​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​ដូចគ្នា​ចំនួន​២​លើក​ក្នុង​រយះពេល​តែ​១​ម៉ោង មនុស្ស​ប្រុស​២​នាក់​រងរបួស​ធ្ងន់ធ្ង​រ​

0


​កំពង់ឆ្នាំង​៖​ក្នុង​រយះពេល​១​ម៉ោង​មនុ្ស​ប្រុស​២​នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដូចគ្នា​រថយន្តបុក​ម៉ូតូ ដែល​ករណី​ទី​១​កើតឡើង​នៅ​ផ្សារ​ដើម​គរ សង្កាត់​ប្អេ​រ​នៅ​ម៉ោង​៥​និង​១៥​នាទី និង​ករណី​ទី​២​កើតឡើង​នៅមុខ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រលប់ៗ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៥ ក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​a1
​ ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖​ករណី​ទី​១​បុរស​
​រងគ្រោះ​ឈ្មោះ ខាត់ សាវុធ អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ជិះ​ម៉ូតូ​គ្រីសអង្គរ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1A-3174​ចេញពី​ស៊ីការ​បើកបរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន ដល់​ចំណុចកើតហេតុ​មុខ​ឃ្លាំង​លក់​គ្រឿងសំណង់​ផ្សារ​ដើម​គរ ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក៏ត្រូវ​រថយន្ត​ស្ទួ​ចពាក់​ស្លាក​លេខ កំពង់ឆ្នាំង​3A- 0459 បុក​ពេញទំហឹង​តែម្តង​បណ្តាលអោយ​ជនរងគ្រោះ​របួសធ្ងន់ បែកក្បាល​២​កន្លែង និង​បាក់ឆ្អឹង​ងោង​ត្រកៀក​។​a2
​ ​ករណី​ទី​២​យុវជន​ឈ្មោះ វន វេន អាយុ​២៤​ឆ្នាំ របួស​ធ្ងន់ធ្ងរ ជិះ​ពីក្រោយ​អ្នកបើក​ម៉ូតូ​របស់គេ​ម៉ាក​ស្មះ​រឺ​វ៉ូ​ពណ៌​ខ្មៅ​អត់​ស្លាក​លេខ ឈ្មោះ ឈិន ហៀ​ង អាយុ​២២​ឆ្នាំ របួសស្រាល រស់នៅ​ភូមិ​ដូន​វៀត ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ត្រូវបាន​រថយន្ត​១​គ្រឿង​ម៉ាក​លុច​សីស​៣០០​បុក​ពេ ញ​ទំហឹង​នៅមុខ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង នៅវេលា​ម៉ោ ង​៦​និង​១៥​នាទី​ព្រលប់ ក្នុងទិសដៅ​ច្រាស់​គ្នា ដោយ​រថយន្ត​រំលោភ​មកលើ​ចំណែក​ផ្លូវ​របស់​ម៉ូ​តូប ណ្តា​ល​អោយគេ​សន្លប់​ស្តូ​ង​ស្តឹង​ជាច្រើន​ម៉ោង ឯ​រថយន្ត​បានគេច​ទៅ​បាត់​ដែល​អ្នក​បានឃើញ​ប្រាប់​សមត្ថកិច្ច​អោយដឹងថា​៖​រថយន្ត​នោះ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ​2P-9684​។​a3
​ ​ជនរងគ្រោះ​ទាំង​២​នាក់​ក្រោយពេល​កើតហេតុ​ត្រូវបាន​គេ​ដឹក​បញ្ជូនមក​សង្គ្រោះ​ព្យាបាល​
​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ហើយ​នៅវេលា​ម៉ោង​ប្រមាណ​១០​យប់ ដោយ​សភាព​របួស​
​ធ្ងន់ធ្ងរ​ជនរងគ្រោះ​ឈ្មោះ ខាត់ សាវុធ ត្រូវបាន​មន្ទីរពេទ្យ​ខេត្ត​បាន​បញ្ជូន​រូបគេ​ទៅកាន់​មន្ទីរពេទ្យ​ក្រុងភ្នំពេញ ដើម្បី​ជួយ​ធ្វើការ​សង្គ្រោះ​បន្ត​។​លោកគ្រូ​ពេទ្យ​ក្នុង​អាគារ​សង្គ្រោះបន្ទាន់​បាន​និយាយ​អោយដឹងថា ជនរងគ្រោះ​ម្នាក់​ខាងលើ​របួសធ្ងន់​ធ្ងន់​ណាស់ លទ្ធភាព​ជួយសង្គ្រោះ​ពិតជា​សង្ឃឹម​តិច​ណាស់​។​a4
​ ​ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​នៅក្នុង​ករណីរ​ណី​គ្រោះថ្នាក់​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​យក​
​មក​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​ទុក​ដោះ​​ស្រាយ​ជាមួយ​ភាគី​ទាំង​៤​នាក់​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ត្រូវបាន​គេ​និយាយថា​មកពី​ការបើកបរ​លឿនៗ​ពេក​ក្នុង​ទីប្រជុំជន ទើប​បង្កអោយមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដូចគ្នា​បែបនេះ​ដែលជា​រឿង​គួរតែ​យល់ដឹង​៕