​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​បាន​ស្លាប់​ទាំង​ម្តាយ​នឹង​កូន​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ក្រោយពី​ឆ្លងទន្លេរ​រួច​

0

កំពង់ឆ្នាំងៈ ​កាលពី​វេលា​ប្រមាណ​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៥ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត ទាំង​ម្តាយ​និង​កូន ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ក្រោយពី​សម្រាលកូន​រួច ។ ស្ត្រី​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ខាងលើ មានឈ្មោះ ឡោម វីន អា​យុះ​
៣៩​ឆ្នាំ មាន​ប្តី​ឈ្មោះ ញឹម សុខុម អាយុ​៤៩ មាន​ទីលំនៅ​ភូមិ​ដារ ឃុំ​ដារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង មានកូន​ចំនួន​៥​នាក់ ការឆ្លង​ទន្លេរ​លើក​នេះ ជា​លើក​ទី​៦​ហើយ ។​
​ក្រុមគ្រួសារ​ស្ត្រី ដែល​បាត់​បង់ជីវិត បាន​បញ្ជាក់ថា ក្រុមគ្រូពេទ្យ​ខេត្ត បាន​យកចិត្តទុកដាក់​ដល់​ពួកគាត់​ដែរ តែដោយសារ​ការបញ្ជូន​មក​សង្គ្រោះ មិនទាន់​ពេលវេលា ។​2

​លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តកំពង់ឆ្នាំង បាន​ឧបត្ថម​ដល់​ក្រុមគ្រួសារ របស់គាត់​ចំនួន​២០​ម៉ឺន​រៀល អនុសាខា​កាកបាតក្រហម ស្រុក​កំពង់លែង អង្ករ​៥០​គីឡូក្រាម ថវិការ​ចំនួន​១០​ម៉ឺន​រៀល នឹង​បានរៀបចំ នូវ​មធ្យោបាយ​សំរាប់​ជា​ជំនួយ​ដោះស្រាយ ក្នុងការ​ដឹកជញ្ជូន​ស​ព​គ្រួសារ​របស់គាត់ ទៅកាន់​លំនៅស្ថាន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ ។​1

​កន្លងមក ក៏​ដូច​បច្ចុប្បន្ន មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ធ្លាប់បាន​រង​ការរិះគន់ ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង ជាពិសេស​ករណី​ឆ្លងទន្លេរ ដែលជា​ប្រជាពលរដ្ឋ​ក្រីក្រ ចូលទៅ​សំរាក់​ឆ្លងទន្លេរ ។​

​ដោយ​ជីវភាព​ក្រីក្រ​លំបាក របស់​ក្រុមគ្រួសារ​លោក ញឹម សុខុម ដែល​ត្រូវជា​ប្តី អ្នកយក​ពត៌មាន​យើង ក៏​សូម​អំពាវនាវ ដល់​សប្បុរសជន​នានា ដើម្បី​ជួយ​ឧបត្ថម ដល់​គ្រួសារ​របស់គាត់ តាម​សទ្ធា​ដោយ​ក្តី​អនុគ្រោះ ៕