ក្រសួងចរាចរណ៍ដឹកជញ្ជូនឥណ្ឌូនេស៊ី បានសម្រេចដកហូតលិខិតហោះហើរពី ទីក្រុងស៊ូរ៉ាបាយ៉ាទៅកាន់សិង្ហបុរីរបស់ ក្រុមហ៊ុនអាកាសចរណ៍ Air Asia ចាប់ ពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៥ រហូតដល់ ការវាយតម្លៃ និងស្រាវជ្រាវពីគ្រោះ ថ្នាក់យន្ដហោះQZ 8501 មានលទ្ធផល។
ឯកសារទាំងឡាយរបស់ក្រសួងចរា ចរណ៍និងដឹកជញ្ជូនឥណ្ឌូនេស៊ីបង្ហាញឱ្យ ឃើញថា ជើងហោះហើរដែលជួបគ្រោះ ថ្នាក់របស់ក្រុមហ៊ុន Air Asia ពីទីក្រុង ស៊ូរ៉ាបាយ៉ាទៅកាន់សិង្ហបុរីកាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៤ មានចំណុចជា ច្រើនបំពានទៅលើលក្ខខណ្ឌលិខិត អនុញ្ញាត ។ នៅក្នុងលិខិតអនុញ្ញាតបាន កំណត់យ៉ាងច្បាស់ថា ក្រុមហ៊ុនAir Asia មានជើងហោះហើរតែនៅថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងសៅរ៍ជារៀងរាល់សបា្ដហ៍ ប៉ុន្ដែ យន្ដហោះ QZ 8501បានហោះ ហើរនៅថ្ងៃអាទិត្យគឺជាការបំពានទៅនឹង ច្បាប់អនុញ្ញាត ។
ទាំងនោះហើយបានជា ក្រសួងដឹកជញ្ជូនបានសម្រេចដកហូត លិខិតហោះហើរពីទីក្រុងស៊ូរ៉ាបាយ៉ាទៅ កាន់សិង្ហបុរីជាបណ្ដោះអាសន្ន រង់ចាំការ ស្រាវជ្រាវ ។
ពាក់ព័ន្ធនឹងករណីរុករកយន្ដហោះនេះ ដែរ បច្ចុប្បន្នអាកាសធាតុនៅតំបន់ សមុទ្រJava ដែលក្រុមអ្នករុករកកំពុង តែសកម្មភាពនៅទីនោះមានរលកធំៗ កម្ពស់ដល់ទៅ៤ម៉ែត្រនៅថ្ងៃទី៣ ខែ មករា រារាំងដល់សកម្មភាពរុករករបស់ ពួកគាត់ ។
លោកអាប់ដាល អាស៊ីសចាហ្វា មន្ដ្រីទាហានជើងទឹកដឹកនាំក្នុងការរុករក បានបញ្ជាក់ថា អាកាសធាតុមិនអំណោយ ផល ខ្យល់ខ្លាំងរលកសមុទ្រធំៗមិនអាច មើលឃើញឆ្ងាយបាន ។
កន្លងមក ឥណ្ឌូនេស៊ីបានប្រកាសថា បានរកឃើញសាកសពអ្នកដំណើរហើយ ស្រង់ឡើងពីទឹក៣០នាក់ ក្នុងនោះមាន៤ នាក់ស្គាល់អត្ដសញ្ញាណ ។
ដែនសមុទ្រJava ដែលយន្ដហោះ QZ 8501 ធ្លាក់នៅទីនោះធ្លាប់ក្លាយជា ឋាននរកនៅក្នុងសង្គ្រាមលោកលើកទី២។ សកម្មភាពរុករកជាទ្រង់ទ្រាយធំបានធ្វើ ឡើងនៅដែនសមុទ្រ Java ដែលពីមុន ដែនសមុទ្រនេះធ្លាប់ប្រឈមនឹងសង្គ្រាម វាយប្រហារគ្នារបស់កម្លាំងទាហានជើង ទឹកយ៉ាងខ្លាំងក្លាបំផុតក្នុងសម័យសង្គ្រាម លោកលើកទី២ ។
សង្គ្រាមនៅលើដែនសមុទ្រJava នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៤២ ជា សង្គ្រាមបរាជ័យយ៉ាងខ្លាំងរបស់សម្ពន្ធ មិត្ដហុល្លង់ អាមេរិក អូស្ដ្រាលី និងអង់ គ្លេសដោយនាវាចម្បាំងដល់ទៅ៥គ្រឿង នាវឹក២៣០០នាក់ត្រូវបាត់បង់ជីវិតនៅ ទីនោះ ។ ចំណែកភាគីជប៉ុនក៏ខូចខាត នាវាមួយគ្រឿង និងនាវឹក៣៦នាក់ស្លាប់ នៅចំណុចខាងលើដូចគ្នា ។
សង្គ្រាមនៅលើដែនសមុទ្រJava រវាងអាមេរិក និងអង់គ្លេសជាមួយជប៉ុន នៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩៤២ ពេលនោះ នាវាចម្បាំងអាមេរិក អង់គ្លេស៣គ្រឿង បានលិច ចំណែកជប៉ុនក៏មាន១គ្រឿង ទៀតលិចផងដែរ ។ ចំណែកសាកសព កប៉ាល់ទាំងអស់នោះ ស្ថិតនៅបាតសមុទ្រ Java នោះដដែល ។
កាលពីខែសីហា ឆ្នាំ២០១៤ ក្រុម បុរាណវិទូរបស់កម្លាំងទាហានជើងទឹក អាមេរិកបានសហការជាមួយក្រុមមុជ ទឹករបស់កម្លាំងទាហានជើងទឹកឥណ្ឌូនេស៊ី បានរកឃើញសាកសពនាវាយាមល្បាត ដ៏ធំរបស់អាមេរិក ។ នាវានោះមាន ឈ្មោះថា USS Houston ដែលមាន រហស្សនាមថា “ស្រមោលខ្មោចនៅឆ្មេរ សមុទ្រJava” ។
នៅក្នុងសង្គ្រាមលោកលើកទី២ ជប៉ុន បានគ្រប់គ្រងឥណ្ឌូនេស៊ី ។ ពេលនោះ ជប៉ុន និងអាល្លឺម៉ង់ជាសម្ពន្ធមិត្ដនឹងគ្នា នៅក្នុងសង្គ្រាមទប់ទល់នឹងសម្ពន្ធមិត្ដ អាមេរិក ហុល្លង់ អង់គ្លេស ។
ដោយធ្លាប់មានប្រវត្ដិលិចនាវា និង មានអ្នកស្លាប់នៅទីនោះរាប់ពាន់នាក់ ដែនសមុទ្រ Java ត្រូវបានគេចាត់ទុក ថា “ផ្នោរកប់ខ្មោចក្នុងសង្គ្រាមលោក លើកទី២”។ ទាំងនោះហើយបានជាតំបន់ សមុទ្រទាំងនោះបានប្រែក្លាយទៅជាត្រី កោណបីសាចធ្វើឱ្យយន្ដហោះ និងនាវា ជាច្រើនតែងតែបាត់ខ្លួននៅទីនោះមិន ដឹងមូលហេតុ ហើយថែមទាំងរកមិន ឃើញទៀតផង 9