បម្រែបម្រួល​អាកាសធាតុ​ប៉ះពាល់​ការផលិត​ស្បៀង​ក្នុង​ឆ្នាំ​2025

0

​សារព័ត៌មាន​បរទេស​កាលពីពេល ថ្មីៗ កន្លងទៅនេះ​បាន​ផ្សាយ​ដោយ​យោងតាម​លទ្ធផល​អ​ង្កេ​ត​ចុងក្រោយ​បង្ហាញ​ពី បម្រែបម្រួល​អាកាសធាតុ​នៅលើ​ផែនដី នឹង​ផ្ដល់​ផលប៉ះពាល់​ដល់​ការផលិត​ស្បៀងអាហារ​សម្រាប់​ចិញ្ចឹមជីវិត​របស់ ប្រជាជន​នៅលើ​ពិភពលោក ដោយ​បរិមាណ​ស្បៀង​អាច​បាត់បង់​ប្រហែល​១៨% ឬ​ជិត​១​ភាគ​៥​ក្នុង​រយៈពេល​៣៥​ឆ្នាំ​ខាងមុខ ។​

​លទ្ធផល​អង្កេត​ដែល បោះពុម្ពផ្សាយ​ក្នុង​ឯកសារ​« Environmental Reseach Leltere»​បញ្ជាក់ថា បម្រែបម្រួល​អាកាសធាតុ​នៅលើ​ផែនដី​នឹង​ផ្ដល់​ផលប៉ះពាល់​សំខាន់​ដល់​ការ ផលិត​ស្បៀងអាហារ​របស់​មនុស្សជាតិ និង​ផលប៉ះពាល់​នេះ​កើតឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​ជីវិត​របស់​ពលរដ្ឋ បច្ចុប្បន្ន ។

​លោក​ម៉ៃ​ឃើ​ល អូប័​៊​រ​ស្ដៃ​ន័​រ ក្នុងចំណោម​អ្នកចូលរួម​សិក្សា​ស្រាវជ្រាវ​បញ្ជាក់ថា បញ្ហា​ដ៏​លេចធ្លោ​ដែល​បណ្ដាលឱ្យ​កើតមាន​បម្រែបម្រួល​អាកាសធាតុ​លើ​ផែនដី នេះ​គឺ​បញ្ហា​កង្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់ និង​កសិកម្ម​ដោយមាន​លក្ខណៈ​ទ្វេដង ពិសេស​បញ្ហា​កើត​ពី​ការគ្រប់គ្រង​ទឹក​ដោយ​គ្មាន​ប្រសិទ្ធភាព ។

​នៅ ទ្វីបអឺរ៉ុប​មាន​និន្នាការ​អាច​ពឹង​ផ្អែកលើ​ខ្លួនឯង និង​គេច​ផុតពី​វិបត្តិ​កង្វះខាត​ស្បៀងអាហារ​និង​ទឹក​ច្រើន​បំផុត ពី​ការគ្រប់គ្រង ចាត់ចែង​លើ​ការផលិត​ស្បៀង​និង​ចែក​ទឹក​របស់​អង្គភាព​ដែល​ពាក់ព័ន្ធ ។ ចំណែក​នៅ​ទ្វីបអាហ្វ្រិក​តំបន់​ភាគច្រើន​នៅតែ​ត្រូវ​ពឹង​ផ្អែកលើ​ការនាំ ចូល​ទំនិញ​ប្រភេទ​ម្ហូបអាហារ​ពី​បរទេស​ដ៏​យូរលង់​បន្តទៀត ។images (1)

​លទ្ធផល អង្កេត និង​សិក្សា​ស្រាវជ្រាវ​នោះ​លើកឡើងថា ប្រសិនបើ​រដ្ឋាភិបាល និង​អង្គភាព​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​នានា​នៅលើ​ពិភពលោក អាច​គ្រប់គ្រង​ពី​ការប្រឈមមុខ​លើ​បម្រែបម្រួល​អាកាសធាតុ​បាន​ដោយ​សមស្រប គឺមាន​ឱកាស​ច្រើន​ក្នុង​ការផលិត​បរិមាណ​ស្បៀង​កើនឡើង​ប្រហែល​៣%​នៅ​ឆ្នាំ ២០២៥ ជំនួស​ការធ្លាក់ចុះ​ប្រហែល​១៨% ៕