ភ្នំពេញ ៖ ក្រុមចោរប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ៥នាក់ជិះម៉ូតូ៣គ្រឿងប្រដាប់ដោយកាំភ្លើងខ្លី៣ដើមបានធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូពីសង្សារមួយគូរទើបចេញពីធ្វើការហើយជិះដើរលេងបានសម្រេចហើយគេចខ្លួនដោយសុវត្តិភាព ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលា
ម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៥ខែមករាឆ្នាំ២០១៥ ត្រង់ចំណុចក្បែរប៉ុស្ដិ៍នគរបាលទន្លេបាសាក់ចំងាយប្រមាណ១០០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ២៩៤កែងផ្លូវព្រះសុធារស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនរងគ្រោះទាំង២នាក់នៅមិនស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសមត្ថកិច្ចប្រញ៉ាប់ប្រញ៉ាលនាំចូលទៅក្នុងប៉ុស្ដិ៍សួរនាំដោយមិនចង់អោយសារព័ត៌មានផ្ដិតយករូបភាព។
ប្រភពព័ត៌មានពីកន្លែតកើតហេតុបានអោយដឹងថា មុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CP-2197 ទៅឌុបនារីជាសង្សារនៅម្ដុំគិរីរម្យដែលទើបចេញពីធ្វើការ ដោយមិនទាន់ទៅផ្ទះនោះទេចង់ជិះម៉ូតូដើរលេងបន្តិចសិន ខណៈមកដល់ជិតរង្វង់វិមានឯករាជ្យក៏លិចមុខជនសង្ស័យ៥នាក់ជិះម៉ូតូ៣គ្រឿង
មួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ មួយគ្រឿងម៉ាកយ៉ាម៉ាស៊ីរុស និងមួយគ្រឿងទៀតម៉ាកស៊ុយស៊ូគីស្ដេប បានធ្វើសកម្មភាពជិះម៉ូតូដេញតាមម៉ូតូជនរងគ្រោះនិងដកកាំភ្លើងគំរាមអោយឈប់ ហើយជនរងគ្រោះក៏បានព្យាយាមជិះរត់រហូតដល់ចំណុចជិតប៉ុស្ដិ៍នគរបាលទន្លេបាសាក់ចំងាយប្រមាណ១០០ម៉ែត្រជនសង្ស័យក៏បានអាមេកាំភ្លើងគំរាមបាញ់ ធ្វើអោយជនរងគ្រោះភិតភ័យក៏ព្រមប្រគល់ម៉ូតូអោយជនសង្ស័យតែងម្ដង ហើយជនសង្ស័យបានគេចខ្លួនឆ្ពោះទៅខាងក្បាលថ្នល់បាត់ដោយសុវត្តិភាពខណៈដែលសមត្ថកិច្ចនគរបាលកំពុងលង់លក់ក្នុងដំណេក។
បន្ទាប់ពីកើតហេតុជនរងគ្រោះក៏បានទំនាក់ទំនងហៅមិត្តភ័ក្តិមកដឹកនាំទៅប៉ុស្ដិ៍នគរបាលទន្លេបាសាក់ដាក់ពាក្យបណ្ដឹង ៕ភ្នំពេញ ៖ ក្រុមចោរប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ៥នាក់ជិះម៉ូតូ៣គ្រឿងប្រដាប់ដោយកាំភ្លើងខ្លី៣ដើមបានធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូពីសង្សារមួយគូរទើបចេញពីធ្វើការហើយជិះដើរលេងបានសម្រេចហើយគេចខ្លួនដោយសុវត្តិភាព ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៥ខែមករាឆ្នាំ២០១៥ ត្រង់ចំណុចក្បែរប៉ុស្ដិ៍នគរបាលទន្លេបាសាក់ចំងាយប្រមាណ១០០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ២៩៤កែងផ្លូវព្រះសុធារស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនរងគ្រោះទាំង២នាក់នៅមិនស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសមត្ថកិច្ចប្រញ៉ាប់ប្រញ៉ាលនាំចូលទៅក្នុងប៉ុស្ដិ៍សួរនាំដោយមិនចង់អោយសារព័ត៌មានផ្ដិតយករូបភាព។
ប្រភពព័ត៌មានពីកន្លែតកើតហេតុបានអោយដឹងថា មុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CP-2197 ទៅឌុបនារីជាសង្សារនៅម្ដុំគិរីរម្យដែលទើបចេញពីធ្វើការ ដោយមិនទាន់ទៅផ្ទះនោះទេចង់ជិះម៉ូតូដើរលេងបន្តិចសិន ខណៈមកដល់ជិតរង្វង់វិមានឯករាជ្យក៏លិចមុខជនសង្ស័យ៥នាក់ជិះម៉ូតូ៣គ្រឿងមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ មួយគ្រឿងម៉ាកយ៉ាម៉ាស៊ីរុស និងមួយគ្រឿងទៀត
ម៉ាកស៊ុយស៊ូគីស្ដេប បានធ្វើសកម្មភាពជិះម៉ូតូដេញតាមម៉ូតូជនរងគ្រោះនិងដកកាំភ្លើងគំរាមអោយឈប់ ហើយជនរងគ្រោះក៏បានព្យាយាមជិះរត់រហូតដល់ចំណុចជិតប៉ុស្ដិ៍នគរបាលទន្លេបាសាក់ចំងាយប្រមាណ១០០ម៉ែត្រជនសង្ស័យក៏បានអាមេកាំភ្លើងគំរាមបាញ់ ធ្វើអោយជនរងគ្រោះភិតភ័យក៏ព្រមប្រគល់ម៉ូតូអោយជនសង្ស័យតែងម្ដង ហើយជនសង្ស័យបានគេចខ្លួនឆ្ពោះទៅខាងក្បាលថ្នល់បាត់ដោយសុវត្តិភាពខណៈដែលសមត្ថកិច្ចនគរបាលកំពុងលង់លក់ក្នុងដំណេក។
បន្ទាប់ពីកើតហេតុជនរងគ្រោះក៏បានទំនាក់ទំនងហៅមិត្តភ័ក្តិមកដឹកនាំទៅប៉ុស្ដិ៍នគរបាលទន្លេបាសាក់ដាក់ពាក្យបណ្ដឹង ៕



































