​​ស្ត្រី​ពោះធំ​ម្នាក់​ឈឺពោះ​សំរាក​កូន​ពេញ​១​ថ្ងៃ ដោយសារ​សុខភាព​ខ្សោយ​ ​ពេល​សំរាលកូន​រួច​កូន​ក៏​ស្លាប់​ម្តាយ​ក៏​ស្លាប់​

0

​កំពង់ឆ្នាំង​៖​ស្ត្រី​ពោះធំ​ម្នាក់​ស្លាប់​ទាំង​ខ្លួនឯង​និង​ស្លាប់​ទាំង​កូន​ពេល​សំរាលកូន​រួច ក្រោយពេល​​រូបនាង​បាន​ឈឺពោះ​ពេល​១​ថ្ងៃ​រយះ​១៣​ម៉ោង គឺ​នាង​បាន​ចូល​សំរាលកូន​ក្នុង​មណ្ឌល​សុខភាព​​ឃុំ​រយះពេល​៩​ម៉ោង​សំរាល​មិន​រួច​ទើបត្រូវ​ក្រុមគ្រួសារ​ប​ញ្ជូ​មន​មក​20150103_213433មន្ទីរពេទ្យ​ខេត្ត​អស់​២​ម៉ោង និង​ដោយសារ​សុខភាព​ខ្សោយ​ហើយ​នោះ ក្រោយពេល​គ្រូពេទ្យ​ខេត្ត​ជួយ​បង្កើតកូន​បាន​ហើយ​នោះ​កូនស្រី​មិន​គ្រប់លក្ខណៈ​ក៏​ស្លាប់ និង​រូបនាង​ក៏​ស្លាប់​។​នាង​បាន​ឈឺពោះ​តាំងពី​ម៉ោង​៥​ភ្លឺ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៥​នៅក្នុង​ភូមិ​ដា ឃុំ​ដា ស្រុក​កំពង់លែង និង​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​នៅ​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ដែល​។​20150103_213409
​ ​បុរស​ឈ្មោះ ញឹម សុខុម អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ដា ឃុំ​ដា ស្រុក​កំពង់លែង ជា​ប្តី​ស្ត្រី​ពោះ​
​ធំ​បាន​និយាយ​អោយដឹងថា​៖​ប្រពន្ធ​របស់គាត់​ឈ្មោះ ឡោម វីន អាយុ​៣៩​ឆ្នាំ មានកូន​៤​នាក់ មា​​ន​មុខរ​បរជាកសិករ​។​នៅ​ម៉ោង​៥​ទាបភ្លឺ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៥ ពេល​ប្រពន្ធ​គាត់​ឈឺពោះ​សំ​​រាល​កូន គាត់​បាន​បញ្ជូន​ប្រពន្ធ​គាត់​មកកាន់​មណ្ឌល​សុខភាព​ឃុំ​ដា ដើម្បីអោយ​គ្រូពេទ្យ​ជួយ​ប​​ង្កើ​ត​កូន ប៉ុន្តែ​គ្រូពេទ្យ​ជួយ​បង្កើតកូន​មិនបាន​ដល់​ម៉ោង​៣​រសៀល​ទើប​គ្រូពេទ្យ​អោយ​គាត់​ប​ញ្ជូ​​ន​ប្រពន្ធ​មកកាន់​មន្ទី​ពេទ្យ​ខេត្ត ដោយ​ធ្វើដំណើរ​តាមផ្លូវ​គោក​ផង និង​ផ្លូវទឹក​ផង​មក​អស់​២​ម៉ោង​ទើប​មកដល់​កំពង់ផែ​ផ្សារ​ក្រោម​នៅ​ម៉ោង​៥​ល្ងាច ហើយ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ខេត្ត​ជួយ​ដឹក​មកកាន់ អាគារ​សម្ភព​នៃ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​ជួយ​បង្កើតកូន​។​20150103_212909
​ ​លោក ស សាវ៉ាត ប្រធាន​រដ្ឋបាល​មន្ទីរ​ពេទ្យ​ខេត្ត និង​លោក​វេជ្ជបណ្ឌិត​អាគារ​សង្គ្រោះបន្ទាន់​ម្នាក់​បានអោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​ពេលមកដល់​មន្ទីរពេទ្យ​ខេត្ត ស្ត្រី​ពោះធំ​ខាងលើនេះ​មាន​តង់ស្យុង​ស្ទើរតែ​សូន្យ​ទៅហើយ គ្រូពេទ្យ​ផ្នែក​សម្ភព​គ្មាន​ជំរើស​អ្វី​ក្រៅពី​ជួយ បូ​ប​បង្កើតកូន​នោះឡើយ​។​ពេល​កូនស្រី​ជា​កូន​ទី​៥​របស់គាត់​កើតមក​នៅ​ម៉ោង​៦​ព្រលប់ៗ និង​ពុំ​គ្រប់លក្ខណៈ​ឡើយ គឺ​ក្បាល​ពយ​គ្មាន​លលា​ដ៏​ក្បាល​ខុសពី​ធម្មតា ច្រមុះ​ផុង​កំពិត ភ្នែក​ម្ខាង​បិត​ជិត​កំពិត​ចូលក្នុង គឺ​ទារិកា​នោះ​កើតមក​បាន​មួយសន្ទុះ​ក៏​ស្លាប់​ទៅវិញ​។​20150103_212857
​ ​នៅ​ម៉ោង​៨​និង​១០​នាទី​យប់ ស្ត្រី​កូនខ្ចី​នេះ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ត្រូវបាន​បញ្ជូន​មកកាន់​អាគារ​
​សង្គ្រោះបន្ទាន់ ដើម្បី​ជួយសង្គ្រោះ​ជីវិត​តែ​ជួយសង្គ្រោះ​មិនបាន​នាង​ក៏បាន​ស្លាប់​នៅ​ម៉ោង​៩​និង​១៥​នាទី​យប់ ហើយ​មន្ទីរពេទ្យ​ខេត្ត​បាន​ជួយឧបត្ថម្ភ​ប្រាក់​ចំនួន​២០​ម៉ឺន​រៀល​ដល់​ក្រុមគ្រួសារ​ដើម្បី​ទុក​ជួល​កាណូត​ដឹក​សព​នាង​ទៅផ្ទះ​វិញ និង​មន្ទី​ពេទ្យ​ខេត្ត​បាន​ជួយ​ដឹក​សព​នាង​តាម​រថយន្ត​ទៅកាន់​កំពង់ផែ​ផ្សារ​ក្រោម​វិញ និង​បន្ត​រក​កាណូត​ដឹក​សព​ទៅ​លំនៅដ្ឋាន​ធ្វើ​បុណ្យទាន​។​
​ ​ករណី​ស្លាប់​របស់​ស្ត្រី​ខាងលើនេះ​ក៏មាន​មតិ​ខ្លះ​រិះគន់ថា​មកពី​គ្រូ​ពេ​ត្យ​មិន​យក​ទុកដាក់​មើល​តែ​គ្រូពេទ្យ​ខេត្ត បាន​បញ្ជាក់ថា​ពួកគាត់​បាន​ប្រឹងប្រែង​អស់​សមត្ថភាព​ហើយ គឺ​គ្រូពេទ្យ​មិនដែល​ចង់​ធ្វើអោយ​អ្នក​ជម្ងឺ​ណា​ម្នាក់​ស្លាប់​នោះឡើយ​៕