ខេត្តបន្ទាយមានជ័យ៖នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី៥មករានេះមានរៀបចំការប្រារព្ធទិវារំលឹកខួបអនុស្សាវរីយលើកទី៣៦ថ្ងៃ៧មករា( ១.៧.១៩៧៩- ១.៧.២០១៥) ក្រោមអធិបតីភាពលោក អ៊ុង អឿន ប្រធានគណបក្សប្រជាជនកម្ពុជា
ខេត្តបន្ទាយមានជ័យនិងជាប្រធានក្រុម ប្រឹក្សាខេត្តបន្ទាយមានជ័យនិងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្ត.ស្រុកកងកម្លាំងប្រាប់អាវុធទាំងបីនិងប្រជាពលរដ្ឋចូលរួមជិត៥០០នាក់។
ការប្រារពឡើង នៅស្រុកភ្នំស្រុកមានអាងត្រពាំងថ្មដែលត្រូវបានកសាងឡើងនាសម័យ៣ឆ្នាំ៨ខែ២០ថ្ងៃនារបបប៉ុលពត ដែលប្រជាពលរដ្ឋស្លាប់ដោយការធ្វើការហួសកំលាំង ឈឺ អត់ចំនីអាហារស្លាប់រាប់ពាន់នាក់។ អាងត្រពាំថ្មនេះមានទំហំធំជាងអាងដ៍ទៀកក្នុងខេត្តរហូតដល់៤គីឡូម៉ែតការ៉េ។
ការប្រារព្ធពិធីបុណ្យរំលឹក ដល់ទិវាជ័យជំនះ ជាប្រវត្តិសាស្ត្រនេះ ក្នុងស្មារតីគោរពដឹងគុណ ដ៏ជ្រាលជ្រៅបំផុត ចំពោះវីរយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដ៏ច្រើនឥតគណនា និងវីរយុទ្ធជននៃ កងទ័ព ដែលបានប្រយុទ្ធ និងពលីកម្មយ៉ាងអង់អាចក្លាហានបំផុត ដើម្បីរំដោះប្រទេសកម្ពុជា ពីរបបប្រល័យពូជសាសន៍ និងការការពារឡើងវិញ របស់ប្រជាជន។
យើងទាំងអស់គ្នា សូមលំឱនកាយគោរពដួងវិញ្ណាណក្ខន្ធ របស់ប្រជាជន ជនរួមជាតិ យើងជាងបីលាននាក់ ដែលបានត្រូវសំលាប់ យ៉ាងអយុត្តិធម៌បំផុត ក្រោមរបបប្រល័យពូជសាសន៍ និងសូមឧទ្ទិសបួងសួង សូមឲ្យដួងព្រលឹង របស់លោកអ្នកទាំនោះ បានទៅកាន់សុគតិភព ជារៀងរហូត៕





































