ភ្នំពេញៈ ក្មេងទំនើងមួយក្រុមមានគ្នាប្រមាណជា១០នាក់ បានចេញពីផឹកស៊ីនៅក្នុងមជ្ឍមណ្ឌលកោះពេជ្រ បានបើករថយន្តកាមេរីកូរ៉ូឡាប្រដេញគ្នាជាមួយនឹងម៉ូតូជាច្រើនគ្រឿង តាមផ្លូវសាធារណៈក្នុងល្បឿនយ៉ាងលឿង លុះមកដល់ចំណុចផ្លូវកែងមិនបានបន្ថយល្បឿន ក៏
ជ្រុលទៅបុករថយន្តឡិចស៊ី៣០០មួយគ្រឿងបណ្តាលឱ្យក្រឡាផ្ងារជើង ប៉ុន្តែមិនបណ្តាលឱ្យនណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ ហើយក្រុមក្មេងទំនើងទាំងនោះ បានបើកទ្វារចេញពីក្នុងរថយន្តបំរុងរត់គេចខ្លួន តែត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ដែលកំពុងជិះល្បាតដេញចាប់បានម្នាក់ ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣០ នាទីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ៤៣២ កែងនឹងផ្លូវលេខ៣១៥ ស្ថិតក្នុងសង្កាត់ទួលទំពូង ទី១ ខណ្ឌចំការមន ។
ប្រភពពត៌មានពីសាក្សីនៅកន្លែងកើតហេតុដែលបានឃើញហេតុការណ៍នេះបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានក្មេងទំនើងមួយក្រុមមានគ្នាប្រមាណជា១០នាក់ បានជិះរថយន្តកូរ៉ូឡាពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2E-9321 ជិះប្រដេញគ្នាជាមួយនឹងម៉ូតូជាច្រើនគ្រឿង ពាសពេញផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវលេខ៣១៥ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកែងនឹងផ្លូវលេខ ៤៣២ មិនបានបង្អស់ល្បឿន ក៏ជ្រុលទៅបុកចំពីក្រោយពេញទំហឹងរថយន្តឡិចស៊ី៣០០ ពណ៍ទឹកសមុទ្រមួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ បណ្តាលឱ្យក្រឡាប់ផ្ងារជើងរងការខូចខាតទាំងសងខាង ប៉ុន្តែមិនបណ្តាលឱ្យនណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ ហើយក្រុមក្មេងទំនើងទាំងនោះ បានបើកទ្វារចេញពីក្នុងរថយន្តបំរុងរត់គេចខ្លួន តែត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ដែលកំពុងជិះល្បាតដេញចាប់បានម្នាក់ ។
តាមសម្តីរៀបរាប់ពីយុវជនម្នាក់ដែលបាននិយាយថាខ្លួនជាអ្នករួមដំណើរពីក្រោយរថយន្តនោះ បានឱ្យដឹងថា រូបគេរួមជាមួយនឹងមិត្តភក្ត្រជាច្រើននាក់ទៀត បានណាត់ជួបជុំគ្នាទៅផឹកស៊ីនៅមជ្ឍមណ្ឌលកោះពេជ្រ លុះផឹកស៊ីរួចខ្លួននឹងមិត្តភក្ត្រទាំងអស់ បានជិះរថយន្តបង្កខាងលើ ជាមួយនឹងម៉ូតូជាច្រើនគ្រឿងទៀត ប្រដេញគ្នាលេងតាមដងផ្លូវ ទើបបង្កឱ្យមានគ្រោះថ្នាក់បែបនេះតែម្តងទៅ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន រួមជាមួយនឹងកម្លាំងអាវុធហត្ថខណ្ឌ បានចុះមកធ្វើការអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានទំនាក់ ទំនងទៅជំនាញ ឱ្យស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕



































