​រថយន្ត​កូ​រូ​ឡា​បត់​ឆ្លងផ្លូវ​វាក់​ជាមួយ​ម៉ូតូ​វ៉េវ​១១០ បុក​ចំ​ពីមុខ​ពេញទំហឹង​រងរបួស​ធ្ងន់​ស្រាល​២​នាក់​រថយន្ត​បើក​រត់គេចខ្លួន​

0

​ ​ភ្នំពេញ​:​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​កូ​រូ​ឡា​បើក​បត់​ឆ្លង​ផ្លូវត្រូវ​វាក់​ជាមួយនិង​ម៉ូតូ​វ៉េវ​១១០ បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​បុរស​ជា​អ្នកបើក​ម៉ូតូ​វ៉េវ​១១០ រងរបួស​ធ្ងន់​បាក់​ភ្លៅ​ស្តាំ និង​ម្នាក់ទៀត​រងរបួស​ស្រាល ឯ​ម៉ូតូ​និង រថយន្ត​រង​ការខូចខាត​ទាំងសងខាង ។​

​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​នាទី​៥០​នាទី​យប់​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុស្សី ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​កូ​រូ​ឡា ពណ៌ ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-5215 បើក​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ដោយ​បុរស​ស្ត្រី​២​នាក់​រួម​ជាមួយនិង​ក្មេង​តូច​ប្រុស​ស្រី​ចំនួន​២​នាក់​ទៀត ដែល​បើក​ចេញពី​ក្នុងភូមិ​ព្រៃទា​ចេញទៅ​ផ្លូវ​សហ​ព័​ន្ឋ​រុស្សី លុះដល់​ចំណុចកើតហេតុ​រថយន្ត​បាន​បត់​ឆ្លងផ្លូវ ក្នុង​ល្បឿន​លឿន ស្រាប់តែ​វាក់​ជាមួយនិង​ម៉ូតូ​វ៉េវ​១១០ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1R-1483 ជិះ​ដោយ​បុរស​២​នាក់​តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុស្សី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បុក​ចំ​ពីមុខ​ពេញទំហឹង

បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​វ៉េវ​១១០ ខ្ទាត​ចេញពី​ម៉ូតូ​រងរបួស​ធ្ងន់​បាក់​ភ្លៅ​ខាងស្តាំ ចំណែក​អ្នកជិះ​ពីក្រោយ​រងរបួស​ស្រាល​។ បន្ទាប់ពី​កើតហេតុ​រួច​គេ​បានឃើញ​រថយន្ត​បង្ក​ខាងលើ​បាន​បើក​រត់គេច ខ្លួន​ពី​កន្លែងកើតហេតុ លុះ​មកដល់ ផ្លូវ​២០០៤ ទល់មុខ​និង​ភោជនីយដ្ឋាន​អូ​ខេ​ហេ​ប​ភី​ណាយ រថយន្ត​បាន​ផ្តូ​រ​តៃកុង​ពី​អ្នកបើក​ជា​បុរស​មកជា​ស្ត្រី​វិញ ហើយ​រថយន្ត​បាន​បន្ត​ល្បឿន​រត់គេច​រហូតមក​ចំណុច​ផ្លូវកែង​និង​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នះ សូ​គី​មិច ដែល​ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា ទើប​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​ភ្លាមៗ​តែម្តង ។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​គ្លីនិក​ឯ​កេ​ជន ចំណែកឯ​ជនបង្ក​និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច នាំយកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រងចាំ​ការដោះស្រាយ​តាម​និ​ត្តិ​វិធី​ច្បាប់ ៕