ឆេះ​ម៉ាស៊ីន​បញ្ចូល​វ៉ាន​ធុង​ហ្គាស​របស់​ក្រុមហ៊ុនតេ​ឡា​

​រាជធានី​ភ្នំពេញ​៖ ហេតុការណ៍​អគ្គីភ័យ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​០០​នាទី​ថ្ងៃ​ទី​១៧​ខែ​មិនា​ឆ្នាំ​២០១៤​នៅ​ចំណុច​ក្នុង​ឃ្លាំង​ស្តុក​សម្ភា​រះ​ក្រុមហ៊ុន​ប្រេង​ឥ​ន្ធ​តេ​ឡា​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​ផ្សារ​លិច​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​អគ្កីភ័យ​

ដែល​បាន​ឆាបឆេះ​នេះ​គឺ​បង្កឡើង​ដោយសារ​ការឆេះ​ម៉ាស៊ីន​បញ្ចូល​វ៉ាន​ធុង​ហ្គាស​របស់​ក្រុមហ៊ុន​ប្រេងតេឡា​។​បើ​តាប​ប្រភព​ពត័មាន​ពី​កន្លែងកើតហេតុ​បាន​អោយ​ដឺ​ង​ថាះ​មុនពេល​កើតហេតុ​កម្មករ​កំពុងតែធ្វើការ​បញ្ចូល​ហ្គាស់​ពី​ធុង​ធំ​មក​ធុង​តូច​ដើម្បី​យក​ទៅ​ចែកចាយ​អោយ​អតិថិជន​នៅ​តាម​ទីផ្សារ​បន្ទាប់​ពី​បញ្ចូល​ហ្គាស​ហើយ​កម្មករ​ក៏​បាន​លើក​ធុង​ហ្គាស​ដែល​បាន​បញ្ចូល​ហើយ​នោះ​យក​ទៅ​បញ្ជូល​វ៉ាន​ឃ្លុម​ប៉េ​ប្រើ​ដោយ​ម៉ាស៊ីន​ពេល​ដែល​កំពុង​ធ្វើការ​ឃ្លុមបេ​និង​បញ្ចូល​វ៉ាន​ធុង​ហ្គាស​នោះ​ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​ក្បាល​ទុយ​យោ​នោះ​តែម្ដង​ឃើញ​បែប​នេះ​កម្មករ​ក៏​បាន​នាំគ្នា​យក​ធុង​ពន្លត់​អគ្គីភ័យ​បាញ់​បណ្ដា​យ​រលត់​ហើយ​ដោយ​មាន​ការជួយ​ពន្លត់​ពី​ប្រជាជន​ផង​នោះ​និង​រថយន្ដ​បាញ់​ពន្លតអគ្គីភ័យ​របស់​ក្រុមហ៊ុនតេឡា​ចំនួន​២​គ្រឿង​បាន​បាញ់​ពន្លត់​ទាន់ពេលវេលា​បណ្ដាលអោយ​ភ្លើង​រលត់​ភ្លាមៗ​ផងដែរ​។​ករណី​អគ្គ​ភ័យ​ខាងលើនេះ​មិន​បណ្ដាល​អោយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ន​ណា​ម្នាក់​ឡើយ​ហើយក៏​ពុំ​មាន​ខូចខាត​ទ្រព្យសម្បត្តិ​អ្វី​ដែរ​គ្រាន់​តែ​ឆេះ​ទុយោ​ម៉ាស៊ីន​បញ្ចូល​ធុង​ហ្គាស​បណ្ណោះ​៕​

image (10) image (11)