ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោកម៉ូហាម៉ាដអាស្ត្រាវហ្គានី ថ្លែងថា កងកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថានចាប់តាំងពីថ្ងៃទី១ មករា ទៅបានគ្រប់គ្រងសន្តិសុខរបស់ប្រទេស ជំនួសកងកម្លាំងអូតង់ក្រោយដំណាក់កាលឆ្លងកាត់មក ។ក្នុងពិធី មួយរៀបចំធ្វើដើម្បីកំណត់ពីព្រឹត្តិការណ៍នេះ
លោកហ្គានី មានប្រសាសន៍ថា កងកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថាន ជាអ្នកទទួលខុសត្រូវរ៉ាប់រងកាតព្វកិច្ចខាងសន្តិសុខរបស់ប្រទេស ទាំងមូលចាប់តាំងពីពេលនេះតទៅ។ ខ្ញុំសូមសម្តែងការអបអរសាទររួមជាមួយពលរដ្ឋអាហ្វហ្គានីស្ថាន ចំពោះទិវាជាប្រវត្តិសាស្ត្រនេះ ។
ការផ្ទេរការទទួលខុសត្រូវ ខាងសន្តិសុខនៅអាហ្វហ្គានីស្ថានត្រូវបានជំរុញពីខែកក្កដា ឆ្នាំ២០១១មក ហើយបញ្ចប់នាដំណាច់ឆ្នាំ២០១៤។
សន្ធិសញ្ញា សន្តិសុខ និងការពារមួយដែលចុះហត្ថលេខារវាងអាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិក ជាកិច្ចព្រមព្រៀងទ្វេភាគីខាងសន្តិសុខមួយ រួចកិច្ចព្រមព្រៀងមួយទៀតរវាងអូតង់ និងអាហ្វហ្គានីស្ថាន ហៅកិច្ចព្រមព្រៀង SOFA ត្រូវបានចុះហត្ថលេខាកាលពីដំណាច់ខែកញ្ញា ដែលកិច្ចព្រមព្រៀងទាំងពីរនេះក៏ចូលជាធរមានចាប់ពីថ្ងៃទី១ មករា ២០១៥ ទៅដែរ ។
យោងតាមកិច្ចព្រមព្រៀងទាំងពីរនោះថា សហរដ្ឋអាមេរិក និងអូតង់អាចរក្សាវត្តមានមួយមានទាហានប្រមាណជា១៣.០០០នាក់នៅអា ហ្វហ្គានីស្ថាន ។ នាថ្ងៃទី១ មករា នេះ កងកម្លាំងអូតង់ក៏ត្រូវផ្ទេរពីតួនាទីប្រយុទ្ធមក តួនាទីជួយទ្រទ្រង់ ដែលផ្តោតជាពិសេសលើបេសកកម្មជួយបណ្តុះបណ្តាល ធ្វើជាទីប្រឹក្សា និងជួយដល់កងទ័ពអាហ្វហ្គានីស្ថាន ។
លោកហ្គានី បន្តទៀតថា ចាប់ពីពេលនេះតទៅ រាល់ការសម្រេចចិត្តត្រូវធ្វើដោយអាហ្វហ្គានីស្ថាន ហើយបណ្តាសម្ព័ន្ធមិត្តអន្តរជាតិនឹងជួយយើង ៕