ជប៉ុន​ប​ញ្ចូ​ន​នាវា​២​គ្រឿង​ទៅ​ចូលរួម​រុករក​យន្តហោះ​អែរ​អេ​ស៊ី​

0

​នាវា​ជប៉ុន​២​គ្រឿង​កាលពី​យប់​ថ្ងៃទី​៣​ខែមករា​បាន​ទៅដល់​តំបន់​សមុទ្រ​ជ្វា​បើកភ្លើង​ផា​រក​សាកសព​ជនរ​ង្គ្រោះ ។ ក្រៅ​នេះ​ប្រទេស​បារាំង រុស្ស៊ី អាមេរិក និង​ប្រទេស​ជាច្រើន​ទៀត​ក៏បាន​ប​ញ្ចុ​ន ឧ​ប្បករ​និង​អ្នកជំនាញ​មកជួយ​រក​ផងដែរ​។​​ក្នុង​ព្រិ​ត្តិ​ការពាក់ព័ន្ធ​នោះដែរ​ក្រុម​រុករក បាន​រកឃើញ​

បំណែក​ធំ ពីរ​នៃ​យន្តហោះ AirAsia ជើងហោះហើរ 8501 ដែល​បាន​ធ្លាក់​ចូលទៅ​សមុទ្រ​កាលពី​ចុង​សប្តាហ៍​មុន ជាមួយនិង​អ្នកដំណើរ​សរុប ១៦២​នាក់​។ នេះ​បើតាម​មន្ត្រី​ស្រាវជ្រាវ​ជាន់ខ្ពស់​ឥណ្ឌូណេស៊ី​និយាយ​នៅ​ថ្ងៃ​សៅរ៍ នេះ​។​download (3)
​ប្រតិបត្តិ​ការរុករក ដ៏​ធំ​ដែល​រួមមាន​ទាំង​ឥណ្ឌូនេស៊ី និង​អន្តរជាតិ បាន​ប្រទះឃើញ​បំណែក​ធំ​ពីរ របស់​យន្តហោះ AirAsia នៅក្នុង​សមុទ្រ​ហ្សា​វ៉ា ក្បែរ​កោះ​ប័​រ​ណេ​អូ​កាលពី​យប់​ថ្ងៃ​សុក្រ​កន្លងទៅនេះ ដែល​ធ្វើ​ឲ្យ​មាន​ក្តី​សង្ឃឹមថា សាកសព​ជនរងគ្រោះ​នៅ​សេសសល់ និង​ប្រអប់​ខ្មៅ ដែលជា​ភស្តុតាង​ដ៏​សំខាន់​ក្នុងការ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការធ្លាក់ យន្តហោះ​នោះ នឹង​រកឃើញ​នៅពេល​ឆាប់ៗ​នេះ​។​រហូតមក​ទល់នឹង​ពេលនេះ មាន​សាកសព​ចំនួន ៣០ ហើយ​ដែល​ត្រូវបាន​រកឃើញ ហើយ​ស្រង់​ចេញពី​ទឹកសមុទ្រ​។​

​ប្រធាន​ក្រុម​ភ្នាក់ងារ​ជួយសង្គ្រោះ​បាន​ប្រាប់​អ្នកកាសែត​ថា ជាមួយនិង​ការរកឃើញ​ការ​កំពប់​ប្រេង និង​បំណែក​ធំ​ពីរ​របស់​យន្តហោះ​ដែលមាន​ទំហំ ១០​ម៉ែត្រ គុណ និង ៥​ម៉ែត្រ​នេះ គេ​អាច​សន្និដ្ឋានបាន​យ៉ាងច្បាស់​ថា នេះ​គឺជា​បំណែក​របស់​យន្តហោះ ដែល​ក្រុម​ជួយសង្គ្រោះ​កំពុងតែ​ស្វែងរក​។​

​ប្រធាន​ក្រុម​រូបនោះ បាន​បន្តទៀតថា នៅពេលនេះ ក្រុម​អ្នក​មុជទឹក​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​ដែល​រកឃើញ​បំណែក​ធំ​ពីរ នោះ​ហើយ ដើម្បី​ស្វែងរក​សាកសព​ជនរងគ្រោះ​បន្ថែមទៀត​។ ហើយ​គោលបំណង​សំខាន់បំផុត​គឺ​ស្វែងរក ហើយនឹង​ជួយ​រំដោះ​ជនរងគ្រោះ​។​

​ព័ត៌មាន​ស្តីពី​ការរកឃើញ​បំណែក​ធំ​ទាំងពីរ​នេះ ត្រូវបាន​ប្រកាស​ឲ្យ​ដឹង បន្ទាប់ពី​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី បាន​និយាយថា យន្តហោះ AirAsia បាន​ហោះ​ចេញ​ដោយ​ខុសពេល​កំណត់ នៅពេលដែល​វា​បាន​ធ្លាក់​នោះ​។ យន្តហោះ​ធំៗ ត្រូវបាន​ផ្អាក​មិន​ឲ្យ​ហោះហើរ លើផ្លូវ​ពី ទីក្រុង​ស៊ូ​រ៉ា​បា​យ៉ា ទៅកាន់​សិង្ហ​បុរី​ឡើយ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ជើងហោះហើរ​ពី ស៊ូ​រ៉ា​បា​យ៉ា ទៅកាន់​សិង្ហ​បុរី​នេះ និង​បើក​ឡើងវិញ នៅពេលណា​ដែល​ការស៊ើបអង្កេត​ចប់​រួចរាល់​។​

​បើតាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួង​ដឹកជញ្ជូន បាន​និយាយថា យន្តហោះ AirAsia មិន​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ហោះហើរ​លើផ្លូវ ពី ស៊ូ​រ៉ា​បា​យ៉ា ទៅកាន់​សិង្ហ​បុរី នៅ​ថ្ងៃអាទិត្យ​នោះទេ ហើយក៏​មិនបាន​សុំ​ប្តូរ​ពេល​កំណត់​ដែរ​។​download (4)

​រហូតមក​ទល់នឹង​ពេលនេះ នៅតែមាន​ភាពស្រពិចស្រពិល ពី​មូល​ហេតុដែល​យន្តហោះ AirAsia អាច​ហោះហើរ​បាន​ដោយ​គ្មាន​ការអនុញ្ញាត​ចាំបាច់​ណាមួយ​នោះ​៕