ភ្នំពេញ: ហេតុការណ៏មួយដែលធ្វើអោយភាគីទាំងសងខាងតម្លើងសរសៃ ក ដាក់គ្នារវៀងរថយន្តដឹកដីបើកវ៉ារថយន្តតូយូតាត្រាយតុនមិនផុតក្បាលរថយន្តជ្រុលទៅគៀរចំចហៀងក្រោយរថយន្តខាងឆ្វេង បណ្តាលឱ្យរថយន្តរងការខូចខាតទាំងសង ព្រមទាំងបង្កអោយមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង ៥០នាទីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចរង្វង់មូលចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រងយន្តដឹកដីមួយគ្រឿង ពណ៌ ស មិនមានស្លាកលេខ ដែលបើកចេញពីផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់រង្វង់មូលចោមចៅដែលជាកន្លែងកើតហេតុ បានបើកវ៉ារថយន្តតូយ៉ូតាត្រាយតុនមួយគ្រឿង ពណ៌ ខ្មៅ ពាក់ស្លាកលេខ AT14 2-0588 ដែលបើកដោយបុរសម្នាក់និងរួមដំណើរជាមួយនិងក្រុមគ្រួសារ បើកចេញពីផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ( ស្របទិសគ្នា ) ប៉ុន្តែវ៉ាមិនផុតរថយន្តរ៉េចង្កូតចូលទៅគៀរចំពីក្រោយចហៀងរថយន្តខាងឆ្វេង បណ្តាលរថយន្តទាំង២ គ្រឿងរងការខូចខាតទាំងខាង ។ បន្ទាប់ពីកើតហេតុរួចគេាបានឃើញម្ចាស់រថយន្តទាំងសងខាងបានមកធ្វើការសម្រួលគ្នា ប៉ុន្តែមិនត្រូវគ្នាហើយព្រមទាំងភាសាតឹងសរសៃ ក ដាក់គ្នាទៀតផង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានមកធ្វើការសម្រួលគ្នា ដោយម្ចាស់រថយន្តដឹកដីដឹងខ្លួនខុស ក៏បញ្ចប់គ្នាដោយ ការសុំទោសនិងអធ្យាស្រ័យគ្នាទៅវិញទៅមក និងយករថយន្តទៅជួសជុលរៀងៗខ្លួន៕ ឌីយ៉ាមង់



































