នាវា​1​គ្រឿង​ដឹក​ជនអន្តោប្រវេសន៍​450​នាក់​ត្រូវ​នាវិក​រត់ចោល​នៅ​ដែនទឹក​អី​តា​លី​

0

​មាន​នាវា​១​គ្រឿង​ថ្មី​ទៀត​ត្រូវបាន​គេ​ប្រទះឃើញ​យកមក ប្លុង​ចោល​ក្នុង​ដែនទឹក​អី​តា​លី ។ កង​ឆ្មាំ​ឆ្នេរសមុទ្រ​ប្រទេស​នេះ​អះអាង​កាលពី​ថ្ងៃទី​៣ មករា ថា នាវា​ដឹកទំនិញ​មួយគ្រឿង​ជាមួយ​ជនអន្តោប្រវេសន៍​លួចលាក់​៤៥០​នាក់​ជិះ ក្នុងនោះ ត្រូវបាន​ក្រុម​នាវិក​ប្លុង​ចោល ។​

​យោងតាម​កងទ័ពអាកាស អី​ុ​តា​លី​ថា នាវា​នេះ​បាន​ខូច​ពេល​មក​ជិត​ដល់​ឆ្នេរសមុទ្រ​អី​ុ​តា​លី​។ រួច​បើតាម​កាសែត​អី​ុ​តា​លី LA REPUBBLICA ថា នាវា​នេះ​ឈ្មោះ EZADEEN ដោត​ទង់ជាតិ​សេ​រ៉ា​ឡេ​អូន ។ ការប្រកាសអាសន្ន​ត្រូវបានធ្វើ​ដោយ​ពួក​អ្នកដំណើរ ដែល​ប្រើ​វិទ្យុទាក់ទង​របស់​នាវា​ដោយ​អះអាងថា ក្រុម​នាវិក​បាន​រត់ចោល​នាវា​នេះ ហើយ​ពុំមាន​អ្នកគ្រប់គ្រង​វា​ឡើយ ។​images

​តាម TWITTER កង​ឆ្មាំ​ឆ្នេរសមុទ្រ​អះអាងថា មាន​ជនអន្តោប្រវេសន៍​៤៥០​នាក់ លើ​នាវា​ដឹកទំនិញ​នេះ ដែល​គ្មាន​ក្រុម​នាវិក ។ ឧទ្ធម្ភាគចក្រ​១​គ្រឿង​ត្រូវបាន​បញ្ជូនទៅ​ប៉ុនប៉ង​ពិនិត្យ​មនុស្ស​លើ​នាវា ហើយ​គ្រប់គ្រង ។ នាវា​នេះ​ស្ថិតនៅ​កន្លែង​មួយ​ចម្ងាយ​៦៥​គីឡូម៉ែត្រ ពី​ដែនទឹក CAP DE LEUCA ចុង​ភាគ​អាគ្នេយ៍​អី​ុ​តា​លី ។​download (9)

​កាលពី​ថ្ងៃមុន នេះ នាវា​កា​ហ្គោ​១​គ្រឿង​ដោត​ទង់ជាតិ​ម៉ុ​ល​ដាវី ឈ្មោះ BLUE SKY-M ត្រូវបាន​កង​ម៉ា​រី​ន​អី​ុ​តា​លី​ជួយ ដែល​នាំទៅដល់​ការជួយ​សង្គ្រោះ​ជនអន្តោប្រវេសន៍​ជិះ​ក្នុងនោះ​ប្រមាណ​ជា ៩០០​នាក់ មកកាន់​កំពង់ផែ​មួយ ។ នាវា​កា​ហ្គោ​ដែល​ដឹក​មនុស្ស​ពេញ​ណែនណាន់តាន់តាប់​នេះ ក៏ត្រូវ​ក្រុម​នាវិក​បោះបង់ចោល​ក្នុង​សមុទ្រ​ដែរ ។ បើ​កុំ​តែមាន​ការជួយ​បែបនេះ នាវា​នោះ​នឹងត្រូវ​រលក​បោក​ទៅ​ប៉ះ​នឹង​ផ្ទាំង​ថ្ម​ពុំខាន​ឡើយ ៕