រូវបាន​ស្គាល់​ថា ជា នារី​បម្រើការ​វ័យក្មេង អាយុ​ទើបតែ​២២​ឆ្នាំ​ម្នាក់នេះ ។​
​ខុសពី​ស្ដ្រី​បម្រើការ​ជាច្រើន នាក់​ផ្សេងទៀត​នៅលើ​យន្ដហោះ នាង Fauzi ចូល​ចិ​ត្ដ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Instagram នូវ​រាល់​អ្វីៗ​ដែល​នាង​បានធ្វើ ជាពិសេស​សកម្មភាព​អាជីព​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​នាង​បាន​បម្រើការ ។ ប៉ុន្ដែ​នៅមុន​នាង​បាន​ឡើង​យន្ដហោះ Airbus A320-200 នាង​បាន​បង្ហោះ​សារ​ចុងក្រោយ​មួយ​ដែល​នាង​បាន​សរសេរ​រួច​ថត​ជា​រូប​ដាក់ បង្ហោះ​នៅលើ​បណ្ដាញ​សង្គម ។​
​អតីត និស្សិត​ច្បាប់​នាង Fauzi បាន​ចូលធ្វើការ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ​មិនជា​យូរ​ប៉ុន្មាន​នោះទេ ប៉ុន្ដែ​បទពិសោធន៍ និង​ការទទួលខុសត្រូវ​រប​ស់​នាង​មាន​ច្រើនជាង​អ្វីដែល​គេ​ប្រៀបធៀប​ទៅនឹង ពេលវេលា​ដែល​នាង ទើប​ចូលមក​ប្រកប​អាជីព​នេះ ។ ព្រោះថា ប្រសិនបើ​សាកសព​របស់​នាង​ត្រូវបាន​រកឃើញ​មុនគេ​នេះ វា​អាច​ជាប់ទាក់ទង ទៅនឹង​សេចក្ដីស្និដ្ឋាន​ជាច្រើន​ដែល​អ្នកជំនាញ​បាន​ពន្យល់ថា នាង​អាចជា​មនុស្ស​មុនគេ​ម្នាក់​ដែល​ស្គា​ល់ពី​វិធីសាស្ដ្រ ជម្លៀស​មនុស្ស​ចេញពី​យន្ដហោះ ហើយ​ព្យាយាម​បើកទ្វារ​សង្គ្រោះបន្ទាន់​រប​ស់​យន្ដហោះ​ភ្លាម បន្ទាប់ពី​យន្ដហោះ​បានមក​ចុះចត ដោយ​សន្សឹមៗ​នៅលើ​ទឹកសមុទ្រ ។​download (1)
​ចំពោះ បងប្អូន​សាច់ញាតិ​របស់​នាង Khairunisa Haidar Fauzi បញ្ជាក់ថា នាង​ពិតជា​បង​-​ប្អូនស្រី​ដែល​រូស​រាយ​រាក់ទាក់​មាន​សន្ដាន​ចិ​ត្ដ​ល្អ ចេះ​ជួយ​ទុក្ខ​ធុរៈ​របស់​អ្នកដទៃ និង​យក​ចិ​ត្ដ​ទុកដាក់​ដល់​ក្រុមគ្រួសារ ទោះបីជា​នាង​ធ្វើការ​នៅលើ​កម្ពស់​ខ្ពស់​ពី​ដីរ​រាប់គីឡូម៉ែត្រ និង​នៅ​ឆ្ងាយ​ពី​ផ្ទះ​ក្ដី ក៏​នាង​ទូរស័ព្ទ​មក​ផ្ទះ​យ៉ាងតិច​៤​ដង​ផងដែរ ។ ក្ដី​ឈឺចាប់​ខ្លោចផ្សា​របស់​សាច់ញាតិ​អ្នក​ដែល​ស្គាល់​រូបនាង ពិសេស​គឺ​មិ​ត្ដ​ប្រុស មិនអាច​គណនា​បានឡើយ​នៅពេល ដែល​មើលឃើញ​សាកសព​រូបនាង​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​អ្នកបម្រើ​ការ​នៅលើ យន្ដហោះ ដូចដែល​នាង​ធ្លាប់​ស្លៀកពាក់ រាល់ដង ។​
​សារ ទម្លុះ​បេះដូង​របស់​នាង​បានធ្វើ​ឱ្យគេ​នឹកឃើញ​ដល់​សារ​របស់​ស្វាមី​ដែល មាន​ភរិយា​កំពុងតែ​ពរ​ផ្ទៃ​ដំបូង មុនពេល​ឡើងទៅ​លើ​យន្ដហោះ​មរណៈ​នោះ​។ លោក​បាន​និយាយ​ទៅកាន់​ភរិយា​របស់ខ្លួន​ថា “​បង​ស្រឡាញ់​អូន​ពេលនេះ និង​គ្រប់ពេល​ទាំងអស់ មានតែ​ការស្លាប់​ប៉ុណ្ណោះ​ដែល​អាច​បំបែកបំបាក់​ស្នេហា​យើង​បាន​” ៕