ដើម​រាំង​ទឹក​មាន​សារៈប្រយោជន៍​សំខាន់ ប្រឈម​នឹង​ការ​លបលួច​គាស់​យកទៅលក់​ចេញ​ក្រៅប្រទេស

0

សៀមរាបៈ ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅក្នុង​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង​គឺជា​មុន​ស្នេហ៍​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ជាច្រើន​មក​កំសាន្ត​ពី​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត Image2

នៃ​បឹង​ទន្លេសាប ក្នុងនោះ​ផ្ទៃ​ទឹកទន្លេ​សាប រួមទាំង​ដើម​រាំង​ទឹក​រាប់ម៉ឺន​រាប់សែន​ដើម ដែល​ដុះ​ត្រៀបត្រា​ជា​ជួរ​ក្នុង​ផ្ទៃ​ទឹក បានបង្ហាញ​ឲ្យ​ឃើញ​ពណ៌​ចម្រុះ​ប​ញ្ជេ​ញ នូវ​រស្មី​ចាំង​ភ្លេ​តៗ ពី​ស្លឹក​រាំង ដែលមាន​ខ្លះ​ស្លឹក​ខ្ចី ខ្លះ​ស្លឹក​ចាស់ ។​Image1
​មិនតែប៉ុណ្ណោះ​ទិដ្ឋភាព​បឹង​ទន្លេសាប ដែល​ប្រកបដោយ​ដើម​រុក្ខជាតិ​ជាច្រើន​ដែល​បាន​ដុះ​នៅក្នុង​ទឹក ហើយ​កំពុងតែ​ធ្វើ​ឲ្យ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ មាន​ចំណាប់អារម្មណ៍​ចង់ឃើញ​ចង់​ស្គាល់ ពី​គុណប្រយោជន៍​របស់ ដើម​រាំង​ទឹក ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​យកមក ប្រកប​ជាមួយ​ម្ហូបអាហារ ពិសារ​ជាមួយ​នំ​បញ្ចុក ទឹកគ្រឿង នំ​បាញ់ឆែវ ដែលមាន​រស់ជាតិ​ឆ្ងាញ់ ដែល​ត្រូវបាន​គេ​ដឹងថា ជា​ឳ​សថ​បុរាណ​ជួយ​ដល់​អ្នក​កើតរោគ ក្រពះ និង​អ្នកមាន​ជំងឺរាក់​រូស​ទៀតផង​។​Image3
​លោក ចាន់ ធី ជា​អ្នកនេសាទ​ស្ថិតនៅ​ក្នុងភូមិ​ចុង​ឃ្នា​ស សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​ដើម​រាំង​ទឹក​មាន​មុខងារ​សំខាន់​ណាស់ ក្នុង​ការជួយ​ជា​ជម្រក​របស់​ម​ឆ្ឆា​ជាតិ ក្នុងការ​បន្ត​ពូជ​ពង កូន ហើយ​កម្រ​នឹង​ឃើញ​មាន​ដុះ​នៅ​ផ្នែក​ខាងលើ​នៃ​វាល​ភ្នំ តែ​បច្ចុប្បន្ន​ដើម​រាំង​ត្រូវបាន​គំរាមកំហែង​ប្រឈមមុខ​និង​ហិច​ហោច ដោយសារតែ​នៅ​រដូវប្រាំង​មាន​អ្នកនេសាទ ដុត​ព្រៃ​លិច​ទឹក​ចាប់​សត្វ​អណ្តើក សត្វ​ពស់​និង​ការកាប់​ព្រៃ​ទំ​លាក់ទុក​ឲ្យ​ងាប់ រួច​យកមក​ធ្វើជា​អុស មិនតែប៉ុណ្ណោះ​ដើម​រាំង​ទឹក​បច្ចុប្បន្ន​កំពុងតែ​ប្រឈម និង​ការ​គាស់​យក​ទាំង​ឬ​ស ដឹកចេញទៅ​លក់​នៅក្រៅ​ប្រទេស ដោយសារ​មានការ​លបលួច និង​ឃុបឃិត​គ្នា ពី​សំណាក់​អ្នកមានអំណាច​។​Image6
​ប្រជាពលរដ្ឋ​បាន​សំណូមពរ ឲ្យ​ឯកឧត្តម ណៅ ធួ​ក ប្រធាន​រដ្ឋបាល​ជលផល មេត្តាជួយ​ទប់ស្កាត់​នូវ​ទង្វើ​ដូច ខាងក្រោម​ដើម្បី​ថែរក្សា ព្រៃ​លិច​ទឹក​សម្រាប់​ការបន្ត​ពូជ​របស់​ម​ឆ្ឆា​ជាតិ ក៏ដូចជា​ការថែរក្សា​អភិរក្ស​ដើម​រាំង ទឹក សម្រាប់​លំអរ​សោភ័ណភាព​នៃ​បឹង​ទន្លេសាប ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត​កាន់តែច្រើន​។​Image4