កូរ៉េខាងត្បូង​បញ្ជាក់ថា បាន​ត្រៀម លក្ខណៈ​បញ្ចប់​គំនុំ បង្កើន​មិ​ត្ដ​ភាពជា មួយ​កូរ៉េខាងជើង​

0

​សារព័ត៌មាន​យ៉ុ​ន​ហាប់​របស់​កូរ៉េ ខាងត្បូង​បាន​ដកស្រង់​សារ​ជូនពរ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៥ របស់​នាយករដ្ឋមន្ដ្រី​កូរ៉េ​ខាង ត្បូង លោក Chung Hong Won បាន បញ្ជាក់ថា ទីក្រុង​សេ​អ៊ូ​ល​នឹង​ខិតខំ​អស់ពី សមត្ថភាព​ដើម្បី​បញ្ចប់​ការ​ចងគំនុំ គំ​គួ​ន​ជាមួយ​កូរ៉េខាងជើង និង​ត​ភ្ជាប់ ទំនាក់ទំនង​ឱ្យ​កាន់តែ​

ប្រសើរ​ថែមទៀត​។​នាយករដ្ឋមន្ដ្រី​កូរ៉េខាងត្បូង​បាន បញ្ជាក់ថា រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​នឹង ធ្វើ​គ្រប់យ៉ាង​ដើម្បី​ជាការ​បើកផ្លូវ​ឱ្យមាន កិច្ចពិភាក្សា​កូរ៉េ​ទាំងពីរ​ដើម្បី​សុខ​សន្ដិ ភាព ស្ថិរភាព​របស់​ពលរ​ដ្ឋ​ប្រទេស​ទាំង ពីរ​។​download (8)
​កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៥ នៅក្នុង​សារ​ជូនពរ​ឆ្នាំ​ថ្មី មេដឹកនាំ​កូរ៉េ ខាង​លោក​គីម ជុង​អ៊ុន ក៏បាន​ប្រកាស ផងដែរ​ថា លោក​បាន​ត្រៀមលក្ខណៈ​ជួប ពិភាក្សា​ដោយផ្ទាល់​ជាមួយ​កូរ៉េខាងត្បូង លោកស្រី Park Geun-hye នៅ​ដើម ឆ្នាំ​២០១៥ ។​download (7)
​មេដឹកនាំ​កូរ៉េខាងជើង​បានបញ្ជាក់ ទៀតថា ចាំបាច់​ត្រូវតែមាន​ការផ្លាស់ ប្ដូរ​ជា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ទំនាក់ទំនង ប្រទេស​ទាំងពីរ ។download (5) ទន្ទឹមនឹងនោះ កូរ៉េ​ខាង ជើងបាន​បញ្ជាក់ថា កិច្ចពិភាក្សា​ឧបទ្វីប កូរ៉េ​ទាមទារ​បរិយាកាស និង​លក្ខខណ្ឌ សមស្រប​ដើម្បី​ឆ្ពោះទៅរក​ការអភិវឌ្ឍ ទំនាក់ទំនង​ឱ្យ​កាន់​ប្រសើរ​នាពេល អនាគត 9download (6)