ធ្លាក់​យន្តហោះ​នៅ​អាមេរិក នៅរស់​តែ​ក្មេងស្រី​មួយគត់​ទៅ​គោះទ្វា​សំ​ជំ​នួន​ទាំង​កណ្តាល​អា​ធ្រា​ត្រ​

0

​កាលពី​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០១៥ យន្តហោះ​ធុន​តូ​វ​មួយគ្រឿង​បាន​ធ្លាក់​នៅ​រដ្ឋ​Kentucky អាមេរិក បណ្តាល​ឲ្យ​អ្នក​នៅលើ​យន្តហោះ​ទាំងអស់​បាត់បង់​ជីវិត​។ ប៉ុន្តែ​មានរឿង​ចំឡែក​មួយ​កើតឡើង​គឺមាន​ក្មេងស្រី​អាយុ ៧​ឆ្នាំ​ម្នាក់​នៅរស់ ហើយ​ដើរទៅ​ផ្ទះ​អ្នកស្រុក​គោះទ្វា​សំ​ជំនួយ​។​

​ប៉ូលិស​រដ្ឋ Kentucky បានប្រកាស់​ឲ្យ​ដឹងថា ពលរដ្ឋ​របស់​នៅ​តំបន់​Suwanee បាន​ទូរស័ព្ទ​ទៅកាន់​កាន់​លេខ​បន្ទាន់​របស់​ប៉ូលិស ហើយ​ប្រាប់ថា មាន​ក្មេងស្រី​អាយុ​៧​ឆ្នាំ​ទៅផ្ទះ​អ្នកស្រី​ដោយ​ប្រាប់ថា​ជា​ជនរ​ង្គ្រោះ​នៅក្នុង​គ្រោះថ្នាក់​យន្តហោះ​ក្បែរ​នេះ​។​download (2)
​ស្នងការ​ប៉ូលិស​រដ្ឋ​Kentucky បាន​បញ្ចា​ក់ថា ក្មេងស្រី​អាយុ​៧​ឆ្នាំ​បាន​ដើរ​ចេញពី​គំនរ​បំណែក​យន្តហោះ ដើរ​ស្វែងរក​ភូមិ​មាន​មនុស្ស​នៅ ប្រាប់​ដំណឹង​ពី​យន្តហោះ​ធ្លាក់​។ គេ​មិនដឹងថា​មាន​អភូត​ហេតុអ្វី​ជួយ​ឲ្យ​នាង​មានជីវិត​រស់នៅ​បាន ចំណែក​អ្នក​នៅលើ​ក​យន្តហោះ​៤​នាក់​ទៀត​បាត់​បង់ជីវិត​ទាំងអស់​។ ប៉ូលិស​ក៏បាន​ប​ញ្ចូ​ន​កុមារី​ទៅកាន់​មន្ទី​ពេទ្យ​ក្រោយមក ដើម្បី​ត្រួតពិនិត្យ​សុខភាព​។download
​ក្នុងពេល​ជាមួយគ្នានេះ ប៉ូលិស​ក៏បាន​ប​ញ្ចូ​ន​ក្រុម​ជួយសង្គ្រោះ​ក្រុម​ព​ន្លឹ​ត​អគ្គិភ័យ ទៅកាន់​កន្លែង​យន្តហោះ​ធ្លាក់​។ គួ​បញ្ចាក់​ផងដែរ​ថា អ្នកដំណើរ​នៅលើ​យន្តហោះ​ទាំងអស់​ជា​សមាជិក​នៅក្នុង​ក្រុមគ្រួសារ​មួយ ស្វាមី​ជា​អាកាស់យាន​និក រួមទាំង​ភរិយា កូនស្រី​២​នាក់ ម្នាក់​អ​យុ​៩ ឆ្នាំ​ម្នាក់​៧​ឆ្នាំ​ដែល​នៅរស់ និង​ក្មួយ​ម្នាក់ទៀត​អាយុ​១៤​ឆ្នាំ​។​download (1)
​ប៉ូ​លិ​បញ្ចា​ក់ថា យន្តហោះ​បាន​ហោះហើរ​ពីរ​ដ្ឋ​Florida ទៅកាន់​រដ្ឋ​Illinois ក៏​ស្រាប់តែ​ធ្លាក់​នៅ​តំបន់​ព្រៃ​ជិត​ស្ទឹង​មួយ ។​យន្តហោះ​នោះ​មាន​ប្រភេទ Piper PA-34-200T ធ្លាក់​នៅ​ចម្ងាយ​ពី​អាកាស់យានដ្ឋាន Kentucky Dam ១១​គីឡូម៉ែត្រ​នៅ​ភាគ​ខាងកើត​។​