កំពង់ធំៈ ផ្លូវកៅស៊ូមួយខ្សែត្រូវបានក្រុមអជីវករ ផ្សារតាំងគោករឹបអូសទាំងស្រុង ដើម្បីលក់ដូរបែបអាណា ធិបតេយ្យនៅលើថ្នល់ ដោយពុំមានរបៀប និងសណ្តាប់ធ្នាប់ បង្ករភាពកកស្ទះចរាចរណ៍ តែពុំត្រូវបានអាជ្ញាធរ ស្រុកខ្វល់ខ្វាយ និងចាត់វិធានការលុបបំបាត់ការលក់លើផ្លូវកៅស៊ូ ដែលនៅជាប់និងផ្សារតាំងគោក ស្ថិតនៅក្នុងភូមិ តាំគោក ឃុំ ស្រយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ផ្លូវកៅស៊ូមួយខ្សែនេះ គឺជាផ្លូវដែលមានសារៈសំខាន់ ក្នុងការដឹកជញ្ជូន ដំណាំកសិកម្ម និងឧស្សាហកម្ម ត្រូវតភ្ជាប់ពីផ្លូវជាតិលេខ៦ ឆ្ពោះទៅស្រុកចំការលើខេត្តកំពង់ចាម ក្នុងមួយៗមានរថយន្តធនតូចធំរាប់រយគ្រឿង ព្រមទាំងរថយន្តរបស់ប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ចំនុចផ្សារតាំងគោក ព្រមទាំងបានរអ៊ូរទាំងពីការ មិនអើពើររបស់អាជ្ញាធរ បណ្តែតបណ្តោយឲ្យអជីវករផ្សាយកថ្នល់មកដាក់តាំងផលិតផលរបស់ខ្លួនលក់យ៉ាង រំភើយ ថែមទាំងប្រឈមនិងបញ្ហារគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនិងកើតឡើង។
តាមប្រភពពត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា ការលក់ដូរនេះគឺលោកបានបង់លុយឲ្យទៅអ្នកយកភាស៊ីផ្សារជារៀងរាល់ថ្ងៃ ក្នុងមួយថ្ងៃចាប់ពី ១០០០រៀន ទៅ១៥០០រៀល និងពុំមានសមត្ថកិច្ចខាងណាមកហាម ឃាត់មិនឲ្យលក់នោះទេ ដោយសារតែមានលោក គុយ អាន ជានាយប៉ុស្តិ៍រដ្ឋបាលឃុំស្រយោងជាអ្នកចេញមុខកាង និងដោះស្រាយ ទាំងជាង១០០តូបដែលលក់នៅលើផ្លូវកៅស៊ូ ពាក់ព័ន្ឋទៅនិងការចោទប្រកាន់ថា លោក គុយ អាន ជាមេប៉ុស្តិ៍ឃុំស្រយោង យកអំណាចស្របច្បាប់ មកប្រើប្រាស់ខុសច្បាប់ ក្នុងការចេញមុខជាបងធំកាងឲ្យ ក្រុមអជីវករលក់ដូរនៅលើផ្លូវសាធារណៈ គឺមិនអាចសុំការបំភ្លឺបានទេ ។
លោក ហាក់ មុងហួត អភិបាលស្រុកបារាយណ៍ បានឲ្យដឹងថា ជុំវិញករណីដែលផ្សារតាំងគោកមានការដាក់ លក់ទំនិញនៅលើផ្លូវសាធារណៈនេះ បានធ្វើឲ្យអាជ្ញាធរឈឺក្បាល ដោយសារតែបានអប់រំណែនាំជាច្រើនដង ហើយតែអជីវករគាត់ពុំព្រមឈប់នោះទេ ដោយពួកគាត់អះអាងថា ពុំមានទីតាំងថ្មីលក់ ទោះជាដេញក៏ ដោយគឺប្រៀបបាននិងវែកចក ចំណែកអាជ្ញាធរក៏គ្មានទីតាំងថ្មីសម្រាប់ដោះដូរជូនអជីវករសម្រាប់ការលក់នោះដែរ ។
ប្រជាពលរដ្ឋដែលធ្វើដំណើរលើកំណាត់ផ្លូវនេះ បានសំណូមពរអាជ្ញាធរជួយចាត់វិធានការរកទីតាំងថ្មី ដើម្បីឲ្យអជីវករលក់ កុំឲ្យយកផ្លូវសាធារណៈមកធ្វើជាមុខរបរ ដើម្បីប្រមូលលុយចូលហោប៉ៅបុគ្គល ព្រោះផ្លូវនេះ គឺជាញើសឈាមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា មិនរបស់ប្រធានផ្សារ បុគ្គលណាមួយនោះទេ ដូច្នេះ សុំឲ្យលោកអភិបាលស្រុក ពង្រឹងគុណភាពការងារ ចុះដោះស្រាយបញ្ហាផ្សារតាំងគោកផង ។