`កំពង់ឆ្នាំង៖ រថយន្តដឹកទំនិញពេញម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង បានរេចង្កូតបុករះរថយន្ត តាក់ស៊ីម៉ាកនីសសាន់ នៅពេលកំពុងបើកបរច្រាសទិសគ្នាតាមបណ្តោយផ្លូវជាតិលេខ៥ បណ្តាលអោយរថយន្តហ៊ីយ៉ាន់ដាយធ្លាក់ស្នាមភ្លោះ បុកដើមស្វាយបាក់អស់មួយដើម ដែលសមត្ថកិច្ចនិយាយថាទំនងជាបើកបរក្នុងភាពងោកងុយ។ហេតុការណ៍នេះបានកើតឡើង
នៅវេលាម៉ោង១១និង១៥នាទីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិស្មែតឃុំ ស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍បានអោយដឹងថា៖ រថយន្តរងគ្រោះម៉ាកនីសសាន់២ បាំងនោះ ពណ៌កាប់ស្តាំង ពាក់ស្លាកលេខ ពោធិសាត់ 2A-0429 បើកបរដោយឈ្មោះ លី សុខា អាយុ៤២ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅក្នុងភូមិមាន់ចែ ឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិសាត់ បើកបរពីក្រុងភ្នំពេញទៅខេត្តពោធិសាត់។ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះស៊ីហនុ 3A-1173 បើកបរច្រាសទិសជាមួយរថយន្ត នីសាន់រងគ្រោះ។
មុនពេលកើតហេតុ គេបានឃើញរថយន្តនីសាន់ដែលមានផ្ទុក អ្នកដំណើរ៤នាក់ បានបើកក្នុងល្បឿនមធ្យមពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្ត បង្កខាងលើបានរេចង្កូតមកឆ្វេង ហើយបានបុករះផ្នែកខាងឆ្វេងរថយន្តនីសាន់ និងបាន ធ្លា ក់ស្នាមភ្លោះខ្លួនឯង បុកដើមស្វាយបាក់១ដើម បណ្តាលអោយមុខរថយន្តបង្កខូចខាត ទាំង ស្រុង ដោយឡែករថយន្តរងគ្រោះកំពិតផ្នែកខាងឆ្វេង និងបានដាច់កាឡេក្រោយទៀត។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កបានទុករថយន្តចោល រត់គេចបាត់ស្រមោលតែម្តង ដោយឃើញតែស្ត្រីចំណាស់ម្នាក់ទំនងជាម្ចាស់រថយន្តបង្ក បានឡូឡាក្អេងក្អាងនៅទីនោះ។ក្នុងហេតុការណ៍នេះមិនបានបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនោះទេ ចំណែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តអូសយកមកទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តរង់ចាំដោះស្រាយតមផ្លូវច្បាប់។
នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានសន្និដ្ឋានថា៖ប្រហែលមកពីអ្នកបើកបររថយន្តបង្ក បើកងោកងុយ ទើបបង្កអោយមានគ្រោះថ្នាក់បែបនេះកើតឡើង៕ 



































