​បុរស​ម្នាក់​ស្រវឹង​ជិះ​ម៉ូតូ​ទប់​ចង្កូត​មិន​ជាប់​ដួលសន្លប់​ស្ដូកស្ដឹង​

0

​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ពិ​ធិ​ជប់លៀង​ស្រវឹង​ជោកជាំ​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​សន្លប់​ស្ដូកស្ដឹង​ត្រូវបាន​ប្រជាពលរដ្ឋ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០១៤ ត្រង់ចំណុច​ស្ដុ​ប​ផ្លូវ​លេខ​១៦៣​កែង​ផ្លូវ​លេខ​៤៣២

ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​។​
​បើតាម​សម្ដី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានអោយដឹងថា គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BU-9079 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​ដល់​ចំណុចកើតហេតុ​

ដោយសារ​បុរសរងគ្រោះ​ស្រវឹង​ខ្លាំងពេក​ទប់​ចង្កូត​ម៉ូតូ​មិនជា​ប់​ក៏​ដួល​ក្បែរ​ចិញ្ចើម​ផ​ផ្លូវ​សន្លប់​ស្ដូកស្ដឹង​។ សាក្សី​បន្តថា​ទំនង​បុរសរងគ្រោះ​ទើប​ចេញពី​ពិធីជប់លៀង​នៅ​កន្លែង​ណាមួយ​ទើប​ស្រវឹង​ខ្លាំង​បែបនេះ​។

បន្ទាប់ពី​កើតហេតុ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីនោះ​ក៏បាន​ជួយ​មើល​និង​បាន​ទំនាក់ទំនង​ក្រុមគ្រួសារ​ជនរងគ្រោះ រួច​ហៅ​រថយន្ត​សាមុយ​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ចំណែក​ម៉ូតូ​ក៏​ត្រូវបាន​ក្រុមគ្រួសារ​ជនរងគ្រោះ​ក៏បាន​យកទៅ​ផ្ទះ​វិញ​ផងដែរ​៕