ភ្នំពេញៈ បុរសម្នាក់បានរងរបួសធ្ងន់ និងស្ត្រីម្នាក់ទៀតរបួសស្រាល បន្ទាប់ពីពួកគាត់បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ចេញពីក្នុងពិធីមង្គលការមិត្តភក្ត្រិបំណងត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចខាងត្បូងសាលាបឹងត្របែកប្រមាណជា២០ម៉ែត្រ ក៏ត្រូវបានយុវជនម្នាក់ជិះម៉ូតូសេ
១២៥មួយគ្រឿងក្នុងយ៉ាងលឿនបញ្ច្រាសទិសឆ្លងផ្លូវ ជ្រុលទៅបុកចំពីមុខពេញទំហឹង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង១៥នាទីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
តាមសម្តីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញប្តីប្រពន្ឋ២នាក់ ជិះម៉ូតូស៊ូសុគីស្មាសមួយគ្រឿងពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1T-7555 ឌុប
គ្នាចេញពីក្នុងពិធីមង្គលការមួយភក្ត្រមួយកន្លែង ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្សក្នុងទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូឌ្រីមសេ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1H-7473 ក្នុងល្បឿនយ៉ាងលឿនបញ្ច្រាសទិសឆ្លងផ្លូវទៅខាងស្តាំដៃមិនប្រយ័ត្ន ជ្រុលទៅបុកចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសជាប្តី រងរបួសធ្ងន់ និងស្ត្រីជាប្រពន្ឋរងរបួសស្រាល ចំណែកម៉ូតូទាំង២គ្រឿងត្រូវរងការខូចខាតយ៉ាងដំណំ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានសហការជាមួយជំនាញ អូសយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយ នៅពេលក្រោយ ។ សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយសារតែយុវជនម្ចាស់ម៉ូតូឌ្រីម សេ១២៥ មិនគោរពច្បាប់ចរាចរណ៍ ជិះបញ្ច្រាសទិសហើយឆ្លងផ្លូវមិនប្រយ័ត្ន និងម្យ៉ាងវិញទៀតក្នុងល្បឿនលឿនផងនោះ ទើបបង្កឱ្យមានគ្រោះថ្នាក់ដូច្នេះកើតឡើង ៕



































